ភាគទី19

236 30 65
                                    

ជូសុីមកផ្ទះថេយ៉ុងទាំងព្រឹកតាមទម្លាក់របស់នាងដូចរាល់ដងតែថាលើកនេះមកទាំងញញឹមមិនសមព្រោះខ្លាចថេយ៉ុងដឹងថានាងបានដាក់ថ្នាំឲ្យគេផឹកដើម្បីចាប់យកនាយតែក៏សំណាងអាក្រក់ព្រោះពេលនោះហ្គុកគីដែលត្រូវជាប្អូនរបស់ថេយ៉ុងបានសុំនាយត្រឡប់មកវិញទាំងដែលថ្នាំបានដាក់នោះមិនទាន់បញ្ចេញប្រសិទ្ធភាពផង
" អរុណសួស្តីបងថេ " ជូសុី ចូលមកដល់ខាងក្នុងជាមួយនឹងមីននីក៏ឃើញថាថេយ៉ុងកំពុងអង្គុយនៅលើសាឡុងចុចកុំព្យូទ័រ
" អ៎ជូសុីមានការអីមែនទេ "ថេយ៉ុង នាយងើបមុខមើលទៅអ្នកដែលហៅខ្លួនពេលដែលដឹងថាជាអ្នកណាហើយនាយក៏គេចមុខមកមើលកុំព្យូទ័រវិញ
" គឺ អូនមកអរគុណបងថេដែលអញ្ជើញចូលរួមក្នុងកម្មពិធីរបស់អូន "ជូសុី ក៏ដើរចូលទៅអង្គុយអោបដៃថេយ៉ុងជាប់ដូចរាល់ដងឯមីននីដែលជាមិត្តឃើញដូច្នោះហើយក៏ញញឹមបែបលាក់គំនួច
" ជូសុី កុំឱបបងបានទេបងធុញថប់ណាស់ "ថេយ៉ុង នាយពិតធុញខ្លាំងណាស់ឲ្យតែនាងមកដឹងតែអោបដៃអោបជើងនាយស្អិតមិនចង់លែងទេ
" បងថេយប់មិញកើតអីទេ " ជូសុី នាងក៏ព្រមលែងដៃចេញពីថេយ៉ុងហើយក៏នាំនាយពីរឿងយប់មិញទាំងរអៀសចិត្តណាមួយខ្លាចថេយ៉ុងខឹងនឹងនាង
" យប់មិញមែនទេបងអីទេ មានការអីឬទើបជូសុីសួរបង បែបនេះ "ថេយ៉ុង មិនមែននាយមិនខឹងនឹងនាងដែលដាក់ថ្នាំខ្លួនទេតែខំទប់ធ្វើជាមិនដឹងអីណាមួយបានថ្នាំនោះផងជួយនាយឲ្យបង្ក្រាបហូស៊ុកឲ្យគេចេះខ្លាចនាយខ្លះ
" អឺ អឺ មិនមានអីទេអូនគ្រាន់តែសួរព្រោះខ្លាចបងមានរឿងអីកើតឡើង " ជូសុី ងាកមកមើលមុខមីននីឯមីននីក៏ក្រវីក្បាលឲ្យនាងរកនឹកពាក្យកុហក់ដើម្បីកុំឲ្យថេយ៉ុងចាប់បាន
" អឺ ជូសុីក្រែងថ្ងៃនេះយើងទៅ shopping  មែនទេបើអញ្ចឹងយើងឆាប់ទៅៗ " មីននី ដោយសារតែខ្លាចថេយ៉ុងសួរដេញដោលបន្តទៀតនាងក៏ប្រញាប់រកលែសដើម្បីនាំជូសុីទៅវិញបើនៅបន្តទៀតច្បាស់ជាបែកការអស់ហើយ
" មែនហើយបងថេអូនលាសិនហើយណា "ជូសុី ប្រញាប់ងើបឡើងចេញទៅវិញព្រោះនាងមានអារម្មណ៍ថាភ័យៗពេលឃើញក្រសែរភ្នែកថេយ៉ុងមើលមកនាងម្ដងៗ

ក្រោយពីជូសុីចេញទៅបាត់ហូស៊ុកក៏ចុះមកពីខាងលើដើរទៅផ្ទះបាយតែម្នាក់ឯងដោយមិនមានហ្គុកគីចុះមកជាមួយដែរទេ រាល់ដងឲ្យតែហូស៊ុកទៅណាហ្គុកគីតែងតែទៅតាមហូស៊ុករហូតតែថ្ងៃបែរជាមិនឃើញទៅវិញ ថេយ៉ុងពេលឃើញហូស៊ុកដើរចូលទៅផ្ទះបាយនាយក៏ងើបចេញពីសាឡុងដើរទៅតាមពីក្រោយព្រោះចង់ដឹងថាហូស៊ុកចូលផ្ទះបាយធ្វើអីបើពេលនេះអ៊ំដានឹងចែមក៏ទៅផ្សារបាត់អស់ដែរនោះ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now