ភាគ29:អង្គរក្ស Vampire 🩸

921 62 5
                                    

ភាគទី29
" បងមកវិញហើយ " ជុងគុកបានយកកៅស៊ូពីរអ៊ុំឆាងនិងបានដើរឡើងមកខាងលើវិញជាមួយទឹកញញឹមពព្រាយ
" ធ្វើអីនិងគុកគី? " ថេយ៉ុងសួរទៅនាយស្របពេលគេទាញក្រាស់សិតសក់មកសិតអោយគេ។
" បងចងសក់អោយចែថេនោះអី " មាត់នៅនិយាយតែនៅតែបន្ត
" មិនបាច់ចងទេ ខ្ញុំមិនចូលចិត្តចង " ថេយ៉ុង ចាប់ដៃអោយគេផ្អាកសកម្មភាព
" ហេតុអីចែថេមិនចូលចិត្ត? " គេសួរទៅថេយ៉ុងទាំងអាក់អន់ចិត្ត
" គឺមិនចូលចិត្តហ្នឹងហើយ " គេតបទៅនាយវិញសំឡេងរាងខ្លាំងធ្វើអោយនាយកំលោះចរិតតូចខ្លួនធំដើរចេញទៅវិញទាំងគ្មានអារម្មណ៍។ ថេយ៉ុងដោយដឹងថាខ្លួននិយាយសម្ដីខ្លាំងទៀតប្រញាប់ដើររត់ទៅអោបនាយក្រាស់ពីរក្រោយនៅពីរមុខទ្វារ។
" គុកគីខ្ញុំសុំទោស គុកគីខឹងខ្ញុំមែនទេ? " ថេយ៉ុងអោបចង្កេះនាយពីរក្រោយយកក្បាលដាក់ផ្អាប់ជាប់នឹងខ្នងនាយ។
" បងមិនបានខឹងទេ តែបងអន់ចិត្តច្រើនជាង ចែថេមិនអោយបងចងអោយ " និយាយចប់នាយចាប់ទាញដៃនាយតូចចេញពីរចង្កេះគេនិងបានបើកទ្វារដើរចេញ។
" ខ្ញុំសុំទោស ឈប់ខឹងទៅណាឥឡូវគេអោយចង okay ទេ " ថេយ៉ុងរត់មកស្កាត់ផ្លូវនាយមិនអោយដើរទៅបាន។
" អត់ចង់ ខ្ជិល " នាយនិយាយហីៗងាកមុខទៅម្ខាងមិនខ្ចីមើលមុខថេយ៉ុង។
" អឹប! " ខ្ចីនិយាយច្រើននាយតូចហក់ឡើងចាប់កញ្ចឹងកសខ្ចីនាយអោនចុះ នាយតូចដាក់បបូរមាត់ខ្លួនលើបបូរមាត់នាយ ស្អប់ណាស់អោយតែខឹងលួងអីមិនដែលបាត់ទេ ចង់តែវៃអោយងាប់ទេតើ។
" ងាប់ហើយអាវីបិទភ្នែក ធ្វើអីមិនចេះមើលបង្អួចទ្វារទេមកថើបគ្នាចឹងទៅកើត កើតពពែឆ្កែហើយវើយអាវីអើយ.... " លោកចននិងវីណាដែលដល់ចេញពីរបន្ទប់មក ចៃដន្យលោកចនក៏បានឃើញពួកគេទាំងពីរកំពុងតែថើបគ្នានៅមុខបន្ទប់ក៏ប្រញាប់បិទភ្នែកនាយវីណាមិនអោយឃើញកូនគាត់ថើបគ្នាជាមួយនាយតូច រកកន្លែងល្អជាងនេះមិនបានទេឬ? បើម៉ាកៗនិងគាំងបេះដូចគាត់ងាប់ហើយ។
" ចុះទៅក្រោកវិញយើង " ថាហើយលោកចននាំនាយវីណាចុះទៅក្រោមបាត់។
" ឈប់ខឹងឬនៅ? " ថេយ៉ុងដកមាត់ចេញរួចសួរទៅនាយ
" នៅទេ! "
" អាយ... គុកគីលែង.." ជុងគុកនាយឆ្លើយថាក៏លើកបីនាយតូចដើរទៅបន្ទប់ថេយ៉ុងនាយមិនខ្ចីខ្វល់នៅសម្ដីនាយតូចស្រែក។មកដល់បន្ទប់នាយក្រាស់បស់នាយតូចលើគ្រែមួយទំហឹង
ផឹប!
" អីយូយ...ឈឺណាស់ណា ម៉េចក៏បោះខ្ញុំដាក់ធម្មតាៗទៅថី " ថេយ៉ុងលើកដៃទប់ចង្កេះឈឺឆ្អល់កោតចេះបោះគេទៅកើត មនុស្សណាមិនមែនថ្មបោះហើយមិនចេះឈឺទេ។
" កុំនិយាយច្រើនមកធ្វើរឿងសប្បាយជាមួយបងវិញល្អជាង " នាយដើរទៅរកនាយតូចសន្សឹមៗធ្វើមុខជ្រលើមដាក់នាយតូចគួរអោយចង់ធាក់។
" អត់ទេ គុកគីខ្ញុំមិនលែងជាមួយទេ " នាយតូចដឹងគំនិតនាយហើយថាធ្វើស្អីនោះ ទើបគេខំប្រកែកមិនលែងជាមួយ តែគិតថាអាចបញ្ឈប់នាយបានឬ
•3ថ្ងៃក្រោយមក
