ភាគទី32:អង្គរក្ស Vampire 🩸

839 63 3
                                    

ភាគទី:32
ក្រាក!
     សំឡេងបើកទ្វារធ្វើអោយអ្នកខាងក្នុងនាំគ្នាងាកទៅមើលបង្ហាញអោយឃើញកាយតូចដើរចូលមកជាមួយទឹកមុខមាំកែវភ្នែកដូចចចកកំពុងតែឃើញសត្រូវ ធ្វើអោយនាយយ៉ុងហ្គី ឃើញហើយស្រៀវសាច់ចំនួសអ្នកអង្គុយទល់មុខខ្លួន។
     " អាក្មេងឈ្លើយឯងជាអ្នកណា?ធ្វីអីក៏ចូលមកមិនគោះទ្វារ " នាងស្រីក្រមុំអង្គុយគង់អ្នកខ្លាសួរទៅក្មេងតូចកំពុងតែឈរកាន់ប្រអប់បាយខាងនោះ
     " ជាប្រ " យ៉ុងហ្គីរកនិយាយប្រាប់នាងហើយតែនាយតូចនិយាយមុខ។
     " គឺជា....ប្រពន្ធ " ជេហូលើកដៃដាក់លើ ចង្ការធ្វើភ្នែកដូចរកនឹកអ្វីមិនដឹង។
     " ជាប្រពន្ធលោកយ៉ុងនិងមែនយកប្រពន្ធជាប្រុស ហឹស " នាងថាអោយនាយតូចអ្នកណាទៅជឿនោះថានាយជា Gay
     " បើមិនជឿទេ...ក៏...សួរប្ដីខ្ញុំទៅ មែនទេប្ដីសម្លាញ់ ហុឹម " នាយតូចដើរមកដល់កៅអីនាយរួចក៏អង្គុយលើភ្លៅនាយ ធ្វើកាយវិការយឺតៗប្រាប់អោយនាយប្រាប់នាង
     " មែនហើយគេជារបស់ប្រពន្ធខ្ញុំ សូមអញ្ជើញនាងទៅវិញបានហើយ ព្រោះខ្ញុំត្រូវការនៅតែពីរអ្នកប្រពន្ធខ្ញុំបាទ " ឮហើយនាងក៏ក្រោកឡើងទាំងក្ដៅទ្រូងខំស្លៀកពាក់សិចសុីអោយដៃហើយនៅមើលមិនឃើញគេតែបែរជាទៅមើលឃើញប្រុសគ្នាឯងយកធ្វើប្រពន្ធ។
     " អូនចង់ទៅណា? " យ៉ុងហ្គីចាប់ត្រកៀកនាយតូចទំលាក់មកអង្គយវិញនៅពេលគេរកក្រោក
     " គឺទៅផ្ទះវិញនិងហើយ នៅធ្វើអីមកនាំតែកាត់ចង្វាក់គេដដែល " ជេហូតបទៅនាយវិញទាំងមុខស្អុយក្ដៅណាស់ខំយកបាយមកអោយមកអង្គុយញ៉ែគ្នាក្នុងបន្ទប់សោះបើដឹងចឹងគ្មានយកអោយសុីទេ។
     " អូនខឹងបង? " នាយងាកមើលមុខប្រពន្ធ
     " មិនដឹងទេពូឆាប់ញ៉ាំបាយទៅ ថ្ងៃត្រង់ហើយ "
     " មិញឃើញហៅប្ដីៗពេញមាត់ ឥឡូវពូទៀតហើយសាកហៅប្ដីសម្លាញ់លោមើល បងចង់ស្ដាប់ " មិនត្រឹមតែធ្វើមុខខិលទេតែដៃនាយកំពុងតែស្ទាបអង្អែលភ្លៅនាយតូចចុះឡើងៗ
     " មើលបានហើយខ្ញុំត្រូវការទៅផ្ទះវិញ " ជេហូចាប់ដៃនាយចេញនិងក្រោកវិញ តែនាយចាប់អោយគេអង្គុយលើតុធ្វើការ ឯកសារក្រវាសចេញធ្លាក់លើឥដ្ឋអស់។
    " ហ្ហើយ...ធុញណាស់ចេញពីរខ្ញុំទៅ ប្រយ័ត្នខ្ញុំទៅប្រាប់អ្នកម៉ាក់ថាពូធ្វើបាបខ្ញុំ " នាយតូច ដកដង្ហើមធំសែកធុញនិងនាយចង់អោយតែគេហៅប្ដីអាយុ30ឥឡូវហើយ។
     " បើអូននិយាយថាប្ដឹងអ្នកម៉ាក់អូនទៅហើយ ចឹងបងគួរតែធ្វើល្អទេ? " យ៉ុងហ្គីញាក់ចិញ្ចើមសម្លឹងមើលទៅទ្រូងនាយតូចដូចកូនឆ្កែឃ្លានបាយ។
     " អត់ទេ!អត់មានមើលខ្ញុំចឹងទេ ខ្ញុំដឹងគំនិតពូហើយចេញទៅខ្ញុំត្រូវការទៅផ្ទះ " ជេហូខំរើចេញពីរគេតែកម្លាំងរុញនាយដូចមិនកំរើកសោះ
     " បងមិនអោយទៅ បងឃ្លានហើយ "
     " បើឃ្លានហើយមិនញ៉ាំបាយ "
     " បងឃ្លានអូន មិនមែនឃ្លានបាយ យល់!"
