អង្គរក្ស vampire 🩸

1.5K 81 1
                                    

ភាគទី:2
" អូនមែនខ្មោចហេ៎ " ជុងគុក សម្លក់អ្នកគ្រូពេទ្យដូចចងគំនុំយ៉ាងចឹង គេមនុស្យទាំងមូលមកថាគេខ្មោចចឹងទៅកើត
" កូនជុងប៉ា " លោកចន រត់ទៅអោប ជុងគុក តែត្រូវ ជុងគុក លោតចុះពីរលើគ្រែអ្នកជំងឺទាំងខ្លួននៅមិនទាន់ជាស្រួលបួល
" អ៊ុំឯងជាអ្នកណា ចង់មកធ្វើឃាតអូនមែន " ជុងគុក ក្រោយលោតចុះរួច ចង្អុកមុខប៉ានាយថាមកចង់ធ្វើឃាតខ្លួន
" ប៉ាមិនបានធ្វើឃាតកូនទេ វើមិនជឿកូនសួរ វីណា ទៅ " លោកចន ប្រាប់អោយនាយសួរ វីណា
" មែនឬពូ? " ជុងគុក អីគេ អ្នកប្រុសតូច ហៅនាយពូងាប់ហើយខ្លួនមុខឡើងក្មេងនាគ
" មែនហើយគាត់ជាប៉ាអ្នកប្រុសតូច " វីណា
" ប៉ាៗអូនឈឺ " ជុងគុក នៅពេលឮ វីណា និយាយថា លោកចន ជាប៉ា ស្រែកហៅប៉ានៅថាឈឺទៀត មិនអោយឈឺយ៉ាងម៉េចបើលេងលោតចុះពីរគ្រែគេងអាខ្លួនទើបនិងដឹងខ្លួន លោកចន ឃើញកូនប្រុសយំ ដើរទៅអោបទាំងចិត្តអាណិតមិនគួរណាកូនគាត់ទៅជាបែបនិងនោះទេ។
" តោះកូនទៅសម្រាកវិញណា ឡើងលើគ្រែទៅកូន " លោកចន ប្រាប់នាយអោយឡើងលើគ្រែអោយអ្នកគ្រូពេទ្យរុញទៅបន្ទប់សម្រាកវិញ។
មកដល់ក្នុងបន្ទប់សម្រាក់ អ្នកគ្រូពេទ្យបានហៅអោយលោកគ្រូពេទ្យពិនិត្យមើលចាក់ថ្នាំអោយនាយតែគ្រូពេទ្យមិនទាន់បានចាក់ផងនាយស្រែកហៅ លោកចន ភ្លាម។
" ប៉ាៗហឹកៗ " លោកចន ឃើញចឹងក៏ប្រញាប់ចូលទៅជិត
" ប៉ានៅទីនេះហើយកូនកុំខ្លាចអីគ្រូពេទ្យចាក់ថ្នាំតែតិចទេណាឈប់យំទៅកូនល្អ " លោកចន និងអង្អែលក្បាលអ្នកជាកូនលួងលោមអោយនាយឈប់យំព្រោះគិតថាកូនគាត់ខ្លាច ម្ជុល
" អូនមែនយំខ្លាចអានិងទេអូនយំអូនឃ្លានបាយ ហឹកហឹកឃ្លាន " ជុងគុក យំផងអង្អែលពោះផង អាបាយច្រើនថ្ងៃហើយបើមិនឃ្លានទើបចម្លែក ឯអ្នកនៅក្នុងបន្ទប់និងគ្រប់គ្នានាំគ្នាគាំងនិងនាយតែម្នាក់ខំភ័យស្មានតែខ្លាចម្ជុលហើយតើតាមពិតឃ្លានបាយ
" ចាំប៉ាប្រាប់ពូកូនទៅទិញបាយអោយកូនញ៉ាំ វីណា ទៅទិញបាយអោយអ្នកប្រុសឯងទៅ " លោកចន ប្រាប់អោយ វីណា ទៅទិញបាយអោយ ជុងគុក ញ៉ាំ
" ពូហា៎...ទិញ របស់លេងអោយអូនផងណា.. " ជុងគុក ស្រែកប្រាប់ វីណា អោយគេទិញរបស់លេងអោយខ្លួន រួចងាកអោយគ្រូពេទ្យចាក់ថ្នាំបន្ត
