ភាគ36:អង្គរក្ស Vampire 🩸

778 57 6
                                    

ភាគទី:36
     មួយអាទិត្យពិតជាលឿនណាស់នៅពេលនេះក៏ជាថ្ងៃពេញវង់ដែលត្រូវជាថ្ងែពួកគេទាំងពីរប្ដូរគ្នាហើយ។
     យប់ត្រជាក់អាកាសធាតុល្អជាមួយហ្នឹង ទឹកសមុទ្របក់ផើយផាត់ទៅតាមខ្យល់ជាមួយ  រលកតិចៗព្រះចន្ទពណ៌សចាប់ផ្ដើមលិចឡើង បន្តិចម្ដងៗចំណែកអ្នកនៅសណ្ឋាគារជាន់ខ្ពស់ទល់មុខនិងសមុទ្រកំពុងតែធ្វើសកម្មភាពបណ្ដើរៗរហូតដល់ព្រះចន្ទរះពេញវង់ទើបពួកគេបញ្ឈប់កម្មភាពរួមរៈហ្នឹងគ្នា។
     " អូននៅមើលបងធ្វើអីឆាប់បឺតឈាមបងទៅ " នាយក្រាស់សួរទៅនាយតូចកំពុងតែមើលមកនាយដោយក្ដីបារម្ភ
     " ជុងអូន... " ថេយ៉ុងសិងតែនិយាយមិនចេញអ្នកណាទៅដាច់ចិត្តបឺតឈាមមនុស្សដែលខ្លួនស្រឡាញ់នោះ
     " ថេស្ដាប់បង បងទទួលយកបានមិនអីទេបងជាអ្នកសម្រេចចិត្តខ្លួនឯង ចឹងហើយអូនកុំយំហើយបន្ទោសខ្លួនឯងអីឆាប់ឡើងថេប្រយ័ត្នហួសពេល " នាយចាប់ដៃអង្អែលថ្ពាល់គេថ្នមៗ លួងលោមឆាប់ឪ្យថេយ៉ុងធ្វើវាមកលើខ្លួន
     " ជុងអូន ហឹកហឹក " កាន់តែយំលើសដើមនៅពេលនាយញញឹមមកកាន់ខ្លួន ខ្លួនជាអ្នកខុសដែលចង់ធ្វើជាមនុស្ស ធ្វើអោយមនុស្សដែលខ្លួនស្រឡាញ់មកលំបាកដោយសារខ្លួន
     " ឆាប់ឡើងថេ " ឮហើយនាយតូចងើបមុខឡើងអោនទៅរកកញ្ចឹងកនាយក្រាស់ខាំបឺតឈាមចំណែកជុងគុកនៅពេលនាយតូចបានបឺតឈាមហើយក៏ចាប់ផ្ដើមបិទភ្នែកបន្តិចម្ដងៗរហូតដល់ឡើងមាត់បិទភ្នែកជិតឈឹង។
     " ហឹកហឹក ជុងអូនសុំទោស ហឹកហឹក " ថេយ៉ុងអង្គុយអោបខ្លួននាយនៅកណ្ដាលពូកទឹកភ្នែកហូមិនឈប់ថេយ៉ុងយំបានមួយស្របក់នាយក្រាស់ចាប់ផ្ដើមបើកភ្នែកឡើងជាមួយនិងកែវភ្នែកក្រហមជាមួយចង្កូមដែលមុតស្រួចរើបំរាស់ខ្លួនខ្លាំងៗពីនាយតូចដែលកំពុងអោបនោះជាប់
     " ជុងៗស្ងប់អារម្មណ៌ៗ  " នាយតូចអោបខ្នងនាយជាប់ទាំងសងខាងមិនអោយនាយរើបាន តែក៏មិនអាចឈ្នះនិងកម្លាំងនាយក្រាស់បានព្រោះពេលនេះគេលែងជាបិសាចទៀតហើយពេលនេះបិសាចបានប្ដូរមកនាយវិញម្ដងហើយ ជាតិបិសាចក្នុងខ្លួននាយពេលនេះវាធ្វើទុកហើយធ្វើឪ្យនាយគ្រប់គ្រងខ្លួនឯងលេងបានមានអារម្មណ៍ថាឃ្លានឈាមជាខ្លាំងនាយប្រើមួយ កម្លាំងរុញនាយតូចចេញពីរខ្លួននិងបានចុះពីរលើពូកដើរសំដៅទៅទ្វារបំរុងនិងបើក។
