20អង្គរក្ស Vampire 🩸

943 65 3
                                    

ភាគទី:20
     " គុកគីនិយាយជាមួយជីយ៉ានស្រួលបួសបន្តិចទៅ "
     " អត់ចង់!មកចែថេទៅអង្គុយវិញ ចំណែកចែឯងទៅវិញទៅ " ជុងគុកអូសដៃនាយតូចទៅអង្គុយ ជីយ៉ានមិនមាត់អីច្រើនក៏ដើរទៅវិញ។
     " ថ្ងៃក្រោយកុំនិយាយពាក្យមិនពិរោះចឹងទៀតអោយសោះឮទេ " ថេយ៉ុង
     " អោយនំអូនមក " ជុងគុកមិនបានឆ្លើយតបឬយកព្រមនិងនាយតូចតែបែរជាសួររឿងនំទៅវិញ
     " គុកគីមានឮខ្ញុំនិយាយទេ " ជុងគុកឮហើយតែមិនខ្ចីនិយាយតបទៅនាយតូចគិតតែពីញ៉ាំនំ។
     " ចឹងខ្ញុំទៅវិញសិនហើយ " ថេយ៉ុងក្រោកចេញពីរកៅអីថាដើរទៅវិញហើយតែជុងគុក ចាប់ដៃឃាត់
     " អូនឈប់ហើយចែថេ នៅមួយអូនទៅណា " ជុងគុកពេបមាត់ដាក់នាយតូចធ្វើតួកំសក់អោយគេអាណិត។
     " នៅក៏បានគុកគីញ៉ាំនំអោយអស់ទៅ " នាយតូចក៏អង្គុយចុះវិញ
     " បាទអូនញាំអោយអស់ ហិហិ " ជុងគុក លែងដៃនាយតូចងាកមកញ៉ាំនំរបស់នាយវិញ
     " ឆ្លាតណាស់ " ថេយ៉ុងលើកដៃអង្អែលក្បាលនាយចុះឡើងៗ
     " អូនឆ្លាតយូរហើយ " ជុងគុក
     " ក្មេងឆ្លាត តែញ៉ាំនំប្រលាក់មាត់ចឹងឬ " ថេយ៉ុងយកដៃខ្លួនទៅជូននំដែលប្រលាក់នៅគែមមាត់គេថ្នមៗ
     " អូនមែនក្មេងទេ អូនធំហើយ "
     " ក្មេងៗ " ថេយ៉ុងញាក់ចិញ្ចើមដាក់នឹងនិយាយឌឺ
     " ប្រាប់ហើយថាអូនមែនក្មេងទេ ចាំមើលតែអូនចាប់ចែថេបានចែថេមិនរួចខ្លួនទេ " ថេយ៉ុង ក្រោកឈររត់ឯជុងគុកក៏រត់ដេញចាប់នាយតូចពីក្រោយដូចជាដូចក្មេងកំពុងតែប្រឡែងគ្នាយ៉ាងអញ្ចឹងអ៊ុំឆាងនិងជីយ៉ានកំពុងតែឈរមើលពួកគេទាំងពីរត់ដេញចាប់គ្នាទាំងញញឹមយ៉ាងមានក្ដីសុខ។
•Skip
      " ចៅហ្វាយមានភ្ញៀវចង់ជួប " វីណាចូលមកប្រាប់លោនចននៅក្នុងoffice
     " អោយគេចូលមក " លោកចន
     " បាទចៅហ្វាយ " តបរួចវីណាក៏ចេញទៅវិញ
     " សួរស្តីលោកចន សុខសប្បាយទេ? " ឈីលីចូលមកអង្គុយកៅអីទាំងលោកចនមិនទាន់អនុញ្ញាត
