ភាគទី48

247 33 7
                                    

កាយមាំក្រាស់ស្ថិតក្នុងឈុតឃ្លុំពណ៍សជូតសក់ដែលសើមដោយសារតែនៅឈរហាលភ្លៀងតាំងតែពីថ្ងៃ
" ចង់រត់ទៅណាទៀត "ថេយ៉ុង ស្ទុះចាប់អោបកាយតូចស្ដើងដែលចង់រត់នោះជាប់ឲ្យអង្គុយលើសាឡុងវិញ
" ល្មមប្រាប់បងមកថាហេតុអីគេចមកទីនេះ " ថេយ៉ុង
" បងលែងអូនសិនទៅ " ហូស៊ុក ដៃនៅមិនស្ងៀមខំប្រឹងខ្វេះដៃមាំទាំចេញពីចង្កេះខ្លួន
" បើយប់នេះមិនចង់ឈឺខ្លួនទេនៅឲ្យស្ងៀមហើយប្រាប់ភ្លាម" ថេយ៉ុង
" ហ្អឹក ~ៗ " ហូស៊ុក ធ្វើជាចង់យំដើម្បីឲ្យនាយលែងខ្លួនវិញតែវាមិនបានផលទេ
" ឈប់ប្រើល្បិចនឹងទៅប្រយ័ត្នបងចាប់ខ្វៃ" ថេយ៉ុង
" ហ្អឹក មនុស្សអាក្រក់បងនេះមិនចេះលួងទេហ្អេស" ហូស៊ុក វៃទ្រូងនាយតិចៗតាមចិត្តខឹងដែលនាយគិតតែគម្រាមមិនចេះលួងលោមទាល់តែសោះ
" ខ្ជិលលួងណាស់ក្មេងរឹកដូចជាអូននេះនោះ "ថេយ៉ុង ច្បិចថ្ពាល់ហូស៊ុកឡើងក្រហមព្រោះតែគ្រឺតខ្នាញ់នឹងចរិករបស់រាងតូចពេក
" បងឯងចិត្តអាក្រក់ណាស់" ហូស៊ុក
" ហេតុអ្វីអូនរត់មកទីនេះហេតុអីក៏ព្យាយាមគេចពីបងហ៎ាស " ថេយ៉ុង
" គឺ..គឺ..បង..ត្រូវរៀបការនឹងអ្នកនាងជូសុីមែនទេបើមិនឲ្យអូនរត់បងចង់ឲ្យអូនឈឺចិត្តស្លាប់ឬ "ហូស៊ុក ទឹកមុខឡើងក្រៀមក្រំពេលនិយាយរឿងទាំងនេះ
" ហា៎ស~ហា៎សៗ~ នេះអូន ..ទៅដឹងរឿងមកពីណានឹង " ថេយ៉ុង ឮសម្ដីហូស៊ុកនិយាយរួចហើយនាយសើចយ៉ាងលឺៗហើយក្មេងម្នាក់នេះទៅដឹងរឿងមកណាទៅនឹង
" ម៉េច ក៏បងសើចវាកំប្លែងណាស់ទៅហ្អេស៎ " ហូស៊ុក ឡើងក្រៀមក្រំតែនាយសង្ហារវិញគិតតែពីសើចមិនប្រណីដៃសោះ
" ឬក៏វាមិនកំប្លែងទេ ហ៎ាសៗ~" ថេយ៉ុង
" បងនៅសើចចេញទៀត គីម ថេយ៉ុង " ហូស៊ុក
" បានហើយ មើលមុខអូនចុះដូចជាកំប្រុកដែលកំពុងខឹងចឹង " ថេយ៉ុង អាថ្ពាល់ប៉ោងៗមាត់រាងបេះដូងនេះនាយឃើញពេលណាក៏នឹកគ្រឺតដែរ 
" បងហ៊ានថាអូនដូចកំប្រុកផង " ហូស៊ុក
" ឬក៏មិនពិត "ថេយ៉ុង
