ភាគ34: អង្គរក្ស Vampire 🩸

902 62 6
                                    

ភាគទី:34
     " កូនទៅងូតទឹកសិនទៅចាំចុះមកញ៉ាំបាយ " គាត់ប្រាប់នាយតូចអោយគេទៅខាងលើ ផ្ទះនេះមានពីរជាន់តែមិនធំនោះទេផ្ទះនេះគឺផ្ទះឈើ នាយតូចឮហើយក៏ឡើងទៅខាងលើងូតទឹករួចនិងបានចុះមកញ៉ាំបាយពេលថេយ៉ុងចេញទៅផុសបន្តិចក្រោយក៏បានអ្នកគោះទ្វារផ្ទះដោយសារតែគាត់បានបិទទ្វារគាត់ទុកចានចុះដើរសំដៅទៅមុខទ្វាររួចបើកដោយគិតថាជាអ្នកជិតខាង។
     " សួរ..ពួកលោក! " គាត់បើកភ្នែកភ្ញាក់ផ្អើលនៅអ្វីចំពោះមុខ
     " ពួកឯងចូលចាប់ " ថាហើយពួកកូនចៅ វីណាចូលទៅចាប់គាត់រកតែគាត់បិទទ្វារពុំទាន់

    " លែងខ្ញុំកូនថេជួយម៉ាក់ផង~~ " អ្នកស្រីគីមស្រែកហៅអោយនាយតូចមកជួយព្រោះគាត់ត្រូវពួកគេចាប់បានហើយនាយតូចដែលនៅខាងលើគ្រាន់តែឮសំឡេងម្ដាយស្រែកអោយជួយក៏ប្រើបិសាចរបស់ខ្លួនចុះមកខាងក្រោមត្រឹមមួយពព្រិចភ្នែកធ្វើអោយកូនចៅវីណានាំគ្នាភ័យសិនគ្រប់គ្នាសូម្បីតែនាយវីណា។
     " ពួកឯង! ឆាប់លែងម៉ាក់យើងភ្លាម! " មកដល់នាយតូចស្រែកអោយអ្នកចាប់ម៉ាក់គេអោយលែងគាត់ដោយកែវភ្នែកខឹងសម្បារ គេខំរត់មកនៅឆ្ងាយហើយហេតុអ្វីមកតាមចាប់ពួកគេទៀតឬក៏ចង់អោយគេបឺតឈាមពួកគេស្លាប់។
     " ចៅហ្វាយចង់ជួបឯង " វីណាប្រាប់នាយតូច
     " ខ្ញុំគ្មានអីទៅជួបគាត់ទៀតនោះទេ លោកអោយពួកគេលែងម៉ាក់ខ្ញុំបើមិនចឹងប្រយ័ត្នថាខ្ញុំមិនបានប្រាប់ " នាយតូចងាកមកសម្លុកនាយវីណាមិនខ្លាចញញើតតែគេធ្វើអីម៉ាក់ខ្លួន កុំសង្ឃឹមថាអាចរស់រានមានជីវិតត្រលប់ទៅវិញឱ្យសោះ។
     " ឯងមិនចង់ជួបអ្នកប្រុសតូចទេឬ? " វីណា លើកចិញ្ចើមសួរទៅថេយ៉ុង
     " ខ្ញុំមិនដឹងទេ លែងម៉ាក់ខ្ញុំទៅ " គេមិននិយាយតបទៅសំនួរនាយតែអោយនាយលែងម៉ាក់ខ្លួន
     " ពួកឯងចាប់គាត់ចូលក្នុងឡាន ឯងទៅជាមួយយើងអ្នកប្រុសតូចចង់ជួបឯង " ថេយ៉ុងឮថានាយចង់ជួបខ្លួនក៏មិនរើមិននិយាយមានតែតាមនាយវីណាដោយមិនប្រកែក។
•Skip
     " កូនជុងវីណាគេរកឃើញថេយ៉ុងហើយ " គ្រាន់តែបានដំណឹងភ្លាមគាត់ប្រញាប់ទៅប្រាប់ ជុងគុកអោយនាយបានដឹងដែរនាយឮហើយសប្បាយជាខ្លាំងពេលនេះនាយបានជួបម្ចាស់បេះដូចក្នុងនាមជាមនុស្សធម្មតាម្នាក់មិនមែនជាគុកគីកាលពីរមុខឡើយ
