ភាគទី44: អង្គរក្ស Vampire 🩸

1.5K 63 8
                                    

ភាគទី:44
     " កូនជុង!កូនថេកើតអី? " អ្នកស្រីគីមឮសំឡេងបោកចានជូនពេលនាយតូចដើរយំឡើងទៅខាងលើក៏ចូលទៅសួរនាយក្រាស់
     " ខ្ញុំគ្រាន់តែចាកម្ទេសចូលចានទឹកត្រី ហើយខឹងខ្ញុំតែម្ដងថែមទាំងបោកចានចោលឡើងទៅខាងលើបាត់អ្នកម៉ាក់ " ជុងគុក រៀបរាប់ប្រាប់គាត់ពីអ្វីដែរនាយបានធ្វើ
     " កូនទៅលួងគេទៅអ្នកមានផ្ទៃពោះគឺបែបនេះហើយអារម្មណ៍ព្រួលប្រែមិនទៀងចានទុកអោយអ្នកម៉ាក់ប្រមូលខ្លួនឯង "
     " បាទអ្នកម៉ាក់ " តបទៅគាត់ហើយនាយក៏ប្រញាប់ឡើងទៅខាងលើ
ក្រាក~~~
     សំឡេងទ្វារបានបើកឡើងដោយដៃនាយក្រាស់ សំឡេងសម្រីបជើងដើរយឺតៗចូលទៅរកនាយមាននាមជាប្រពន្ធកំពុងតែងូតទឹកនៅក្នុងបន្ទប់ទឹកដៃក្រាស់លូកទាញទ្វារបន្ទប់ទឹក សំឡេងន័យទ្វារធ្វើឲនាយតូចខាងក្នុងប្រញាប់ងាកទៅមើលភ្លាមដោយខ្លួនប្រាណគ្មានអ្វីបិទបាំងមានតែខ្លួនទទេរស្អាត នាយតូចហើបមាត់ហាស្ដីអ្នកដែលបើកទ្វារនោះថា÷
     " ចូលមកធ្វើស្អី?អ្នកណាអញ្ជើញឲ្យចូលមក " នាយតូចចោទសួរនាយក្រាស់ដែលកំពុងតែដើរមករកខ្លួន
     " ប្ដីសុំទោស " បីម៉ាត់ចេញពីមាត់ស្វាមីមាត់សុំទោសប្រពន្ធតែភ្នែកកំពុងតែមើលដងខ្លួនល្អស្អាតគេចុះឡើង ចំណែកថេយ៉ុងមិនបានខ្មាស់អៀនជាមួយនាយនោះទេព្រោះវាធម្មតាសម្រាប់គេទៅហើយដែលបង្ហាញដងខ្លួនទទេស្អាតនៅពីមុខនាយជាប្ដី។
     " មិនទទួលថយចេញទៅ " នាយតូចតបទៅវិញទាំងកំបុតៗ
     " បងមិនចេញ! បើអូនមិនទាន់ទទួលពាក្យសុំទោសពីបង " ជុងគុកនៅមួយកន្លែងដដែលបើប្រពន្ធមិនទទួលពាក្យសុំទោសនាយមិនចេញជាដាច់ខាត។
     " មិនចេញក៏អត់ទៅអ្នកណាខ្វល់ ឆើស! " ថាហើយនាយតូចងាកមកងូតទឹកវិញភ្លាមៗស្រាប់តែមានដៃក្រាស់មួយគូកំពុងតែអោបចង្កេះគេពីក្រោយដោយសារនាយតូចឈរបែរខ្នងដាក់នាយ។
     " ធ្វើស្អី? "
     " អោបអូននហ្នឹងហើយ សឺត! " តបទៅគេវិញហើយនាយក្រាស់អោបថើបកញ្ចឹងកថេយ៉ុង មួយខ្សឺត
     " មើល.. ថយចេញទៅអូនត្រូវការងូតទឹកកុំ រញ៉េរញ៉ៃ " ថេយ៉ុងចាប់ដើមនាយចេញតែជុងគុកនាយរឹតកម្លាំងដៃខ្លាំងជាងមុនមិនអោយគេទាញចេញ