" បង... " ហូស៊ុក ខឹងនាយមុខឡើងក្រហមងាំ
" បានហើយកុំខឹងខ្លាំងពេកប្រយត្ន័ប៉ះពាល់ដល់កូនបងទៅបងមិនចង់ឲ្យគេកើតមកឆ្នាស់ឆ្នើមដូចអូនម្នាក់ទៀតទេ" ថេយ៉ុង ប្ដូរពីណែនដៃប្រែមកជាអង្អែលពោះដែលរាបស្មើរបស់ហូស៊ុកតិចៗ
" កុំមកប៉ះកូននេះជាកូនអូនមិនមែនកូនបងឯងទេ"ហូស៊ុក វាស់ដៃថេយ៉ុងចេញ
" អូយ~ៗ ឈប់ងរទៅណាកូនកំប្រុកណា " ថេយ៉ុង
" កុំមកប៉ះ " ហូស៊ុក
" ប្រាប់មកបងនឹងរៀបការជាមួយជូសុីមែនទេ "ហូស៊ុក
" អឹម~ " ថេយ៉ុង ងក់ក្បាលនឹងក្រហឹមដើមកបន្តិច
" បើដូច្នេះបងមកតាមរកអូនធ្វើអីចង់បញ្ឈឺអូនឲ្យស្លាប់នឹងមុខមែនទេនឹង ហិ ហ្អឹក ~ៗ "ហូស៊ុក ទឹកភ្នែករបស់គេស្រក់មកទៀតហើយ
" ស៊ុក កុំយំអី បងនិយាយលេងទេ " ថេយ៉ុង អ្នកណាមិនបារម្ភទៅបើគេយំមកច្រើនទៅហើយណាមួយគេកំពុងមានកូនផង
" បង កុហក់ ថ្ងៃនោះអូនលឺច្បាស់ណាស់ថាបងនឹងត្រូវរៀបការជាមួយនឹងជូសុី ហ្អឹកៗ~" ហូស៊ុក
" អូនប្រចណ្ឌ័បង.." ថេយ៉ុង ចាប់ចង្ការហូស៊ុកដែលឈ្ងោកមុខនឹងស្មារនាយឲ្យងើយមើលមកនាយចំៗ
" អ្ហឹម...ៗ " ហូស៊ុក ងក់ក្បាលញាប់ស្មេីរទាំងទឹកភ្នែករលីងរលោងនៅឡើយ
" ស្ដាប់បងឲ្យច្បាស់ណា ជូសុីនឹងបងនឹងមិនរៀបការទេព្រោះកូនក្រមុំរបស់គឺជាអូន " ថេយ៉ុង សម្ដីច្បាប់ៗទឹកមុខប្រកត់ប្រជាបញ្ជាក់ថានាយមិនបាននិយាយលេងឡើយ
" ហ្អឹក~ ចុះថ្ងៃនោះបងនឹងលោកពូឈ្លោះគ្នារឿងអីទើបមានពាក់ព័ន្ធនឹងអ្នកនាងជូសុីដែរនោះ" ហូស៊ុក ថ្ងៃនោះគេឮច្បាស់ណាស់ថាគេបានឮឈ្មោះជូសុីហើយមុននឹងឮថេយ៉ុងនឹងលោកគីមឈ្លោះប្រកែកគ្នានោះហ្គុកគីបាននិយាយថាថេយ៉ុងនឹងត្រូវរៀបការក្នុងពេលឆាប់ៗនេះ
" អូនយល់ច្រឡំខ្លួនឯងទេ " ថេយ៉ុង នាយពិតជាអស់សំណើចនឹងហូស៊ុកណាស់ ដោយសារតែរឿងចឹងសោះទើបរត់គេចមកនៅ gwangju តែឯង
" បងថាអូនយល់ច្រឡំ រួចចុះរឿងវាយ៉ាងម៉េចវិញ"ហូស៊ុក
" បានហើយទៅសម្រាកណាអូនកំពុងមានកូនផងកុំនៅដល់យប់ជ្រៅពេក ប្រយ័ត្នកូនបងកើតមកសុខភាពមិនល្អទៅ "ថេយ៉ុង