     " ពិតមែនឬលោកប៉ា? " នាយសួរទៅគាត់វិញ រំភើបផងអរផង
     " ពិតមែនហើយប្រហែលជាយប់បន្តិចគឺមកដល់ហើយ កូនគួរតែងូតទឹកញ៉ាំបាយហើយគេង okay  គាត់លើកដៃធ្វើសញ្ញា
     " Okayលោកប៉ា " ថាហើយនាយកំលោះប្រញាប់ដើរទៅងូតទឹកញ៉ាំបាយតាមការប្រាប់អ្នកជាឪពុកពីរបីថ្ងៃមកនេះនាយមិនសូវបានញ៉ាំឬបានគេងនោះទេនាយនៅតែអង្គុយចាំនាយតូចរហូតបែបនេះហើយទើបនាយស្គមជាងមុនមុខវិញមិនរីចមិនញញឹមដាក់អ្នកណា។
     ពេលយប់បានមកដល់នាយក្រាស់កំពុងតែអង្គុយចាំនៅលើសាឡុងក្នុងផ្ទះជាមួយលោកចនទន្ទឹងរង់ចាំទាំងអន្ទះសាមិនដឹងកាលណានាយតូចមកដល់គ្រាន់តែបានលើសំឡេងឡានបើកចូលមកភ្លាមនាយប្រញាប់ក្រោកឈរពេញ កម្ពស់ដើរទៅខាងក្រៅញ៉ាប់ជើងស្អេក។
     " ថេ! " នាយតូចចុះពីរលើឡានមិនទាន់ ស្រាប់តែឮសំឡេងនាយកំលោះហៅពីរចម្ងាយ គេងាកទៅតាមសំឡេងក៏ឃើញនាយកំពុងតែរត់មករកខ្លួន
     " បងនឹកអូនណាស់ តើអូននៅទីណា ? ហេតុអ្វីអីក៏មិនមករកបងវិញ?អូនដឹងទេថាបងមិនបានញ៉ាំមិនបានគេង បងនៅអង្គុយចាំអូនរាល់យប់កុំទៅណាចោលបងទៀតណា " នាយរត់មកដល់ចាប់អោបកាយតូចយកមកអោបជាប់ទ្រូងនិយាយរៀបរាប់ទាំងរំភើបចិត្តជាងមួយទឹកភ្នែកដែលមិនទាន់បានស្រកចុះមកដោយមិនខ្វល់ពីរមនុស្សនៅជុំវិញខ្លួន។
     " អូនក៏នឹកបងដូចគ្នា អូនសុំទោសដែលទុកអោយបងឯការពេលនេះអូនមករកបងវិញហើយអូនមិនទៅចោលបងទៀតទេ ជុង! " ថេយ៉ុងអោបនាយវិញជាមួយអារម្មណ៍ដែលពិបាកនិងនិយាយប្រាប់។
     " យើងចូលទៅខាងក្នុងទៅ " នាយលេងពីរការអោបដឹកដៃនាយតូចចូលក្នុងផ្ទះតែពីរម្នាក់មិនបានខ្វល់អ្នកឈរមើលពួកគេទាំងពីរ។
     " អាវីហើយនោះជាអ្នកណា? " លោកចន ដែលនៅម្ខាងសួរទៅនាយវីណាថាអ្នកស្រីគីមជាអ្នកណាគាត់ដឹងតែមិនច្បាស់ជាម៉ាក់នាយតូចពិតឬអត់ព្រោះនៅខាងក្រៅរូបថតស្អាតជាងក្នុងរូប។
     " ខ្ញុំជាម៉ាក់របស់កូនថេ " មិនចាំនាយឆ្លើយគាត់ក៏ឆ្លើយចំនួស
     " ជាបិសាច ..." លោកចនដកខ្លួនថយឆ្ងាយពីរគាត់បន្តិចដោយស្មានថាម៉ាក់របស់នាយតូចដូចទៅនិងគេ។
     " បើខ្ញុំជាបិសាចមែន ខ្ញុំនិងបឺតឈាមលោកឯងមុនគេ! " ថានិងសម្លុកមុខគាត់ហើយអ្នកស្រីគីមដើរចូលផ្ទះលោកចនមិនចាំបាច់អោយម្ចាស់ផ្ទះអញ្ជើញចូល។
