១ វគ្គ អង្គរក្ស Vampire 🩸

1K 61 0
                                    

ភាគទី:11
" នេះស្រារបស់បង " នាយតូចជេហូ បានយកស្រាដែលនាយសុំអោយគេ។
" អរគុណប្អូន "
" បាទមិនអីទេ ព្រោះនេះជាការងារខ្ញុំស្រាប់ហើយ " ជេហូញញឹមស្រាលៗដាក់នាយព្រោះគេជាភ្ញៀវ
" ជេហូ មកនេះ " មេការប្រុសបានហៅនាយតូចអោយទៅរកខ្លួន នាយតូចឮឃើញក៏រត់ទៅរកមេការ។
" មានការអីមែនទេមេការ? " ជេហូ
" ឯងជួយយកស្រាទៅបន្ទប់វីអាយភីផងបងសុំទៅបន្ទប់ទឹកសិនឈឺពោះណាស់ នេះស្រាយកទៅផង អរគុណហើយ ជេហូ " ប៊ូ ត្រូវជាមេការក្នុងក្លិបនេះ បានយកស្រានៅនិហដៃខ្លួនយកទៅអោយនាយតូចដាច់ គេពិតជាឈឺពោះមែនចឹងហើយផ្ញើអោយគេទៅសិន។
" បន្ទប់ណាមេការ? "
" បន្ទប់លេខ1ទៅៗភ្ញៀវកំពុងតែចាំ " ប្រាប់នាយតូចហើយ ប៊ូ ក៏រត់ទៅបន្ទប់ទឹកបាត់ ។ នាយតូចចូលដើររកមើលលេខតាមបន្ទប់មកដល់បន្ទប់លេខមួយក៏យកដៃបើកទ្វារបន្ទប់។
" ស្រាមកហើយ " ជីមីន
" នេះស្រារបស់លោកសូមផឹកដោយក្ដី រីករាយ " ជេហូ ដើរមកដល់តុក៏យកស្រាដាក់លើតុរួចបែរក្រោយថានិងដើរទៅវិញ តែក៏មានអ្នកហៅអោយឈប់។
" ឈប់សិនប្អូន មកអង្គុយផឹកជាមួយបងមកបងអោយប្អូនមួយកែវ10000វ៉ុន " ជីមីន
" ខ្ញុំមិនមែនប្រុសកំដេរភ្ញៀវផឹកទេ សុំទោសផង " ជេហូ គេគ្រាន់តែតែជាអ្នករត់តុ ធម្មតាមិនមែនអ្នកមកអង្គុយផឹកដូចជាមនុស្សស្រីឡើយ។
" ឥឡូវចេះវិញឥឡូវបងអោយប្អូនផឹកមួយកែវ1វ៉ុនលានប្អូនព្រោះផឹកឬអត់? បងអោយតែប្អូនផឹកមួយកែវប្អូនផឹកហើយអាចចេញទៅវិញបានតែបងសុំស្គាល់ឈ្មោះប្អូនផង " ជីមីន
" ខ្ញុំទទួលតែលុយសុទ្ធទេបើកាតខ្ញុំមិនទទួលយកនោះទេ " ជេហូ ងាកមកវិញនៅពេលឮថាគេអោយផឹកមួយកែវ1វ៉ុនលានអ្នកណាទៅភ្លើមិនផឹកតែមួយកែវមាន1វ៉ុនលានណា
" Okay អាស្លេកលុយគ្នាខ្ចីឯងសិន " ជីមីន ងាកទៅខ្ចីលុយនាយជាមិត្តមកពីរខ្លួនមានតែកាតគ្មានលុយជាប់ខ្លួន
" អានេះធ្វើដូចធ្វើហំណាស់ " យ៉ុងហ្គី ដកលុយអោយ ជីមីន នៅមិនភ្លេចរអ៊ូរដាក់នាយនោះទេ