     " អាយ.....លែងទៅអូនត្រូវការងូតទឹក " ថេយ៉ុងដោយទាញមិនចេញក៏ស្រែកមួយសំឡេង
     " ឥឡូវបងសួរម្ដងទៀតអូនព្រមទទួលពាក្យសុំទោសពីបងឬអត់? "
     " មិន " មួយម៉ាក់ចេញពីបបូរមាត់ស្ដើងថេយ៉ុង
     " អាស៎! " ថេយ៉ុង ស្រែកថ្ងូរឡើងភ្លាមពេលដៃមាំក្រាស់លូកច្របាក់ថេៗតូចនោះ
     "  ទទួលឬអត់? " នាយសួរម្ដងទៀត
     " មិន..." នាយតូច តបទៅនាងវិញដដែលថាគេមិនទទួលនាយក្រាស់ងក់ក្បាលតិចៗរួចលើកកាយស្ដើងឡើងដាក់អង្គុយមាត់លាងទឹក
     " អ្វីស្អី? "
     " ប្រដៅក្មេងគេសុំទោសហើយមិនទទួល " ថាចប់ ជុងគុកអោបថើបបឺតមាត់នាយតូច ខ្នាញ់ណាស់អាមាត់ហ្នឹង
     " អឹប! អាស៎ ជុងៗអូនទទួលហើយ អូនទទួលហើយ " ថេយ៉ុងនិយាយញាប់មាត់ពេលនាយក្រាស់សាប់របស់គេទើបដឹងថាបើគេមិនទទួលប្រាកដណាស់ថាបន្តិចទៀតនឹងមាន សង្គ្រាមពុំខាន
     " ឆ្លាត!ងូតទឹកអូនទៅ " ជុងគុកថយក្រោយដោយមិនបានចេញទៅណានៅឈរមើលគេងូតទឹកក្រោយលែងហើយនាយតូចថេយ៉ុងក៏បន្តងូតទឹកខ្លួនដោយមានគេនៅឈរមើល បើមិនមានកូនគេនាយអុកអោយបាក់ចង្កេះតែម្ដង តែក៏អត់ទ្រាំព្រោះមិនអាចធ្វើច្រើនម្ដងពេកទេ។
     មួយខែបានកន្លងផុតទៅវាពិតជាលឿនណាស់ថ្ងៃនេះក៏ជាថ្ងៃមង្គលការថេយ៉ុងនិងជុងគុកផងដែរចំណែកពោះថេយ៉ុងក៏កាន់តែធំជាងមុនលោកចនបានរៀបចំអាពាហ៍ពិពាហ៍នេះនៅ សណ្ឋាគារធំជាងគេនៅសេអ៊ូល។
     "  សូមចូលរួមអបអរសាទរផងលោកចន " មិត្តភក្តិរួមហ៊ុនដើរមកដែលមានលោកចនចាំទទួល
     " បាទអរគុណខ្លាំងណាស់ដែលបានមក ចូលរួមមង្គលការការកូនប្រុសខ្ញុំ " គាត់តបទៅគាត់វិញភ្ជាប់ដោយស្នាញញឹម
     " សូមអញ្ជើញចូល "
     " បាទ បាទ "
     " ថ្ងៃនេះកូនស្រស់ស្អាតណាស់ថេ " អ្នកស្រីគីមឈរពីក្រោយថេយ៉ុងក្រោយពីផាត់មុខហើយ គាត់កាន់ស្នានាយតូចនិយាយសរសើកូន
     " កូនស្រស់ស្អាតក៏ដោយសារតែអ្នកម៉ាក់ "
     " ជិតដល់ម៉ោងចូលកម្មវិធីវិធី នៅសល់ពេលតែបន្តិចទៀតនោះទេ " អ្នកស្រីគីម
     " អ្នកម៉ាក់ខ្ញុំស្រេកទឹក " ថេយ៉ុង ងាកមកនិយាយប្រាប់គាត់