     " បងជាហើយមែនទេ? " មកដល់ក្នុងបន្ទប់នាយក្រាស់នាយតូចអង្គុយលើពូកទន់ៗសួរទៅអ្នកម្ខាងទៀតព្រោះមើលទៅនាយមិនដូចមុន
     " បងជាហើយ ហេតុអ្វីអូនទៅចោលបង? មិននៅក្បែរបង? " នាយចាប់ដៃនាយតូចថ្នមៗចូលក្នុងរង្វង់ដៃកក់ក្ដៅនាយសួរគេដោយក្ដីចង់ដឹង
     " ព្រោះអូនមិនមែនជាមនុស្សអូនជាបិសាចលោកចនគាត់មិនឪ្យនៅជិតបងបានជាអូន....អូន តើបងនៅស្រឡាញ់អូនទេ?អូនជាបិសាចមិនមែនមនុស្ស" នាយតូចនិយាយលែងចេញនិយាយចេះតែអួលដើម.ក.
     " ថេ..អូនអាចបង្ហាញអោយបងបានឃើញទេ? "
     " អូន..អូនៗខ្លាចថានៅពេលអូនបង្ហាញហើយបង...និងខ្លាចអូន " គេចេះតែខ្លាចៗថានាយនិងឈប់ស្រឡាញ់គេអាចនិងស្អប់គេខ្លាចរូបគេជាបិសាច
     " អូនបង្ហាញមកបងនិងមិនខ្លាចអូននោះទេជឿបង " នាយតូចស្ដាប់ហើយក៏ប្រែខ្លួនទៅជាបិសាចក្រចកដៃវែងជាមួយធ្មេញស្រួចទាំងសងខាងភ្នែកពណ៌ត្នោតក្លាយជាពណ៌ក្រហមបង្ហាញអោយនាយឃើញយ៉ាងច្បាស់ពេញភ្នែក
     " បង...បងនៅស្រឡាញ់អូនទេជុង! " នាយតូចខ្លាចណាស់នៅពេលឃើញរូបកាយគេទៅជាបែបនេះខ្លាចថាគេនិងឈប់ស្រឡាញ់
     " អូនស្អាតណាស់ បងមិនខ្លាចអូនទេបងនៅតែស្រឡាញ់អូន " នាយជាប់ក្រសោបមុខនាយតូចមិនអោយងាកមុខចេញរួចនិយាយយ៉ាងជឿជាក់មនុស្សដែលគេស្រឡាញ់ទោះជាក្លាយអ្វីក៏គេនៅតែស្រឡាញ់។
     " ជុង អឹប! " នាយអោនទៅថើបបំបិទមាត់នាយតូចអណ្តាតក្ដៅនាយប្រឹងរុញបញ្ចូលទៅក្នុងក្រអូបមាត់តូចថេយ៉ុងមិនប្រកែកហើបមាត់អោយអណ្តាតនាយចូលប្រលែងលេងជាមួយអណ្តាតខ្លួនបឺតជញ្ជក់ផ្ដោះផ្ដងទឹកមាត់គ្នាទៅវិញទៅមក
     " បងមិនខ្លាចអូនទេ បងស្រលាញ់អូន " នាយថើបមួយស្របក់នាយដកមាត់ញញឹមលើកដៃអង្អែលផ្ទៃមុខសរលាងថេយ៉ុង
     " តែអូនមិនចង់ធ្វើជាបិសាចទេជុង អូនចង់ធ្វើជាមនុស្ស " នាយតូចនិយាយរួចអោនអោប ចង្កេះនាយធ្វើជាបិសាចគឺពិបាកណាស់
     " ចឹងហើយទៅសួរម៉ាក់អូនថាគាត់មាន វិធីអាចអោយអូនមកជាមនុស្សវិញបានទេ?"
     " អឹម " នាយតូចងក់ក្បាលតិចៗតែនៅអោប ចង្កេះនាយជាប់។

  

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now