" អ៊ុំចាក់បន្តទៅនៅមើលអីទៀត " ជុងគុក
" អ៊ុំៗដឹងហើយ " លោកគ្រូពេទ្យ
ក្រោយចាក់ថ្មាំអោយនាយរួចហើយលោកគ្រូពេទ្យបានប្រាប់ លោកចន អោយបានដឹងថាកូនគាត់ ចេញពីរថ្ងៃណាបាន
" គេអាចេញពីរពេទ្យនៅថ្ងៃស្អែកបានហើយ ពេលទៅផ្ទះវិញលោកជួយលាងរបួសគេផង តែ3 4 ក្រោយគេជាធម្មតាវិញហើយ
" បាទខ្ញុំដឹងហើយ ចុះរឿង.." លោកចន ថារកនិយាយទៀតតែហើយតែលោកគ្រូពេទ្យនិយាយបន្ត
" ខ្ញុំមិនដឹងថាកូនលោកមកដូចដើមបានទេមានតែពេលវេលាហើយ ខ្ញុំសុំទៅសិនហើយ " និយាយចប់គ្រូពេទ្យចេញទៅធ្វើការងារគាត់បន្ត លោកចនវិញដើរទៅសួរកូនកំពុងតែអង្គុយ យោលជើងទៅមុខទៅក្រោយនោះ
" កូនជុងមានឈឺត្រង់ណាទេ " លោកចន
" អូនឈឺត្រង់នេះនិងត្រង់នេះហើយត្រង់នេះ " ជុងគុក ចង្អុលក្បាលខ្លួនឯងបន្ទាប់មកចង្អុលជើងនិងដៃថាខ្លួនឈឺគ្រប់កន្លែង
" កូនចង់ទៅផ្ទះវិញអត់? " លោកចន
" អូនចង់ទៅៗផ្ទះបានរបស់លេងច្រើនៗ " ជុងគុក និយាយផងសើចផងនឹកគិតដល់ផ្ទះមានរបស់លេង ។
" ខ្ញុំមកហើយអ្នកប្រុសតូច នេះរបស់លេងអ្នកប្រុសតូចនេះបាយរបស់អ្នកប្រុសតូច " វិណា បើកទ្វារឡើងនិងដើរមក បានដាក់ថង់ អាហារតុលើតុឯរបស់លេងនាយអោយទៅ ជុងគុក
" អរគុណពូវី ហិហិ " ជុងគុក ទទួលទាំងញញឹម
•skip
" ទៅតាមសម្លាប់ពួកឯងទៅ " យូសុីនដែលជាចៅប្រាប់កូនចៅអោយទៅតាម សម្លាប់ គ្រួសារ គីម មួយគ្រួសារ
" បាទចៅហ្វាយ " ឆេងទី នាយជាជំនិតរបស់ យូសុីន បានរត់ទៅតាម គ្រួសារ គីម
" ចង់ទៅណា លោកគីមអោយយើងសម្លាប់តាមសម្រួលទៅ " រត់មកយូរបន្តពួកគេក៏តាមទាន់គ្រួសាគីម
" ឯងគិតឬថាអាសម្លាប់យើងបានអាចចកគ្មានពូជ " លោកគីម និយាយទៅកាន់ យូសុីនទាំងកំហឹង គេមិនចង់សម្លាប់ពួកចចកទៀតទេតែពួកវាចេះតែតាមមិនព្រមលេងឬចង់សម្លាបអោយក្រុម Vampire ដាច់ពូជបានគេមិនតដៃចេះតែខ្លាំងឡើងៗហើយ
" ចូលទៅសម្លាប់ពួកវា " យូសុីន
" បាទចៅហ្វាយ ចូលពួកឯង " ឆេងទី និងពពួកកូនចៅផ្សេងទៀតបានប្រែក្លាយខ្លួនទៅជាចចក រត់ទៅខាំ លោកគីម និងប្រពន្ធកូនគាត់
" លោកប៉ាប្រយ័ត្ន...." ថេយ៉ុង ត្រូវជាកូន លោកគីម មនុស្សពាក់កណ្ដាលបិសាច ពាក់កណ្ដាលបានស្រែកប្រាប់អោយឪពុក ប្រយ័ត្ន
