ភាគទី10

268 34 7
                                    

"កូនស៊ុកទៅដើរលេងជាមួយហ្គុកគីនឹងក្មួយថេទៅម៉ាក់ឲ្យកូនទៅ ..ស្លាប់ហើយនេះយ៉ាងម៉េចនឹង " អ្នកស្រីជុង គាត់ដឹងថាហូស៊ុកប្រាកដជាមិនទៅជាមួយនឹងថេយ៉ុងស្រួលៗទេទើបគាត់ត្រឡប់មកផ្ទះដើម្បីនិយាយឲ្យហូស៊ុកព្រមទៅជាមួយថេយ៉ុងតែថាមិនទាន់បានប្រាប់អស់ផងគាត់ក៏បើកភ្នែកធំៗព្រោះថេយ៉ុងពេលនេះខ្លួនទទឹកជោក
" កូនស៊ុកនេះកូនធ្វើអីបានក្មួយថេទៅជាបែបនេះ" អ្នកស្រីជុង ងាកមកសម្លក់មុខហូស៊ុកទាំងហួសចិត្តនេះបើប្រាប់ថាគេមិនបានធ្វើក៏អ្នកស្រីជុងមិនជឿដែរ
" ខ្ញុំមិនបានធ្វើអីទេម៉ាក់កុំចោទប្រកាន់ខ្ញុំនោះ" ហូស៊ុក
" ម៉ាក់ដឹងណាថាក្មួយថេទៅជាបែបនេះគឺជាស្នាដៃកូន"អ្នកស្រីជុង
"ម៉ាក់មានភស្តុតាងទេដែរថាខ្ញុំជាអ្នកធ្វើនោះ" ហូស៊ុក នៅតែប្រកែកថាខ្លួនឯងមិនបានធ្វើទាំងដែលនៅក្នុងដៃកំពុងតែកាន់ធុងទឹក
"រួចចុះធុងទឹកនោះជាស្អីវិញ កូនស៊ុកនេះកូនមានចរិកបែបនេះតាំងពីពេលណាមកដឹងទេថាវាគួរឲ្យស្អប់"អ្នកស្រីជុង  ស្ដីឲ្យហូស៊ុកខ្លាំងៗតាំងពីពេលដែលហូស៊ុកនឹថេយ៉ុងជួបគ្នាមកហូស៊ុកតែងតែធ្វើបាបថេយ៉ុងជាហូរហែរដូចរឿងដែលឡានថេយ៉ុងបែកកង់នោះគាត់ក៏ដឹងដែរថាជាស្នាដៃហូស៊ុក
" ឆាប់ទៅយកអាវឃ្លុំមកឲ្យក្មួយថេផ្លាស់មកហើយយកសម្លៀកបំពាក់ដែលទទឹកនេះទៅសម្ងួតឲ្យស្ងួតដូចដើមវិញ" អ្នកស្រីជុង បញ្ជាឲ្យហូស៊ុកទៅយកអាវមកឲ្យគេផ្លាស់សិនចាំពេលអាវរបស់គេស្ងួតចាំពាក់វិញព្រោះបើយកអាវហូស៊ុកមកឲ្យផ្លាស់ក៏មិនត្រូវព្រោះមាឌពួកគេខុសគ្នា
" រឿងអីខ្ញុំត្រូវធ្វើមិនមែនសម្លៀកបំពាក់ខ្ញុំទេស" ហូស៊ុក នៅតមាត់មិនសុខចិត្តទទួលកំហុសរបស់ខ្លួនឡើយ
" កូនស៊ុកកូនចង់ឲ្យម៉ាក់វៃកូនណាស់មែនទេ" អ្នកស្រីជុង ដោយសារហូស៊ុកមិនព្រមស្ដាប់ហើយនៅរឹងទទឹងទៀតនោះអ្នកស្រីជុងក៏ស្រែកសម្លុតឲ្យហូស៊ុកទាល់តែគេព្រម
" ម៉ាក់ ហ្អឹក " ហូស៊ុក ក៏ព្រមទៅយកអាវមកឲ្យថេយ៉ុងផ្លាស់នឹងយកសម្លៀកបំពាក់របស់ថេយ៉ុងដែលទទឹកនោះទៅសម្ងួតតាមបញ្ជាអ្នកស្រីជុង ។ ថេយ៉ុង ក៏អង្គុយចាំហូស៊ុកសម្ងួតសម្លៀកបំពាក់ខ្លួននៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវឯហ្គុកគីក៏ទៅនិយាយលេងជាមួយហូស៊ុកព្រោះមុននេះហូស៊ុកដូចជាភ្នែកក្រហមព្រោះរកកល់ចង់យំ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now