ភាគទី3

314 43 0
                                    

បន្ទាប់ពីចេញពីហាងរបស់ហូស៊ុកហើយថេយ៉ុងក៏ត្រឡប់មកផ្ទះវិញព្រោះក្មេងដែលទើបតែមកពីប្រទេសក្រៅក៏ប្រហែលជាឃ្លានខ្លាំងហើយដែរ។មកដល់ផ្ទះអ្នកបម្រើបានរៀបចំម្ហូបអាហារនៅលើតុរួចជាស្រេចព្រោះថាថេយ៉ុងក៏បានប្រាប់ឲ្យរៀបចំតាំងពីព្រឹកមកហើយ។ មកដល់ផ្ទះអ្នកបម្រើក៏ចេញមកទទួល គីម ហ្គុកគី ដែលជាកូនប្រុសលោកនឹងជាប្អូនរបស់ គីម ថេយ៉ុង។
"អ្នកប្រុសមកវិញហើយមែនទេខ្ញុំបានរៀបចំអាហាររួចរាល់ហើយ"ម៉ែដោះ ដោយឃើញ ថេយ៉ុង ចុះមកពីលើឡាននឹងមានក្មេងតូចដើរមកតាមពីក្រោយដោយមានជេគ ជាអ្នកអូសវ៉ាលី ក៏សួរឡើង
"បាទម៉ែដោះរៀបចំអាហារតែម្ដងទៅហ្គុកគីក៏ឃ្លានហើយដែរ"ថេយ៉ុង ប្រាប់ទៅម៉ែដោះស្របពេលនោះក៏ទៅចាប់ដៃហ្គុកគីដែលនៅក្រោយដើរចូលទៅតុអាហារ
"ចាសអ្នកប្រុស"ម៉ែដោះ ក៏ដើរទៅតាមក្រោយថេយ៉ុងនឹងហ្គុកគី
"ពួកនាងឆាប់ដួសបាយមក"ម៉ែដោះ ប្រើទៅពួកអ្នកបម្រើដែលនៅចាំបម្រើឲ្យដួសបាយ
"ជេគ ឲ្យគេយកវ៉ាលីទៅទុកនៅបន្ទប់ហ្គុកគីទៅហើយអង្គុយញុាំបាយមក" ថេយ៉ុង ប្រាប់ទៅលេខាខ្លួន ជេគ ក៏ហុចវ៉ាលីទៅឲ្យអ្នកបម្រើស្រីម្នាក់ដែលនៅជិតហើយក៏អង្គុយតុញុាំអាហារជាមួយនឹងថេយ៉ុងព្រោះថាបើប្រកែកក៏ប្រកែកមិនកើតដែរ
អ្នកបម្រើក៏ចាប់ផ្ដើមដួសបាយហើយថេយ៉ុងជេគហ្គុកគីក៏នាំគ្នាញុាំអាហារតែក៏ស្រាប់តែមានសំឡេងមួយស្រែហៅឈ្មោះរបស់ថេយ៉ុង
"ចៀសចេញយើងទៅជួបបងថេ"ជូសុី ស្រីស្អាតសាច់ស ជាកូនអ្នកមានមុខមានមាត់ម្នាក់នៅក្នុងទីក្រុងដែលមានចិត្តស្រឡាញ់ថេយ៉ុងមកជាយូរតែថេយ៉ុងដូចមិនសូវខ្វល់នឹងនាងនោះទេព្រោះតែនាងជាមនុស្សសុាំញុាំ
"បងថេឮថាប្អូនហ្គុកគីមកមែនទេ" ជូសុី ដើរមកដល់តុអាហារក៏ដើរទៅអង្គុយតុជិតថេយ៉ុងនឹងអោបដៃថេយ៉ុងជាប់ស្អិតដូចជាតុកកែអញ្ចឹង
" ហេអ្នកនាងសួររកអ្នកប្រុសហ្គុកគី ហេតុអ្វីក៏មកអោបដៃអោបជើង លោកប្រធានខ្ញុំវិញ" ជេគ ដោយដឹងថាជូសុីមានចរិកបែបណាក៏សួរទៅទាំងហួសចិត្តសូម្បីតែតុអាហារក៏មកអោបដៃអោបជើងគេដែរ
"ណែឯងកុំមកចេះលូកមាត់ណាឯងត្រឹមតែជាលេខាទេកុំចេះដឹងរឿងចៅហ្វាយពេក"ជូសុី បែរមកសម្លឹងនឹងស្ដីឲ្យជេគតាមទម្លាប់ជាកូនជាកូនអ្នកមាន
"ជូសុីលែងដៃបងណាបងស្អុះណាស់" ថេយ៉ុងប្រាប់ឲ្យជូសុីដកដៃចេញព្រោះគេធុញនឹងខ្លាំងណាស់