" មើលៗ ចែថេបងសង្ហារទេ? " ជុងគុក នាយឈរមុខកញ្ចក់ងាកមកអោយនាយតូចមើលខ្លួន
" សង្ហារណាស់ក្រវាត់.ក.ចងខុសហើយ " ថេយ៉ុងដើរទៅចងអោយនាយសាកថ្មី
" សង្ហារជាងមិញ " នាយតូចធ្វើរួចលើកដៃដាក់ក្រោមចង្ការគើមមើលរួចក័និយាយ។
" បើសង្ហាចឹងគួរតែអោយរង្វាន់ហើយ " នាយធ្វើថ្ពាល់ប៉ោងដើម្បីអោយថេយ៉ុងថើប
" សឺប! ពេលទៅដល់មិនត្រូវធ្វើខ្លួនដូចនៅផ្ទះទេ យល់ទេ " ថើបហើយនាយតូចថកខ្លួនបន្តិចមុខនិងប្រាប់ទៅគេយប់នេះពួកគេនិងលោកចនទៅចូលរួមកម្មវិធីខួបកំណើតក្មួយស្រីលោកឈីលី
" បងដឹងហើយកុំភ័យមើល បងមិនធ្វើអោយចែថេខកបំណងឡើយ ហិហិ "
" នៅសើចនិងហើយ មិនទៅទេឬ? " នាយតូចនិយាយមុខមាំសម្លុកនាយរួចចុះទៅក្រោម។
•ក្នុងកម្មវិធី
" ថេយ៉ុងឯងត្រូវមើលជុងគុកអោយបានល្អឮទេ "មិននិងចុះពីរឡានលោកចនមិនភ្លេចផ្ដែផ្ដាំថេអោយគេមើលជុងគុកព្រោះនាយឈីលីនេះល្បិចខ្ពស់ណាស់។
" បាទចៅហ្វាយខ្ញុំនឹងមើលអ្នកប្រុសតូចអោយបានល្អបំផុត " តបទៅគាត់ហើយលោកចនចុះពីរនាយពណ៌ខ្មៅតម្លៃរាប់លានដុល្លារជាមួយកូនប្រុសនិងអង្គរក្សមុខកាចគីមថេយ៉ុង មិនថាកូនចៅឬចៅហ្វាយមើលទៅមានអំណាចខ្លាំងណាស់ អ្នកកាសែតដែលឈរថតរូបភ្ញៀវៗដែលល្បីៗក៏នាំគ្នាងាកមើលទៅពួកគេគ្រប់ៗគ្នានិងបានលើកកាមេរ៉ាថត
" លោកចនតើលោកបានលាឈប់ពីរក្រុម ម៉ាហ្វៀដូចពាក្យគេនិយាយពិតមែនទេ? " អ្នកកាសែតម្នាក់សួរទៅលោកចន
" បាទមែនហើយ "
" សុំផ្លូវមួយផងបាទ " ថេយ៉ុងដែលឈរនៅខាងក៏ប្រាប់អោយអ្នកការសែកជៀសផ្លូវ ពួកគេឮហើយក៏ជៀសអោយលោកចននិងជុងគុកដើរទៅ។
" សួរស្តីលោកចន " លោកឈីលីដើរមក រាក់ទាក់លោកចន
" សួរស្ដី "
" ប៊ីរីយ៉ានាំបងទៅអង្គុយទៅ " លោកឈីលី ងាកមកប្រាប់នាងតូចអោយនាំជុងគុកទៅ
" ចា៎សលោកពូមកបងជុង " ប៊ីរីយ៉ាចូលទៅអូសដៃនាយចូលទៅក្នុងកម្មវិធីមុន។
" បងចង់ញ៉ាំអីទេចាំខ្ញុំទៅចាប់អោយ? " មកដល់ក្នុងនាងតូចក៏សួរទៅនាយ
" ខ្ញុំមិនឃ្លានទេ អរគុណហើយ "
" ចា៎ស..បងនៅអង្គុយលេងនិងសិនហើយខ្ញុំទៅទទួលភ្លៀវសិន " ថាហើយនាងតូចប៊ីរីយ៉ាក៏ដើរចេញពីរនាយទៅទទួលភ្លៀវផ្សេងទៀត។
" ចែថេមកអង្គុយមក " នាយចាប់ដៃអាវគេហៅមកអង្គុយជាមួយអ្នកណាទៅអង្គុយជាមួយចៅហ្វាយកើតទៅបើនៅផ្ទះអាចតែនេះនៅ កម្មវិធីណាចេះមកហៅទៅកើត។
" អ្នកប្រុសតូចអង្គុយទៅខ្ញុំឈរបែបនេះហើយ "
រំលងទៅជាង20នាទីកម្មវិធីក៏ចាប់ផ្តើម
" អរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់ដែលមកចូលរួមខួរកំណើតរបស់ខ្ញុំ " ប៊ីរីយ៉ាឡើងលើឆាកកាន់ក្បាលមេក្រូនិយាយអរគុណអ្នកដែលបានមកចូលរួម។ ប៊ីរីយ៉ាចាប់ផ្តើមកាត់នំខេកកាត់រួចអ្នកគ្រប់គ្នាទះដៃហូរឡើង។
" ចែថេបងសុំទៅបន្ទប់សិនណា " ជុងគុក ក្រោកឡើងងាកមកសុំថេយ៉ុង ទៅបន្ទប់ទឹក នាយមានអារម្មណ៍ថាឈឺពោះ។

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now