     " នៅពេលនោះកូនត្រូវអោយកូនជុងបឺតឈាម របស់កូនអោយបានមិនត្រូវអោយគេចេញមកខាងក្រៅបានជាដាច់ខាត " ពាក្យសម្ដីអ្នកស្រីគីមហោះចូលក្នុងខួរក្បាលនាយតូចពាក្យដែលគាត់បានប្រាប់មុនពេលមកប៊ូសាន ថេយ៉ុងប្រញាប់ក្រោកយ៉ាងលឿនដើរទៅបាំងមុខនាយក្រាស់មិនឪ្យដើរចេញទៅបាន ហេតុអ្វីនាយមិនបឺតឈាមនាយតូច?ព្រោះតែនាយមិនចង់អោយគេមកលំបាកជាមួយខ្លួន បើហ៊ានតែនាយបឺតឈាមនាយតូចនោះនាយមិនអាចបឺតឈាមអ្នកណាទៀតនោះទេ ត្រូវតែបឺតឈាមគេជាដាច់ខាតបែបនោះហើយបាននាយមិនចង់ឪ្យគេមកពិបាកដោយបឺតឈាមនាយតូចរហូត។
     " កុំទៅជុងអូនសុំអង្វរកុំទៅអី ហឹកហឹក " នាយតូចអោបនាយសារថ្មីជាមួយទឹកភ្នែកជាច្រើនដំណក់រាប់មិនអស់
     " អត់ទេជុង ហឹកហឹក កុំទៅឆ្វាក់! " នាយក្រាស់មិនមាត់ខំរុញកាយតូចអោយដួលទៅម្ខាង រួចក៏ដើរទៅមុខគ្មានងាកក្រោយនាយតូចឃើញដូច្នេះក៏ទាញកូនកាំបិទដែលមាននៅលើតុនោះមកអា.ក.ដៃខ្លួនឯងឈាមក្រហមស្រកចុះលើ កំរាលព្រំធ្វើឪ្យនាយកំលោះសង្ហារងាកមុខមកវិញភ្លាមៗតែក៏មិនបានបញ្ឈប់ឪ្យគេឈប់ទៅបានដែរនាយតូចប្រញាប់រត់ទៅពីរមុខនាយលើដៃដែលមានឈាមនោះបង្ហាញវាពីមុខនាយក្រាស់ ក្លិនឈាមស្រស់ធ្វើអោយនាយទប់ខ្លួនមិនចង់បានបំរុងនិងអោនទៅបឺតវាហើយតែក៏ទាញសតិខ្លួនមកវិញបានរួចនិយាយទៅកាន់ថេយ៉ុង
     " ថេអូនចេញទៅ " នាយខំនិយាយទាំងពិបាក
     " អូនមិនចេញនោះទេ ជុងបឺតវាទៅ " នាយតូចលើកដៃដែលបានអានោះឡើងបង្ហាញអោយនាយមើលភ្ជាប់ជាមួយស្នាមញញឹម។
     " បងមិននោះទេ អូនចេញទៅបងពិបាកទ្រាំណាស់បងមិនចង់បឺតឈាមអូនរហូតនោះទេ បើមិនចឹងអូនត្រូវអោយបងបឺតរហូតហើយ "
     " អូនព្រមអូនព្រមឪ្យបងបឺតរហូត " នាយតូចខំនិយាយបញ្ចុះបញ្ចូលឪ្យនាយបឺត
     " អត់ទេបងមិនបឺតវាទេ អូនយកចេញទៅ " នាយខ្ទប់ក្បាលខ្លួនឯងមិនឪ្យឃើញនិងស្រែកខ្លាំងៗ
     " ជុងបឺតវាទៅណា " ថេយ៉ុងនិយាយទាំងស្រទន់នាយងើបមុខឡើងសម្លឹងមើលទៅដៃឈាមរួចក៏ចាប់ដៃថេយ៉ុងយកមកបឺតវាទាំង ស្រេកឃ្លាន
     " អឹម..! "
     " តោះយើងទៅគ្រែវិញណា " នាយក្រាស់ងក់ក្បាលតិចៗទាំងដៃនៅបឺតនៅឡើយថេយ៉ុង ចូលទៅជិតនាយនិងបាននាំនាយដើរទៅរកគ្រែវិញមកដល់នាយតូចឡើងលើពូកជុងគុកក៏ឡើងទៅតាមជាមួយមាត់នៅតែបន្តបឺតរហូតថេយ៉ុង ដាក់ឪ្យនាយនៅគ្រែខ្លួនក៏គេងតាមក្រោយបិទភ្នែកដៃនាយក្រាស់បឺតជាប់រហូតដល់នាយតូចគេងលក់។
     " ហ៊ឹម " ថេយ៉ុងក្រហឹមដើម.កបើកភ្នែកយឺតៗលើកដៃញីភ្នែកដោយសមជាមួយពន្លឺព្រះអាទិត្យដែលជះចូលមកតាំងបង្អួចកញ្ចក់ថ្លាកម្រាស់ក្រាស់។
     " អូយ..ឈឺក្បាលណាស់ " អង្គុយស្រួលបួលនាយតូចត្អូញត្អែរឈឺភ្លាមមិនដឹងថាកាលពីយប់មិញជុងគុកនាយបឺតដល់ថ្មើរណាទេបានជាព្រឹកឡើងងើបហើយឈឺក្បាលភ្លាម។