"ហាសហាសហា"ជេគសើចឡើងទាំងអស់សំណើច
"ឯងសើចស្អីតិចអត់ការងារធ្វើទៅ" ជូសុី ដកដៃពីថេយ៉ុង ហើយក៏មកនិយាយគម្រាមអ្នកដែលសើចខ្លួន
"អូហូអ្នកនាងចង់ដេញខ្ញុំចេញមែនទេ" ជេគ
"បើមែនវាយ៉ាងម៉េចតិចអត់ការងារធ្វើទៅឯង" ជូសុី
"សុំទោសណាអ្នកនាងអ្នកដែលអាចដេញខ្ញុំចេញបានមានតែចៅហ្វាយខ្ញុំតែម្នាក់ទេក្រៅពីនឹងគ្មានសិទ្ធិ"ជេគ
"ឯង បងថេមើលលេខាបងវាប្រើសម្ដីមកកាន់អូនដូចជាមិនគោរពអូនសោះ"ជូសុី ដោយអស់ពាក្យនិយាយ ក៏បែរទៅអង្រួនដៃ ថេយ៉ុង ដោយមិនសុខចិត្តឯថេយ៉ុងវិញក៏មិនមាត់ព្រោះនាយមើលមកហ្គុកគីដែលកំពុងញុាំអាហារតែក៏ឈប់ព្រោះតែជូសុីមករំខាន
"បងថេបន្ទប់ហ្គុកគីនៅឯណាហ្គុកគីចង់ទៅងូតទឹក"ហ្គុកគី ដោយសារតែមានអ្នកមករំខានធ្វើឲ្យគេមិនចូលចិត្តក៏សួរទៅថេយ៉ុងដើម្បីចេញពីតុអាហារព្រោះគេមានអារម្មណ៍ថាមិនចូលជូសុីនោះទេ
"ញុាំបាយឆ្អែតហើយឬបានចង់ទៅបន្ទប់"ថេយ៉ុង សួរទៅហ្គុកគីវិញព្រោះទើបតែញុាំបានប៉ុន្មានមាត់សោះក៏ឈប់ទៅហើយ
"ហ្គុកគីលែងឃ្លានហើយហ្គុកគីចង់ញុាំស្រ្ដបឺរីវិញ"ហ្គុកគី
"ចែម នាំហ្គុកគីទៅបន្ទប់គេទៅ" ថេយ៉ុង
"ចាសអ្នកប្រុស" ចែម ក៏នាំហ្គុកគីដើរទៅខាងលើ ដោយមានកាន់ស្រ្ដបឺរីពីរប្រអប់ដែលបានទិញមកជាមួយទៅផងដែរ
"Aww ហ្គុកគីបងមិនទាន់បានសួរសុខទុកផងទៅហើយមែនទេ" ជូសុីដោយរវល់តែសម្លឹងមុខជេគមិនបានដឹងថាក្មេងធុញនឹងខ្លួនទេ
"បងថេទៅណានឹង"ជូសុី ស្រែកសួរទៅថេយ៉ុងព្រោះតែនាយក៏ដើរចេញពីតុអាហារដូចគ្នា
"ជេគឯងមកតាមយើង" ថេយ៉ុង ដើរចេញពីតុអាហារក៏ហៅលេខាខ្លួនឲ្យទៅជាមួយ
"បាទលោកប្រធាន" ជេគ ក៏ដើរទៅតាមក្រោយ ថេយ៉ុង ដោយទុកឲ្យជូសុីនៅខឹងម្នាក់ឯង។
"បង ថេនេះប្រុងទុកខ្ញុំចោលទៀតហើយមែនទេហ្អាយ" ជូសុី ស្រែក ឡើងអ្នកបម្រើនៅក្នុងផ្ទះនាំគ្នាយកដៃខ្ទប់ត្រចៀកសឹងតែគ្រប់គ្នា។

"អ្នកប្រុសនេះបន្ទប់អ្នកប្រុស"ចែម
"បងស្រីម្នាក់មិញជាអ្នកណាគេទៅ"ហ្គុកគី
"គាត់ឈ្មោះថាអ្នកនាងជូសុី ជាកូនអ្នកមានម្នាក់នៅក្នុងក្រុងនេះ"ចែម
"ចុះគាត់ត្រូវជាអ្វីនឹងបងថេទៅ"ហ្គុកគី
"គាត់ជាអ្នកណាបងក៏មិនដឹងច្បាស់ដែរព្រោះតែគាឧស្សាហ៍មកទីនេះជាញឹកញាប់" ចែម
"អ្នកប្រុសឃ្លានទេបើឃ្លានចាំបងទៅលើកអាហារមកឲ្យណាព្រោះអ្នកប្រុសញុាំបានតិចណាស់"ចែម