     " មិនយល់ៗ ហេ៎ ...ពូហា....ខ្ញុំចង់ទៅផ្ទះ អឹប! " និយាយមិនទាន់ចប់សេចក្តីផងត្រូវលេបពាក្យចូលពោះវិញអស់ត្រូវនាយជាប្ដីអោបថើបបំបិទមាត់
     " ធ្វើអោយប្ដីពេញចិត្តចាំប្ដីជូនប្រពន្ធទៅផ្ទះ okay " នាយដកមាត់ចេញវិញរួចលើកដៃម្ខាងធ្វើអូខេអោយគេយល់ព្រម
     " ហឹកហឹក ធ្វើបាបគេៗចង់ទៅផ្ទះវិញ មកធ្វើស្អីនៅក្នុងនិងបើគេចូលមកឃើញគិតយ៉ាងម៉េច " ជេហូស្រាប់តែយំចេញមកដូចកូនក្មេង
     " គ្មានអ្នកណាហ៊ានចូលមកទេបើប្ដីមិនអោយពួកគេចូលមកមានតែអូនម្នាក់គិតដែលឈ្លើយចូលមកមិនគោះទ្វារ " នាយលើដៃផ្ទាត់  កថ្ងាសគេថ្នមៗអស់សំណើចនិងប្រពន្ធក្មេងរបស់នាយមិនទាន់បានធ្វើអីផងយំទៅហើយចំជាក្មេងមិនដឹងអីមែន។
     " មិនបានឈ្លើយមកពីរប្រញាប់ " ងាកខ្វាស់សម្លុកនាយដូចស៊ីសាច់ហុតឈាម។
     " យាយការពិតមកសម្លុកប្ដី បានហើយមកបន្តការងារអូនវិញធ្វើអោយបងពេញចិត្ត អូនចង់បានអីក៏បានលុយឡានគ្រប់យ៉ាង " ឮហើយនាយតូចញញឹមខ្ជឹបលុយនៅនិងមុខហើយអ្នកណាទៅភ្លើមិនរើសនោះ ណាមួយពួកគេក៏ធ្លាប់ធ្វើរឿងនោះជាមួយគ្នាតើ មានរឿងអីត្រូវខាតបង់ប្ដីប្រពន្ធខ្លួនឯងសោះ។
     " ប្រាកដអត់ថានិងអោយខ្ញុំគ្រប់យ៉ាង? " ជេហូលើកដៃតោ.ក.ធ្វើសំឡេងសិចសុី
     " បងចេះនិយាយកុហក់អូនពីរកាល អឹប! " មិនចាំយូរនាយតូចទាញកញ្ចឹងកនាយចុះបន្ទប់ក៏ងើយបឺតមាត់គេយកតែម្ដង ដៃម្ខាងដែលនៅសល់ទៅដោះឡេវអាវនាយមួយគ្រាប់ៗរហូតដល់អស់រួចទាញទំលាក់ទៅម្ខាងដែលមាននាយជាប្ដីចាំជួយបន្ថែម។
•Skip
     " ទឹកៗស្រេកទឹក " លោកចនដែលអង្គុយមើលនាយឮហើយក៏ទាញអោយគេងើបបន្ទតិចរួចយកទឹកអោយនាយទឹកក្រោយផឹករួចគាត់ក៏ដាក់អោយគេគេងវិញ
•មួយម៉ោងក្រោយមក
     " ហុឹម...ខ្ញុំនៅកន្លែងណាហ្នឹង? អូយ..ឈឺក្បាលណាស់ " គេក្រោយមកមើលជុំវិញទើបដឹងថាជាមន្ទីរពេទ្យសុខៗក្បាលនាយក៏ចាប់ផ្ដើមឈឺ។