     " សុខសប្បាយណាស់ លោកឈីលី " លោកចនងើយមុខឡើងញញឹមតិចៗទៅកាន់ លោកឈីលីវិញរបៀបឌឺ
     " ខ្ញុំឮមកថាលោកបានរកអង្គរក្សបានហើយ ខ្ញុំថែមទាំងឮទៀតថា អង្គរក្សនោះរូបរាងដូចមនុស្សស្រីចឹង " លោកឈីលី
     " ដឹងលឿនដល់ហើយ លោកឈីលី មែនហើយថែមទាំងពូកែវៃទៀតផង "
     " មើលៗខ្លះៗផងលោកចនប្រយ័ត្នដូចអង្គរក្សមុនៗទៀតមិនទាន់បាន3ថ្ងែលែងឃើញ អង្គរក្សទៀត "
     " កុំភ័យលើកនេះខ្ញុំរកបានល្អណាស់ ខ្ញុំខ្លាចតែពួកអាឆ្កែវាមិនហ៊ាននោះទេ មែនទេលោកឈីលី? " លោកចននិយាយសង្កត់សំឡេងចុង កន្ទុយញាក់ចិញ្ចើមដាក់លោកឈីលី លោកចន គាត់មិនមែនល្ងង់មិនមែនមិនដឹងថាលោកឈីលី ធ្វើអីខ្លះដាក់គ្រួសារគាត់ តែដោយសារតែគ្មានផុសតាងទើបមិនអាចធ្វើអ្វីបានណាមួយគាត់ក៏មិនមែនជាមនុស្សចេះតែសម្លាប់មនុស្សតាមតែចិត្តនោះទេ។
     " ខ្ញុំសុំលាទៅវិញសិនហើយ លោកចន ថ្ងៃក្រោយចាំខ្ញុំទៅលេងផ្ទះលោកបានម្ដង " ឈីលី
     " មិនបាត់ទៅក៏បាន ខ្ញុំមិនថាអីទេ " ស្ដាប់សម្ដីលោកចនចប់លោកឈីលីចេញទៅវិញទាំងក្ដៅស្លឹកត្រចៀកងំ។
•Skip
     "[កូនថេនៅទីនោះយ៉ាងម៉េចដែរ អាចនៅបានទេ?]"
     "[នៅបានអ្នកម៉ាក់ អ្នកម៉ាក់បាយហើយឬនៅ]" ថេយ៉ុងប្រាប់អ្នកស្រីគីមតាមខ្សែទូរស័ព្ទថាគេអាចនៅបាន
     "[ចា៎ស...គុកគីនៅជាមួយកូនមែនទេ]"
     "[បាទ អ្នកម៉ាក់កំពុងតែគេងលើភ្លៅកូន]"
     "[ថាអីចេះខុស ហាសហា បែបនេះមែន] " អ្នកស្រីគីមសើចឡើងមកអោយអ្នកកំពុងស្ដាប់ខឹង
     "[អ្នកម៉ាក់កុំសើចកូនមើល] "
     "[ម៉ាក់ឈប់សើចក៏បានពេលគេ ភ្ញាក់ប្រាប់គេផងថាម៉ាក់នឹក] "
     "[បាទអ្នកម៉ាក់ ចាំពេលដាច់ខែកូនទៅលេងអ្នកម៉ាក់ណាចឹងប៉ុននឹងហើយអ្នកម៉ាក់គេចង់ភ្ញាក់ហើយ]" ថាចប់នាយតូចក៏ចុចបិទផ្ដាច់អ្នកម្ចាងទៀតព្រោះនាយក្រាស់រើខ្លួនកំរើក។
     " ខូចក៏ខូចរពឹសក៏រពឹសសឺបថ្ពាល់ក្រអូបដូចកូនង៉ា " ថេយ៉ុងថារួចក៏អោនទៅថើបថ្ពាលជុងគុកមួយខ្សឺតទាំងនាយកំពុងគេងនៅលើភ្លៅគេរួចចាប់ទាញថ្ពាលប៉ោងរបស់នាយតិចៗ ដោយក្ដីគ្រឺតខ្នាញ់។