" កូនថេ នាំម៉ាក់កូនរត់ទៅកុំ បារម្ភពីរប៉ាអី " លោកគីម កំពុងតែទប់ជួលនិងកូនចៅ ឈីលី ស្រែកប្រាប់កូនប្រុសអោយនាំម្ដាយរត់
" អូនមិនទៅទេ ថេលេងម៉ាក់ " អ្នកស្រីគីម រត់ទៅរកប្ដីដែលត្រូវពួកកូនចៅ ឈីលី ចាប់បាននោះតែ ថេយ៉ុង ចាប់ដៃជាប់កុំអោយម៉ាក់ខ្លួនរត់ទៅរកគាត់ប៉ាខ្លួនធ្លាប់ប្រាប់ហើយថាបើមានរឿងអីត្រូវនាំគាត់រត់ទៅអោយឆ្ងាយ
" កូនថេ លេងម៉ាក់ទៅម៉ាក់ទៅជួយប៉ាកូន ហឹកហឹក " អ្នកស្រីគីម
" បើអ្នកម៉ាក់ទៅយើងស្លាប់ទាំងអស់គ្នាមិនខាទេ អ្នកម៉ាក់មិនចាំទេឬគាត់ថាបើគាត់មានរឿងអីអោយពួកយើងរត់ កូនមិនអាចទៅជួយលោកប៉ាបានទេ ពួកវាគ្នាច្រើនណាស់ " ថេយ៉ុង មិនអាចក្បត់និងពាក្យ សន្យារបស់ប៉ាគេបានទេត្រូវតែការពារម្ដាយខ្លួនបើទោះបី លោកចន គ្រោះថ្នាក់យ៉ាងណាក៏ដោយ
" តែប៉ាកូន " អ្នកស្រីចន រកនិយាយតែ ថេយ៉ុង និយាយកាត់
" ឥឡូវចេះអ្នកម៉ាក់រត់ទៅមុខទៅចាំកូនទៅជួយលោកប៉ា អ្នកម៉ាក់រត់ទៅមុខទៅ " ថេយ៉ុង ប្រាប់អោយគាត់រត់ទៅមុខខ្លួនទៅជួយលោកប៉ា
" កូនត្រូវប្រុងប្រយ័ត្នផងណា " អ្នកស្រីគីម ថារត់ទៅហើយតែ តូសុីន រត់មក បាំងផ្លូវមិនអោយគាត់រតទៅបាន
" ចង់ទៅណាអ្នកម៉ាកក្មេង " យូសុីន
" អ្នកម៉ាក់រត់ទៅចាំអូនការពារ អាចចកមិនមែនឆ្កែ បើឯងខ្លាំងណាស់ឆាប់មកវៃជាមួយយើងវិញល្អជា " ថេយ៉ុង ចូលទៅខាងមុខ អ្នកស្រីគីម ប្រាប់គាត់អោយរត់ខ្លួនវិញនៅចាំការពារអោយ
" កូនត្រូវ ប្រយ័ត្នផងណាម៉ាក់ទៅហើយចាំជួយគ្នា កន្លែងដើម " ថាចប់ អ្នកស្រីគីម រត់ទៅ យូសុីន បំរុងនិងរត់ទៅតាមហើយតែ ថេយ៉ុង មកបាំងមុខនាយ
" អូនថេ ឥឡូវមិនធម្មតាទេចេះមកវៃជាមួយនិងបងទៀត " យូសុីន ដោយទៅមានបានក៏ឈរនិយាយជាមួយ ថេយ៉ុង
" ខ្លាចអីត្រឹមតែឆ្កែ អូ ....មិនមែនទេត្រឹមជាចចន អត់ពូជគ្មាមគ្រួសារដើរតែខាំគេឯង " ថេយ៉ុង និយាយសើចចំអកឌឺដាក់នាយ
" សម្ដីខ្លាំងមិនអន់ទេ អូនថេ បើបងចាប់អូនបានបងនិងយកអូនធ្វើប្រពន្ធបងហើយ តែឥឡូវអូនមើលឪរបស់អូនត្រូវកូនចៅបងសម្លាប់សិនទៅណា ពួកឯងដុតទៅ " យូសុីន ប្រាប់កូនចៅនាយដែលចាប់ លោកចន ជាប់អោយគេដុតទាំងរស់បើមិនដុតសិនទេ ពពួក Vampire ( បិសាចជញ្ជក់ឈាម ) មិនអាចស្លាប់បានទេ