"អត់ទេខ្ញុំញុាំស្រ្ដបីរីនេះវិញ"ហ្គុកគី ក្រវីក្បាលបដិសេធហើយក៏ចាប់យកស្រ្ដបឺរីមួយប្រអប់មកកាន់ញុាំ
"បើឃ្លានប្រាប់បងណាចាំបងទៅលើកអាហារមកឲ្យ" ចែម
"បាទអរគុណបងហើយ"ហ្គុកគី
~~~តុក តុក ~~~
ស្របពេលនោះក៏មានអ្នកមកគោះទ្វារបន្ទប់ទើបចែមត្រូវចេញទៅមើលថាអ្នកណាជាអ្នកគោះ។
"អ្នកប្រុស" ចែម បើកទ្វារមកឃើញថាជាថេយ៉ុងនឹងជេគ ក៏ឧន បែរខ្លួនទៅម្ខាងដើម្បីឲ្យថេយ៉ុងចូល
"បន្តិចទៀតមានអ្នកយកផ្លែរឈើមកឲ្យនាងកុំភ្លេចទៅយកផង"ជេគដើរមកជាមួយនឹងថេយ៉ុងក៏ឆ្លៀតប្រាប់ទៅចែមព្រោះថាម៉ែដោះផ្ដាំឲ្យមកប្រាប់នាង
ចែមមិនតបតែក៏ញញឹមជំនួសពាក្យសម្ដី
"ហ្គុកគីមកអង្គុយមកបងមានរឿងចង់និយាយ" ថេយ៉ុង ដើរមកអង្គុយលើសាឡុងដែលនៅក្នុងបន្ទប់នឹងក្មេងដែលកំពុងតែញុាំស្រ្ដបឺរីនោះមកឲ្យអង្គុយ
"ខែក្រោយបងនឹងចុះឈ្មោះឲ្យឯងចូលរៀនហើយ" ថេយ៉ុង ពេលដែលហ្គុកគីមកអង្គុយជិតខ្លួនហើយក៏ចាប់ផ្ដើមនិយាយពីការចុះឈ្មោះឲ្យហ្គុកគីចូលរៀន
"តែនៅពេលជាពេលដែលសាលាឈប់សម្រាកអញ្ចឹងហើយបងនឹងឲ្យជេគរកអ្នកមើលថែឯង" ថេយ៉ុង
"បងថេហ្គុកគីសុំមិនយកអ្នកមើលថែចរិកដូចបងស្រីជូសុីម្នាក់នុងទេណា" ហ្គុកគី ត្បិតតែជាក្មេងតែមានក៏អារម្មណ៍ថាមិនចូលចិត្តនឹងចរិករបស់ជូសុីដែរ
"ទុកចិត្តអ្នកប្រុសហ្គុកគីបងធានាណាថាមិនយកមនុស្សចរិកបែបនឹងមកមើលថែអ្នកប្រុសទេ" ជេគ
ទឹង ទឹង ទឹង
កំពុងនិយាយគ្នាសុខក៏មានអ្នកចុចកណ្ដឹងនៅខាងមុខផ្ទះធ្វើឲ្យអ្នកបម្រើចេញទៅបើកទ្វារផ្ទះនឹងនាំចូលមកក្នុងផ្ទះដោយមានទាំងអីវ៉ាន់មកជាមួយដែរ។
"ប្រហែលជាអ្នកដឹងផ្លែឈើមកដល់ហើយ" ចែម
"ហុឹមនាងទៅយកផ្លែឈើទៅជេគទៅធ្វើការបន្ត" ថេយ៉ុង ដោយនិយាយអស់ទៅក៏នាំជេគទៅធ្វើការបន្តទៀតទៅ ឯចែមក៏ចុះមកខាងក្រោមដូចគ្នា
"សួស្តីនេះជាផ្ទះត្រកូលគីមមែនទេ"
"ចាសមែនហើយមានការអ្វីមែនទេ" អ្នកបម្រើស្រី
"ខ្ញុំយកផ្លែឈើមកឲ្យព្រោះមានអ្នកកម្មង"
"បើអញ្ចឹងចូលទៅក្នុងសិនទៅ"អ្នកបម្រើស្រី
(ចង់ដឹកណាស់ថាអ្នកណាជាអ្នកដឹកផ្លែឈើទៅ🤔)

សូមខន្តីអភ័យទោសចំពោះពាក្យពេច៍ខុសឆ្គង🙏

សរសេរដោយ: IN RANEY

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Wo Geschichten leben. Entdecke jetzt