     " អូនភ្ញាក់ហើយ!មកញ៉ាំស៊ុបបងបានធ្វើទុក សម្រាប់អូន " ជុងគុកដើរមកមើលនាយតូចក៏ឃើញថាក្រោកអង្គុយហើយក៏ដើរចូលជាមួយចានស៊ុបមួយចានរួចដាក់ចុះលើតុក្បាលគ្រែគេងនោះរួចចូលទៅបីនាយតូចមកខាងគ្រែជិតចានស៊ុបស្រួលនាយបញ្ចុក
     " អូនហារមាត់ទៅ " ដាក់នាយតូចស្រួលបួលហើយនាយក៏លើកចានស៊ុបមកលើដៃដួសស៊ុបឪ្យគេញាំ
     " បងបឺតដល់ថ្មើរណា? " នាយតូចសួរទាំងមុខមាំមិនបានលេងសើចធ្វើឪ្យអ្នកដែលត្រូវគេសួរធ្វើមុខមិនសមមុខនិងឆ្លើយ
     " ប្រហែលៗ.... " នាយឆ្លើយមិនចេញព្រោះថាគេបឺតយូរដែរ
     " ប្រហែលៗនហ្នឹងម៉ាន? "
     " ជិតម៉ោង4 ហិហិ " នាយសើចស្ញេញដូច ទន្សាយសើចដាក់នាយតូចតិចៗមកពីភ្លេចខ្លួន។
     " បងឯងនេះ បងចង់បឺតឈាមសម្លាប់អូនមែនទេ? "
     " បងមិនចង់ទេតែមកពីអូនខ្លួនឯងតើបងថាមិនចង់តែអូននៅតែបង្ខំ "
     " ចឹងអូនអ្នកខុស? "
     " អូនមិនបានខុសទេ បងទេជាអ្នកខុស "
     " និយាយត្រូវរួចខ្លួន "
     " មកញ៉ាំស៊ុបវិញបងបានធ្វើវាដោយផ្ទល់ដៃណាសាកញ៉ាំសាកមើលថាឆ្ងាយអាចទទួលយកបានអត់? " និយាយហើយនាយលើស្លាបព្រាមានស៊ុបនោះឪ្យនាយតូចញ៉ា។
     " ហ្ហឹមឆ្ងាញ់ណាស់អូនចូលចិត្ត "
     " បើឆ្ងាញ់អូនញ៉ាំឪ្យច្រើនៗទៅ " នាយបន្តដួសបញ្ចុកនាយតូចញ៉ាំរហូតដល់អស់ពីចានរួចដាក់ឪ្យគេគេងបន្តព្រោះថានាយតូចអស់កម្លាំងរឿងយប់មិញ។ក្រោយដាក់ឪ្យនាយតូចគេងរួចហើយនាយក៏បានចុះមកខាងក្រោមមករកម៉ាក់ថេនិងប៉ានាយ។
     " កូនជុងកូនថេយ៉ុងម៉េចហើយ? " អ្នកស្រីគីម សួរទៅនាយក្រាស់ដែលចូលមកអង្គុយជិតលោកចន
     " ថេអស់អីហើយឥឡូវកំពុងតែគេងយក កម្លាំងព្រោះកាលពីយប់មិញកូនលេងខ្លាំងដៃពេក
     " កូនគួរតែយកកូនភ្លោះហើយ " លោកចន សើចដើម.កនៅពេលឮនាយជាកូននិយាយគាត់គិតថាគេធ្វើរឿងនោះខ្លាំងពេកបានជាគិតចឹង
     " លោកប៉ាគិតថាកូនជាមួយថេ ចុងមែនទេ? មិនមែនទេកាលពីយប់មិញកូនបឺតឈាមថេច្រើនពេក " លោកចនឮហើយគាំស្ញេញអ្នកស្រីគីមឃើញនិងទឹកមុខគាត់ចឹងហើយសើចចឹងឡើងមក
     " ហាសហា លោកឯងគិតដល់ណាហើយ ហាសហា "
     " អ្នកស្រីគីមឈប់សើចទៅប្រយ័ត្នគ្មានអ្នកណាយកអ្នកស្រីធ្វើប្រពន្ធ " លោកចន សម្លុកគាត់ថ្លែក្ដៅណាស់ចេះមកសើចទៅកើត តិចអត់ប្ដីទៅនុង។
     " ខ្ញុំស្អាតចឹងមិនខ្វះទេប្រុសៗតាមញ៉ែខ្ញុំនោះ ថាតែលោកឯងទៅមុខឡើងចាស់ " គាត់មិនចាញ់ដាក់ទៅលោកចនវិញផាំងៗអាយុច្រើនមែនតែ សម្រស់គាត់មិនចាស់ទៅតាមអាយុនោះទេសូមប្រាប់ឪ្យដឹង ចា៎ស។

  

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now