" ឯងចង់ធ្វើស្អីនិង ឆាប់លេងប៉ារបស់យើងភ្លាមពួកអាឆ្កែគ្មាពូជ " ថេយ៉ុង ស្រែកជេរកូនចៅ យូសុីន ដែលកំពុងតែចាក់សាំងពីរលើក្បាល លោកចន រួចទាញដែកកេះមកជាមួយ
" កូនថេ រត់ទៅកូន " លោកចន
" កូនមិនរត់ទេកូននិងជួយលោកប៉ា អាយូសុីនអាឆ្កែ ឆាប់លេងប៉ារបស់យើងភ្លាម "ថេយ៉ុង ចង្អុលមុខ យូសុីន ដោយក្ដីគំនុំភ្នែកពីរពណ៍ត្នោតប្រែជាក្រហមឆេះចង្កូមមុតស្រួចដុះចេញមកពីរខាងលើដៃដុះក្រចកមកវែងៗមិនចាំយូរ យូសុីន ប្រាប់អោយ កូនចៅនាយដុត លោកចន ទាំងរស់
" ដុតទៅ " យូសុីន ក្រោយឮចៅហ្វាយប្រាប់ ឆេងទី បានបោះដែកកេះទៅលើខ្លួនប្រាណ លោកចន ធ្វើអោយឆេះខ្លួនប្រាណ លោកចន ភ្លាមៗ
" ក្ដៅណាស់ៗ " លោកចន ស្រែកដោយក្ដីឈឺផ្សារដែលភ្លើងកំពុងឆេះលើខ្លួនគាត់ ថេយ៉ុង ឃើញដូច្នេះក៏ប្រញាប់ទៅជួយប៉ាខ្លួនតែត្រូវ យូសុីន បិទផ្លូវមិនអោយគេចូលទៅជួយ ដោយក្ដីខឹង ថេយ៉ុង បានរត់ចូលទៅវៃ យូសុីន ទាំងកំហឹង
" ខ្វោក! អូនថេ ខ្លាំងមិនណយទេ " ថេយ៉ុង បានចូលទៅវៃនាយក៏ត្រូវ ថេយ៉ុង ខ្វាចអោយត្រូវ ផ្ទៃមុខរបស់នាយម្ខាងបណ្ដាលអោយឈាម ឈយូសុីនលើដៃជូតឈាមពីរផ្ទៃមុខ
" លោកប៉ា ហឹកហឹក ឯងជាអ្នកសម្លាប់ប៉ាយើង ឯងត្រូវតែសង " ថេយ៉ុង មើលទៅ លោកគីម ឃើញថាគាត់លេងកម្រើកខ្លួនហើយ
" បងមិនបានសម្លប់ទេពួកវាទេដែលជាសម្លាប់ប៉ាក្មេងបង " យូសុីន ធ្វើខ្លួនមិនដឹងរឿងនិងចង្អុលទៅកូនចៅដែលខ្លួនបានបញ្ជាដែលនៅឈរជិតសាកសព្វ លោកគីម យូសុីន ឃើញ ថេយ៉ុង គេភ្លេចក៏ប្រញាប់រត់ចូលទៅអោប ថេយ៉ុង
" អាឆ្កែឯងចង់ស្លាប់ហើយមែនទេ លេងយើង ... " ថេយ៉ុង
" បើលេងមានតែឆ្កួត សឺប " យូសុីន អោនថើប កញ្ចឹងក ថេយ៉ុង តែត្រូវ ថេយ៉ុង បកនិងខាំកនាយ
" អាយ..... អូនហ៊ានខាំបងផង ឆេងទី ចូលទៅចាប់ភ្លាម " នាយរុញ ថេយ៉ុង ចេញអោយឆ្ងាយពីរខ្លួននិងប្រាប់អោយជំនិតចូលទៅចាប់ ថេយ៉ុង តែត្រូវ ថេយ៉ុង ធាក់នាយមកវិញនិង រត់យ៉ាងលឿនខុសពីរមនុស្សធម្មតា100ដង នាយចង់តាមក៏តាមមិនទាន់ដែរ។


អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now