" បងប្រាប់អូនសិនមក "ហូស៊ុក
" ទៅគេងឬអត់ " ថេយ៉ុង យប់ជ្រៅណាស់ទៅហើយបើនាយនៅនិយាយរឿងប្រាប់ទៀតនោះហូស៊ុកនឹងសួរបន្តមិនឈប់ទេព្រោះមនុស្សដូចជាគេចង់ដឹងរឿងខ្លាំងណាស់
" បីអូន " ហូស៊ុក មុខក្រម៉ៅបន្តិចហើយដៃក៏អោបកថេយ៉ុងជាប់នៅបញ្ជាឲ្យនាយបីខ្លួនទៅគេងទៀត
" អត់មានរង្វាន់ឲ្យផងខ្ជិលបីណាស់ "ថេយ៉ុង ងាកមុខចេញធ្វើមិនខ្វល់នឹងអ្នកដែលនៅក្នុងរង្វង់ដៃទាល់តែសោះ
" ជុប* បីអូនទៅគេងអូនងងុយហើយ " ហូស៊ុក ហេតុតែចង់ឈ្នះក៏ងើបមុខទៅថើបថេយ៉ុងមួយខ្សឺតសិនដើម្បីឲ្យនាយព្រមបីខ្លួនទៅ
" ប្រព័ន្ធបងគួរឲ្យស្រឡាញ់ណាស់ដឹងទេ ជិន* " ថេយ៉ុង ដោយខ្នាញ់ខ្លាំងពេកក៏ថើបរាងមួយសិនដែរទៅទើបបីហូស៊ុកទៅបន្ទប់ដាក់ឲ្យគេគេង
" រាត្រីសួស្តីណាអូនសម្លាញ់ " ថេយ៉ុង ដាក់ឲ្យហូស៊ុកបានគេងត្រឹមត្រូវរួចហើយទើបនាយឡើងទៅគេងតាមក្រោយ នឹងអោបក្រសោបកាយតូចស្ដើងមួយនេះជាប់ព្រោះខ្លាចថាគេនឹងរត់ទៅចោលនាយម្ដងទៀត
" រាត្រីសួស្តីបងសម្លាញ់ " ហូស៊ុក ក៏បិទភ្នែកសម្ងំគេងដោយមានដៃក្រាស់មាំអោបក្រសោបផ្ដល់ភាពកក់ក្ដៅឲ្យ

" អ្នកស្រីចូលទៅសម្រាកសិនទៅកុំនៅហាលទឹកសន្សើមយូរពេកវានាំឲ្យខូចសុខភាពបានណា"លោកស្រី ស៊ីនឌី ដើរចេញពីក្នុងផ្ទះមកជជែកជាមួយអ្នកស្រីជុងដែលនៅឈរខាងក្រៅហាលទឹកសន្សើមទាំងកណ្ដាលអាធ្រាត ( លោកស្រីជុង មកសម្រាកស្នាក់នៅផ្ទះត្រកូលគីមដើម្បីរងចាំដំណឹងរបស់ហូស៊ុក ) គាត់ឈរមើលព្រះចន្ទយ៉ាងកណ្ដោចកណ្ដែង នឹកដល់ហូស៊ុកដែលមិនដឹងថាទៅដល់ទីណាទៅហើយទេព្រោះតែកន្លងផុតទៅពីរបីថ្ងៃហើយថេយ៉ុងមិនទាន់ផ្ដល់ដំណឹងមកប្រាប់ទៀត
" មិនអីទេលោកស្រីខ្ញុំចង់នៅបន្តិចទៀតព្រោះខ្លាចថាថេយ៉ុងទាក់ទងមកមិនបានដឹង "អ្នកស្រីជុង ចិត្តជាម្ដាយតើអ្នកណាទៅដែលមិនបារម្ភពីកូននោះ ទោះជាលោកស្ដីថាឲ្យតែចិត្តដែលស្រឡាញ់អាណិតកូននៅតែមានមិនដែលបាត់បង់ទៅឡើយ កូនរត់បាត់មួយទាំងមូលបែបនេះតើអ្នកណាទៅដែលអាចដេកលក់បានស្រួលនោះបើមិនទាន់បានទទួលដំណឹងអ្វីពីកូនបន្តិចផងអស់ពេលពីរបីមកនេះ