" នេះលុយ ប្អូនផឹកទៅ " ជីមីន លើកលុយដាក់លើតុអោយនាយតូចមើល។ នាយតូចមិនចាំយូរដើរទៅយកស្រាដាច់ចូលកែវរួចយកមកអកមួយដង្ហើមរហូតដល់អស់ពីរកែវ
" អស់ហើយ ខ្ញុំទៅវិញហើយ " នាយតូចទម្លាក់កែវស្រាចុះនិងងាកក្រោកដើរទៅវិញតែនាយជីមីន និយាយ÷
" អាប្អូនឯងឈ្មោះអី? " ជីមីន
" ខ្ញុំឈ្មោះ ជេហូ អរគុណហើយសម្រាប់លុយនេះ " ជេហូ ប្រាប់នាយហើយក៏ប្រញប់ដើរទៅវិញទាំងមិនត្រង់ផ្លូវ មិនមែនគេមិនចេះផឹកតែមកពីរស្រាវាខ្លាំងបានជាមួយគេមើលឃើញផ្លូវ4 5ដូចនេះ (មិនមែនស្រាខ្លាំងតែអ្នកផឹកអត់ចេះព្រោះមិនធ្លាប់ផឹក><)
" ជេហូ! " យ៉ុងហ្គី ឧទ្ទានឡើងមកតិចៗនាយដូចជាធ្លាប់ឮនៅកន្លែងណាមួយតែរកនឹកមិនឃើញ
" អេ! ឯងចង់ទៅណា? " ជីមីន សួរ យ៉ុងហ្គី នៅពេលនាយក្រោកដើរចេញ
" យើងទៅបន្ទប់មួយភ្លែតយើងមកវិញហើយឯងនៅជាមួយអូនៗរបស់ឯងសិនទៅ " ថាចប់នាយប្រញាប់រត់ទៅខាងក្រៅយ៉ាងលឿននាយចាំបានហើយថាឈ្មោះ ជេហូ ជាអ្នកណាតាមពិតជាក្មេងដែលនាយបុកគេកាលពីរ3ឆ្នាំមុនតែមើលទៅគេដូចមិនចាំខ្លួនសោះ។
" ជេហូ! " យ៉ុងហ្គី ដើរចេញមកខាងក្រៅក៏ឃើញមនុស្សម្នាក់កំពុងតែឈរទប់និងជញ្ជាំងស្រដៀងនិងនាយតូចក៏ចូលទៅចាប់ដៃគេនិងហៅឈ្មោះនាយតូចអោយងាកមកមើលខ្លួន ពិតជា ជេហូ មែន។
" លោកធ្វើអីនិង? លេងខ្ញុំ " ជេហូ ខំរុញនាយអោយចេញពីរខ្លួន មនុស្សមិនដែលស្គាល់គ្នាផងមកចាប់អោបគេទៅកើត ឆ្គួតឬជានិង។
" ឯងមិនស្គាល់យើងទេឬ? " យ៉ុងហ្គី ឈប់អោបនាយតូចក៏ចាប់ស្មាអោយគេមើលមកខ្លួនវិញម្ដង
" បើលោកមិនទាំងស្គាល់ខ្លួនឯងផង អោយខ្ញុំស្គាល់លោកបានយ៉ាងម៉ច ចេះសួរទៅកើត "
" យើងជាយ៉ុងហ្គីនោះអី 3ឆ្នាំមុនយើងបានបុកឯងនោះឯងមិនចាំទេឬ? " យ៉ុងហ្គី
" ខ្ញុំមិនចាំលោកទេ លេងខ្ញុំទៅ " ជេហូ ក្រវាត់ដៃនាយចេញពីរស្មាគេអ្នកណាទៅចាំឡើង3ឆ្នាំទៅហើយគេមិនមែននៅអង្គុយចាំឈ្មោះទេ។
" ឯងមិនស្គាល់យើងមែនទេ? "
" អើ ខ្ញុំមិនស្គាល់លោកទេ "
" បាន " យ៉ុងហ្គី