     " កូនជុង! អាវីទៅហៅគ្រូពេទ្យមក " លោកចនដែលមកពីរទិញអីញ៉ាំបើកទ្វារបើកក៏ឃើញ ជុងគុកក្រោកអង្គុយក៏ងាកប្រាប់អោយវីណា នាយទៅហៅពេទ្យនាយឮហើយក៏ប្រញ៉ាប់ដើរទៅហៅពេទ្យមកលោកចនបោះជំហានវែងៗចូលទៅមើលនាយក្រាស់កំពុងតែសម្លឹងមើលមកគាត់។
     " កូនជុងកូនយ៉ាងមិចហើយ? ដឹងទេថាប៉ាបារម្ភពីកូនយ៉ាងណា " គាត់ចូលទៅអោបនាយទាំងរំភើបចិត្តអរគុណដែលគេមិនកើតអី។
     " គឺឈឺក្បាលតិចតួចលោកប៉ា "
     " ចៅហ្វាយគ្រូពេទ្យមកហៅហើយ " វីណា មកដល់ក៏ប្រាប់គាត់អោយបានដឹងគាត់ក៏ងាកអោយគ្រូពេទ្យចូលពិនិត្យមើលនាយក្រាស់
     " អ្នកជំងឺអស់អីហើយ ស្អែកអាចនាំគេទៅផ្ទះវិញបានតែត្រូវអោយគេសម្រាក់ពីរបីថ្ងៃសិនទើបអាចអោយគេដើរវិញបាន បើមិនចឹងទេរបួសអាចនិងហើម " លោកគ្រូពេទ្យរៀបរាប់ប្រាប់គាត់អោយបានដឹង។
•ព្រឹកថ្ងៃបន្ទាប់
     លោកចនមិនបានអោយនាយចេញពីមន្ទីរ ពេទ្យនោះទេចាំស្អែកឡើងទើបគាត់អោយគេចេញមកនិងបានទៅផ្ទះឥឡូវក៏កំពុងតែរៀបចំទៅផ្ទះវិញដែលព្រោះវាជាពេលព្រឹកហើយ គាត់ចង់អោយនាយនៅគេងពេទ្យច្រើនថ្ងែតែដោយសារគាត់រវល់ការងារក៏សម្រេចចិត្តនាំនាយមកផ្ទះវិញមានអ្នកមើលថែរ។
     ឡានទំនើបតម្លៃរាប់ម៉ឺនដុល្លារឈរឈប់ពីរមុខភូមិគ្រឹះចនអ្នកក្នុងផ្ទះនាំគ្នាចេញមកស្វាគមន៍អ្នកប្រុសតូចដែលបានចេញមកវិញ។ ជុងគុកចុះពីលើឡានជាមួយទឹកមុខមាំខុសដាច់ពីមុខ
     " អ៊ុំឆាងនាំអ្នកប្រុសតូចឡើងទៅបន្ទប់ផង " ឮហើយគាត់ក៏នាំគេឡើងទៅលើជាមួយវីណាចាំជួយគ្រាជួយទប់នាយមកដល់ជុងគុកបានដេញអោយពួកគាត់ចេញអស់នៅសល់តែនាយម្នាក់ដែលនៅក្នុងបន្ទប់ម្នាក់ឯងនាយមើលជុំវិញបន្ទប់ក៏ ប្រទះនិងរូបថតលើតុក្បែរក្បាលគ្រែគេង នាយទាញយកមកមើលឃើញរូបខ្លួនឯងនិងមនុស្សប្រុសម្នាក់ទៀតថើបថ្ពាល់នាយអោបគ្នាយ៉ាងស្អិតស្អាងដូចទៅនិងគូស្នេហ៍ តែហេតុអីនាយមិនចាំមុខគេចឹង?

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now