ភាគទី:49

216 34 2
                                    

ព្រឹកថ្មីថ្ងៃថ្មីអ្វីៗក៏ថ្មីទៅតាមនឹងដែរ ថេយ៉ុងកំពុងជញ្ជូនអីវ៉ាន់របស់ហូស៊ុកដាក់ក្នុងឡានដើម្បីត្រឡប់ទៅ សេអ៊ូល វិញ
" ហូស៊ុកអូនរួចរាល់ហើយឬនៅនឹង " ថេយ៉ុង រៀបចំអីវា៉ន់អស់ហើយក៏ស្រែកហៅហូស៊ុកនៅខាងក្នុង
" មកហើយៗ " ហូស៊ុក រត់ចេញមកយ៉ាងប្រញាប់ប្រញាលពេលថេយ៉ុងហៅ
" ស៊ុក មួយៗ អ្នកណាឲ្យអូនរត់ហ៎ាស កំពុងមានកូនផងបើដួលទៅតើឲ្យបងគិតយ៉ាងម៉េច " ថេយ៉ុង ដោយឃើញថាហូស៊ុករត់មកដូចជាកូនក្មេងមិនចេះប្រយត្ន័ទាល់តែសោះទាំងដែលខ្លួនកំពុងមានកូនផង
" ...... "ហូស៊ុក មិនដឹងថាប្រកែកយ៉ាងឲ្យសមទេទើបនៅឈរធ្មឹងចាំស្ដាប់នាយនិយាយស្ដីបន្ទោសឲ្យ
" ថ្ងៃក្រោយកុំរត់លឿនបែបទៀតយល់ទេវាមិនល្អសម្រាប់អូននឹងកូនទេ " ថេយ៉ុង អង្អែលក្បាលលួងលោមហូស៊ុកដែលឈរស្ងៀមចាំស្ដាប់នោះថើៗព្រោះខ្លាចថាគេខឹងនឹងនាយ
" អឹម អូនដឹងហើយឲ្យសុំទោសផង ដែលមិញនេះអូនភ្លេចគិត " ហូស៊ុក មិនបានខឹងការដែលនាយស្ដីបន្ទោសឲ្យឡើយព្រោះវាពិតជាមានថ្នាក់មែន
" ឆ្លាត តោះពួកយើងឆាប់ទៅវិញទៅ " ថេយ៉ុង ក៏បើកទ្វារឡានឲ្យហូស៊ុកចូលទៅអង្គុយនឹងដាក់ខ្សែរក្រវ៉ាត់ឲ្យរួចរាល់ហើយទើបនាយចូលទៅកន្លែងបើកឡានចេញទៅទីក្រុងសេអ៊ូលវិញ
...........

