ភាគទី24

230 30 52
                                    

គ្រាន់តែឮថាលោកគីមមកពីជប៉ុនវិញលោកស្រីជីយ៉ានឹងជូសុីក៏ប្រញាប់ប្រញាលមកផ្ទះត្រកូលគីមភ្លាម
" សួស្តីលោកអ៊ំ មកដល់កូរ៉េវិញមិនប្រាប់ក្មួយទាល់សោះហើយ " ជូសុី ចេញមុខចេញមាត់ទាំងម្ដាយទាំងកូនមកដល់សួរសុខទុក្ខរបៀយកចិត្តយកថ្លើម
" អ៎មកពីអ៊ំទើបតែមកដល់ទើបមិនទាន់បានប្រាប់ "លោកគីម
"សួស្ដី លោកបង " លោកស្រីជីយ៉ា
" សួស្តីជីយ៉ា " លោកគីម
" រួចចុះប្រពន្ធចុងលោកបងមកដែរទេ " លោកស្រីជីយ៉ា
" ជីយ៉ា " លោកគីម តម្លើងសរសៃកដាក់លោកស្រីជីយ៉ាបន្តិច
" អួយលោកបងខ្ញុំទម្លាប់ទៅហើយ "លោកស្រីជីយ៉ា មិនខុសពីកូនស្រីខ្លួនប៉ុន្មានទេចូលចិត្តមើលងាយអ្នកដទៃ
" លោកបង អ៎ជីយ៉ាបានដំណឹងលឿនដល់ហើយណ៎" លោកស្រីសុីនឌី មិនចូលចិត្តនឹងចរិកលោកស្រីជីយ៉ានឹងជូសុីតាំងតែពីដើមមកទៅហើយ
" អួក អួយនេះនាងមករស់នៅផ្ទះនេះកើតដែរអីបើក្មួយថេស្អប់មុខនាងខ្លាំងបែបនេះ " លោកស្រីជីយ៉ា សើចពេពជ្រាយដោយមិនខ្លាចក្រែងចិត្តអ្នកណាទាល់តែសោះហើយទាំងដែលលោកគីមនៅទីនេះនៅឡើយ
" យ៉ាងណាក៏ខ្ញុំនៅល្អជាងនាងដែរទាំងម៉ែទាំងកូនចរិកនៅទាក់ប្រុសអ្នកមានមិនកែ " លោកស្រីសុីនឌី តបទៅវិញទាំងស្នាមញញឹម
" ន៎ែ នាងចង់ថាឲ្យអ្នកណា " ជូសុី នាងមិនដែលគោរពលោកស្រីសុីនឌីទេព្រោះតែនាងមានចរិកមិនល្អតាំងតែពីដើមមក
" ជូសុី នាងក្ដៅក្រហាយធ្វើអីខ្ញុំនិយាយចោលតើឬក៏មានខ្លួនទើបរើសដាក់ខ្លួនលឿនបែបនេះ "លោកស្រីសុីនឌី
" នាងស្រីប្រពន្ធចុង " លោកស្រីជីយ៉ា បម្រុងលើកដៃមកទះកំភ្លៀងរបស់លោកស្រីសុីនឌីទៅហើយតែក៏អាក់វិញ
" សាកទះមកខ្ញុំនឹងប្ដឹងនាងឲ្យចូលគុកតែម្ដងឲ្យគេបានដឹងថាលោកស្រីជីយ៉ាប្រពន្ធលោកជុងនេះដេកគុក" លោកស្រីសុីនឌី
" នាងឯងហ៊ានហែស "លោកស្រីជីយ៉ា បើកភ្នែកធំសម្លក់មុខលោកស្រីសុីនឌី
" សាកមើលទៅថាយើងហ៊ានឬមិនហ៊ាន " លោកស្រីជីយ៉ា
" កុំឆាប់ភ្លេចសន្ដានខ្លួនឯងពេកអីណានាងស្រីដណ្ដើមប្ដីគេ "លោកស្រីសុីនឌី អោនទៅខ្សឹបនឹងត្រចៀកលោកស្រីជីយ៉ាតិចៗ ឯលោកគីមក៏ដើរទៅខាងលើបាត់
" នាងឯងលោកបងគីមមើលនាងនេះវាថាឲ្យខ្ញុំណា" លោកស្រីជីយ៉ា ទម្រាំជើងស្រែកមិនសុខចិត្ត
" ឆាប់ចេញទៅវិញទៅទាំងម៉ែទាំងកូនប្រយត្ន័យើងឲ្យអ្នកបម្រើមកអូសក្បាលនាងពីរនាក់ម៉ែកូនឯងចេញទៅ "លោកស្រីសុីនឌី ដែលគាត់មិនតតាំងកាលពីមុននោះព្រោះយល់មុខលោកគីមតែលើកនេះលែងខ្វល់ហើយ
" នាងចាំមើលយើងនឹងកម្ចាត់នាងឯងចេញពីផ្ទះនេះ" ជូសុី រួចពីរនាក់ម៉ែកូននោះក៏ចេញពីផ្ទះត្រកូលយ៉ាងលឿន

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now