     " នៅទីនេះគ្មានទឹកទេកូននៅនិងហើយម៉ាក់ទៅយកទឹកអោយកូនសិន " ថាហើយគាត់ក៏ដើរចេញទៅយកទឹកអោយគេបើអោយគេទៅមិនកើតឡើយបើពោះធំហើយមើលក៏ដឹងដែរ
     " បាទអ្នកម៉ាក់ " ពេលវិញទៅបាត់ថេយ៉ុងក៏ដើរមកអង្គុយលើកៅអីវិញនៅក្នុងបន្ទប់ធំទូលាយគ្មានអ្នកណានៅជាមួយនាយតូចនោះទេ ចំណែកជុងគុកនៅបន្ទប់ផ្សេងមួយទៀត
     មួយស្របក់ក្រោយមកគាត់ក៏មកវិញជាមួយទឹកមួយកែវក្នុងដៃចូលមកដល់គាត់មើលរុំវិញបន្ទប់រកមើលកូនប្រុសតែមិនឃើញក៏ប្រញាប់រត់ចេញទៅខាងក្រោយដោយអារម្មណ៍ភ័យ
     " លោកចនមានឃើញកូនថេទេ " អ្នកស្រីគីម ឃើញលោកចនក៏រត់មកសួរប្រហែលជាគាត់ឃើញអីបែបនេះឬក៏ថេយ៉ុងអាចចេញទៅកន្លែងណាមួយពុំខាន
     " មិនឃើញទេ " លោកចនក្រវីក្បាលបញ្ជាក់ថាមិនឃើញចៃដន្យជុងគុកក៏ដើរមកល្មម
     " កូនជុងកូនថេមានទៅរកកូនទេ? " អ្នកស្រីគីមសួរនាយក្រាស់ម្ដងសង្ឃឹមថាគេនៅជាមួយនាយទៅចុះតែចម្លើយរបស់នាយធ្វើអោយគាត់ឮហើយញ័រដៃញ័រជើងឈរលែងត្រង់
     " មិនឃើញទេអ្នកម៉ាក់អ្នកម៉ាក់! " ជុងគុក ប្រញាប់ចូលទៅជួយទប់លំនឹងមិនអោយគាត់ដួល
     " ឬមួយក៏...... " អ្នកស្រីគីមនិយាយមិនចេញនៅពេលនឹកឃើញមនុស្សម្នាក់ 
     " អ្នកម៉ាក់ៗហេតុអ្វីក៏យំថេនៅឯណា? "
     " ឬមួយក៏ជាគេ ហឹកៗ " អ្នកស្រីគីម មិនបានឆ្លើយសំនួរពីនាយគិតតែពីយំនិយាយថាគេៗនោះគាត់ចង់និយាយថាគេនុងតើអ្នកណា?
     " អ្នកស្រីមកអង្គុយសិនមក " លោកចន ឃើញអ្នកស្រីគីមដូចជាយំខ្លាំងពេកក៏នាំគាត់ទៅអង្គុយអោយស្រួលបួលភ្លាមនោះសំឡេងទូរស័ព្ទនាយក្រាស់ក៏ឮឡើងមិនដឹងថាអ្នកណាខលមកនាយមើលលេខហើយក៏លើកមកនិយាយ
     "[ អាឡូចនជុងគុកនិយាយ ]" ជុងគុក លើកឡើងនិយាយអោយអ្នកម្ខាងទៀតស្ដាប់
     "[ ជាស្វាមីគីមថេយ៉ុងយើងខលត្រូវហើយ ជុងគុក ជួយអូនផង ]" គេនិយាយមិនទាន់ចប់ផងត្រូវនាយតូចនៅជិតនាយស្រែកអោយប្ដីមកជួយ
     "[ ឯងជាអ្នកណា?ហេតុអ្វីឯងចាប់ប្រពន្ធយើង ]" ជុងគុកស្រែកសួរអ្នកម្ខាងទៀតដោយកំហឹងអ្នកណាអីក៏ថ្លើមធំម្ល៉េះហ៊ានចាប់មនុស្សដែលគេស្រឡាញ់ផង មករកកន្លែងស្លាប់ហើយតើ

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now