+ ពេលល្ងាច

" អ្នកមីង ញុាំអីសិនទៅ " ហ្គុកគី លើកផ្លែឈើមកមួយចានយកមកកន្លែងអង្គុយទទួលភ្ញៀវមកឲ្យអ្នកស្រីជុង ញុាំខ្លះព្រោះគាត់ពុំសូវញុាំអ្វីទេតាំងពីហូស៊ុកបាត់ទៅ
" អរគុណហើយ ហ្គុកគី តែមីងញុាំមិនចូលទេ " អ្នកស្រីជុង អង្គុយនឹងសាឡុងភ្នែកដៀងទៅមើលតែមាត់ទ្វាររំពៃចាំនើលហូស៊ុកត្រឡប់មកវិញ
" អ្នកមីង ញុាំអីសិនទៅ បើអាស៊ុកវាដឹងថាអ្នកមីងមិនព្រមញុាំអីបែបនេះណាវាច្បាស់ខូចចិត្តស្លាប់ហើយ "សេហ៊ុន
" មែនហើយអ្នកមីង ថាមិនត្រូវបងស៊ុកកំពុងតែត្រឡប់មកវិញផងក៏ថាបាន "ហ្គុកគី
" ម៉ាក់ ~ " សម្លេងតូចឆ្វាចស្រែកមកពីខាងក្រៅធ្វើឲ្យអ្នកនៅក្នុងបន្ទប់ទទួលភ្ញៀវប្រញាប់ងាកសម្លឹងទៅមើល
" កូនស៊ុក  " អ្នកស្រីជុង គាត់ពិតសប្បាយចិត្តណាស់ពេលងាកទៅមើលសម្លេងអម្បាញ់មិញនេះឃើញថាជាអ្នកណាគេ មិនបង្អង់យូរអ្នកទងអស់គ្នាក៏រត់ទៅរកហូស៊ុក 
" ម៉ាក់~ កូនស៊ុក កូនបាត់ទៅណាហេតុអីមិនប្រាប់ម៉ាក់ "អ្នកស្រីជុង អោបកូនជាប់ណែនដៃទឹកភ្នែកស្រក់មកដោយក្ដីរំភើប
" កូនសុំទោសម៉ាក់ដែលទៅណាមិនបានប្រាប់ម៉ាក់ជាមុន "ហូស៊ុក
" ចែមជួយយកអីវ៉ាន់ទាំងអស់នេះទៅរៀបចំឲ្យបានដូចដើមផង " ថេយ៉ុង ក៏ហុចអីវ៉ាន់របស់ហូស៊ុកទៅឲ្យចែមដើម្បីរៀបចំវាឡើងវិញ
" ហូស៊ុក ត្រឡប់មកហើយឬ "លោកស្រី សុីនឌី ចុះមកជាមួយនឹងលោកគីមឃើញហូស៊ុកនៅក្នុងបន្ទប់ទទួលជាភ្ញៀវម៉ាក់របស់គាត់ក៏សប្បាយចិត្តចូលមកអោបហូស៊ុក
" បាទ លោកស្រី "ហូស៊ុក នេះគេទៅបាត់តែប៉ុន្មានថ្ងៃសោះម្នាក់ៗដូចជាបារម្ភពីគេខ្លាំងដល់ហើយ
" អ៎ា~ មកវិញក៏ល្អ តែថាកូនថេធ្វើអីដាក់ក្មួយឬទើបរត់ចោលបែបនេះក្មួយស៊ុក " លោកគីម
" គ្មានរឿងអីទេលោកប៉ាតែមកពីប្រពន្ធខ្ញុំប្រចណ្ឌខ្លាំងពេកនឹងណា "ថេយ៉ុង បានដៃឌឺហូស៊ុកមិនព្រមឈប់សោះ
" អ្នកណាប្រចណ្ឌ បងឯងកុំនិយាយតែផ្ដាស់ "ហូស៊ុក អៀនឡើងក្រហមមុខតែក៏ព្យាយាមប្រកែកព្រោះមិនចង់បាក់មុខ
" អូយ ន៎ែ មុខអូនក្រហមដល់ហើយបើថាប្រចណ្ឌបងក៏ថាមកបងមិនថាអីទេ " ថេយ៉ុង ញ៉ោះហូស៊ុកទាំងនៅកណ្ដាលមុខមនុស្សមិនចេះតិចនាក់អ្នកនៅក្នុងនេះញញឹមអៀនជំនួសហូស៊ុកគ្រប់ៗគ្នា
" អូយ ៗបងថេនឹងបងស៊ុក sweet ដល់ហើយ "ហ្គុកគី នេះក៏មិនណយដែរបានចឹងផងញញឹមអរសម្បើណាស់
" មែនហើយ បង call ប្រាប់ជូសុី សិន " ថេយ៉ុង នាយមកដល់ផ្ទះមកយូរគួរសមដែរទៅហើយទើបនឹកឃើញ
" បង call ប្រាប់នាងធ្វើអី " ហូស៊ុក
" ប្រចណ្ឌ័បងហើយមែនអត់ កុំយល់ច្រឡំអីបងគ្រាន់តែប្រាប់ឲ្យនាងដឹងទេព្រោះកសលដែរអូនរត់ទៅនោះគឺបានជូសុីជួយរកដែរនឹងឯង " ថេយ៉ុង ប្រាកដណាស់បើសិនជាជូសុី មិនបានឃើញហូស៊ុកទៅរកលោកជុងទេនោះម្ល៉េះពេលនេះនាយរកហូស៊ុកមិនទាន់ឃើញទេ
" អត់ទេគ្មានទេ " ហូស៊ុក
" បងស៊ុក នាំម៉ាក់បងទៅញុាំអីសិនទៅគាត់មិនព្រមញុាំអីទេ " ហ្គុកគី ក្មេងពិតជាមិនយល់ការថាហូស៊ុកកំពុងប្រចណ្ឌ័ថេយ៉ុង បែរជាគេទៅឲ្យហូស៊ុកនាំម៉ាក់ទៅញុាំអីទៅវិញ
" តោះម៉ាក់ទៅញុាំអីទៅ " ហូស៊ុក

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now