" លោកឈប់នៅនិងហើយកុំដើរមកទៀតឮខ្ញុំប្រាប់ទេ " ជេហូ ដើរថយក្រោយនៅពេលនាយក្រាស់ដើរទៅមុខមករកខ្លួន។ យ៉ុងហ្គី មុននិងនាយតូចយកស្រាទៅអោយពួកគេនាំគ្នាផឹកអស់ពីរដបហើយស្រាដែលនាយតូចយកទៅនោះជាស្រាទី3របស់ពួកគេ។ ឯយ៉ុងហ្គីនាយក៏រាងស្រវឹងតិចៗដែរ។
" ឮខ្ញុំប្រាប់លោកអោយឈប់ទេ ប្រយ័ត្នខ្ញុំស្រែកអោយគេមកជួយបើលោកនៅតែដើរមកទៀត " ជេហូ ចាប់ផ្តើមមានអារម្មណ៍ខ្លាចនៅពេលនាយចេះតែដើរមករកខ្លួន
" ស្រែកទៅក៏គ្មានអ្នកណាមកជួយឯងដែរ ឯងមិនដឹងទេឬថាទីនេះក្នុងក្លឹបចង់គេធ្វើគ្នាក៏គ្មានអ្នកណាខ្វល់ជាមួយដែរ " យ៉ុងហ្គី ញ័រចញ្ចឹមដាក់នាយតូចអោយគេស្រែក។នៅក្នុងក្លឹប
មិនមែនជាផ្សារលក់ត្រីស្រែកហើយមានគេមកជួយទេ សូមយល់ផង។
" ជួយខ អឹប! " នាយតូចស្រែកមិនបានពីរម៉ាត់ស្រួលបួលផងត្រូវលេបពាក្យចូលពោះវិញអស់ដោយនាយក្រាស់អោនទៅថើបបំបិទមាត់ភ្លាម។
ឌឹប ឌឹប នាយតូចលើកដៃវៃខ្នងនាយជាច្រើនដៃអោយគេឈប់តែនាយធ្វើមិនដឹងនៅតែបន្តថើបគេ មួយស្របក់ក្រោយទើបនាយលេងអោយនាយតូចមានសេរីភាព។ គ្រាន់តែមានសេរីភាពភ្លាមនាយតូច ជេហូ ទះនាយមួយកំភ្លៀងឮសូរតែ ផាច់
" លោកធ្វើឆ្គួតអីរបស់លោកនិង " ជេហូ ស្រែកដាក់នាយ ចង់ចេញផ្សែងតាមត្រចៀក។
" មកពីរឯងមិនចាំលោកនោះអី បានជាយើងធ្វើអោយឯងចាំ "
" ខ្ញុំមិនចង់និយាយជាមួយ មនុស្សស្រវឹងដូចលោកទេ " ជេហូ ថាហើយក៏ដើរចេញពីរនាយ ទៅនិយាយអីជាមួយមនុស្សស្រវឹងនោះ
" ឯងចង់ទៅណា " នាយស្រែកពីរក្រៅខ្នងនាយតូច
" ខ្ញុំទៅធ្វើការរបស់ខ្ញុំ ខ្ញុំគ្មានពេលមកឈរឈ្លោះគ្នាជាមួយមនុស្សអត់ប្រយោជន៍ទេ ហើយលោកឈប់មកតាមខ្ញុំទៀត " នាយតូច ងាកមកចង្អុលមុខនាយនិងដើរទៅធ្វើការខ្លួនវិញ។ នាយក្រាស់មិនបានទៅតាមនាយតូចឡើយព្រោះគេមិនអោយទៅតាម មានតែនៅឈរក្ដៅក្រហាយម្នាក់ឯងនិងទៅ។
" ពុទ្ធោអើយ ហេតុអីឯងមិនស្គាស់យើង " ដោយខឹងខ្លាំងពេកនាយងាកទៅវៃ ជញ្ជាំងជាច្រើនដៃបណ្ដាលឪ្យឈាមចេញពីរដៃដូចទឹក។

អង្គរក្ស Vampire🩸(ចប់)Opowieści tętniące życiem. Odkryj je teraz