" អ្នកស្រីកុំបារម្ភខ្លាំងពេកខ្ញុំជឿថាកូនថេនឹងរកហូស៊ុកឃើញក្នុងពេលឆាប់ៗនេះមិនខានទេ"លោកស្រីស៊ីនឌី បើនៅបណ្ដោយឲ្យអ្នកស្រីជុងនៅខាងក្រៅបន្តទៀតនោះសុខភាពគាត់នឹងចុះក្រោយមិនខានឡើយព្រោះត្រូវសន្សើមផងនៅមានអាកាសធាតុដែលត្រជាក់ទាំងអស់នោះទៀត
" ខ្ញុំអរគុណលោកស្រីហើយ "អ្នកស្រីជុង
" បើអញ្ចឹងអ្នកស្រីឆាប់ទៅសម្រាកទៅយប់ជ្រៅហើយរីអាកាសធាតុក៏ចុះត្រជាក់ដែរ " លោកស្រីសុីនឌី
ពួកគាត់ទាំងពីរក៏បាននាំគ្នាចូលទៅខាងក្នុងដើម្បីសម្រាកទុកកម្លាំងចាំស្ដាប់ដំណឹងពីថេយ៉ុងនៅថ្ងៃស្អែកទៀត
" អ្នកម៉ាក់ បងថេរកបងស៊ុកឃើញឬនៅ " ហ្គុកគី ពេលនេះទាំងហូស៊ុកនឹងថេយ៉ុងសុទ្ធតែទៅបាត់មិននៅផ្ទះទេដូច្នេះហើយទើបគ្មានអ្នកណាមកលេងជាមួយនឹងក្មេងដូចជាគេសោះ
" ម៉ាក់ក៏មិនដែរ ហ្គុកគីនឹកបងៗមែននឹង"លោកស្រីសុីនឌី
" បាទហ្គុកគី នឹកពួកគាត់ណាស់តើពេលណាពួកគាត់ត្រឡប់មកវិញទៅលោកប៉ាអ្នកម៉ាក់" ហ្គុកគី
" ប៉ាថា មិនយូរនោះទេបងថេកូននឹងរកហូស៊ុកឃើញហើយគេក៏នឹងត្រឡប់មករកពួកយើងវិញហើយ"លោកគីម
" ហ្គុកគី ចង់ឲ្យបងថេនឹងបងស៊ុកមកវិញឆាប់ៗហ្គុកគីចង់ឲ្យពួកគាត់ទាំងពីរនាក់រៀបការនឹងគ្នា "ហ្គុកគី
" បានហើយហ្គុកគី មកសម្រាកមកកូនយប់ជ្រៅហើយ" លោកស្រីសុីនឌី
" បាទអ្នកម៉ាក់ " ហ្គុកគី ក៏ដើរចេញពីបន្ទប់របស់លោកគីមទៅបន្ទប់ខ្លួនវិញព្រោះក្មេងតូចនេះគេងបែកបន្ទប់យូរហើយ
" អូនថាកូនថេអាចរកហូស៊ុកឃើញទេ " លោកគីម
" អូនសង្ឃឹមថាកូនថេរកគេឃើញទៅចុះ " លោកស្រីសុីនឌី ភ្លើងអំពូលក្នុងបន្ទប់ក៏រលត់បាត់ព្រោះត្រូវបានគេបិទ ដើម្បីសម្រាក ...

  សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

និពន្ធដោយ: IN RANEY

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now