     " ហឹម.. " ជុងគុកក្រហឹមដើមកតិចៗព្រោះដូចមានអ្នករំខាន
     " គេងលក់ស្រួលណាស់ណ៎.. កូនទន្សាយ " •ពេលល្ងាច
     " អ៊ុំឆាងជុងគុកគេទៅណាហើយ? " លោកចនចេញមកពីធ្វើការវិញដើរចូលមកក្នុងផ្ទះក៏សួរអ៊ុំឆាងព្រោះរាល់ដងអោយតែគាត់មកដឹងតែឃើញកូនគាត់នៅលែងកណ្ដាលផ្ទះហើយ។
     " អ្នកប្រុសតូចនៅសួនផ្កាអ្នកប្រុស "
     " ចុះថេយ៉ុងគេទៅណាហើយ? "
     " ថេយ៉ុងក៏នៅសួនផ្កាដូចគ្នាអ្នកប្រុស "
     " អ៊ុំឆាងយកកាបូបខ្ញុំទៅទុកបន្ទប់ខ្ញុំទៅខ្ញុំទៅមើលគេសិន " ថារួចអ៊ុំឆាងក៏យកកាបូបពីដៃ លោកចនទៅទុក ឯលោកចនវិញក៏ដើរទៅសួនផ្កានៅខាងក្រោយ។
     " គេងអស់ហើយ " លោកចនដើរមកក៏ឃើញពួកគេកំពុងគេង
     " គុកគីក្រោកល្ងាចហើយ " ថេយ៉ុង
     " ហឹម!ល្ងាចហើយឬចែថេ? " ជុងគុកក្រោកមកទាំងមិនទាន់អស់ងងុតងាកមើលឆ្វេងស្តាំឃើញថាមេឃរាងងងឹតដែរហើយ
     " តោះចូលទៅផ្ទះវិញអួយ..ស្ពឹកជើង " ថេយ៉ុងស្រែកឡើងភ្លាមនៅពេលក្រោកឈរដោយសារតែអោយជុងគុក គេងលើភ្លៅយូរពេកក៏បណ្ដាលអោយស្ពឹត។
     " អូនមើលអោយ "
     " មិនអីទេតែបន្ទិចវាបាត់ស្ពឹតវិញហើយ " ថេយ៉ុងហាមឃាត់នាយកុំអោយមើលជើងគេ
     " ចែថេដើរបានអត់? "
     " ដើរមិនកើតទេចាំអោយវាបាត់សិនចាំទៅ "
     " ចាំអូនបី " ថាហើយជុងគុកក្រោកឈរបីនាយតូចដើរទៅផ្ទះវិញបើទោះបីជានាយតូចប្រាប់អោយគេដាក់ខ្លួនចុះក៏នាយមិនព្រម
     " គុកគីដាក់ខ្ញុំចុះទៅប្រយ័ត្នមានអ្នកមកឃើញ ជើងខ្ញុំលែងអីហើយ "
     " ចែថេប្រាកដ? "
     " ប្រាកដដាក់ខ្ញុំចុះទៅ " ជុងគុកក៏ព្រោះដាក់នាយតូចចុះតាមការសុំនាយតូច
     " ចែថេដើររួចអត់? " ជុងគុកដាក់ចុះហើយក៏សួរម្ដងទៀត
     " ដើរបានមិនអីទេ "
     " ចឹងចែថេដើរទៅមុនទៅចាំអូនដើរតាមក្រោយ " ឮហើយថេយ៉ុងក៏ដើរទៅមុននាយគ្រប់សកម្មភាពលោកចនក៏បានឃើញទាំងអស់តែគាត់មិនបានចូលទៅនិយាយអ្វីនោះទេ។

អង្គរក្ស Vampire🩸(ចប់)Tahanan ng mga kuwento. Tumuklas ngayon