ភាគទី22

218 29 33
                                    

+បីខែកន្លងផុតទៅ

" ជេគពេលយើងប្រជុំរួចហើយការងារដែលនៅសល់ឯងជួយបង្ហើយផងយលងទៅទទួលហ្គុកគីនឹងហូស៊ុកចេញពីសាលា " ថេយ៉ុង នាយកំពុងដើរចូលទៅប្រជុំជាមួយនឹងលេខារបស់ខ្លួននឹងផ្ដែផ្ដាំឲ្យធ្វើការដែលនៅសល់ជំនួសនាយផង
" បាទលោកប្រធាន "ជេគ
_______បន្ទប់ប្រជុំ_______

គ្រាន់តែថេយ៉ុងដើរចូលមកដល់បន្ទប់ប្រជុំគ្រប់គ្នាដែលនៅក្នុងនោះក៏ងើបឈរគោរពគ្រប់ៗគ្នា
" បានហើយអង្គុយចុះទៅចាប់ផ្ដើមប្រជុំទៅ " ថេយ៉ុង
" លោកប្រធានទំនិញដែលទើបនាំចូលថ្មីមានការលក់ដាច់ជាខ្លាំងរហូតដល់យើងផ្គត់ផ្គង់អតិថិជនមិនគ្រប់នោះទេ "  បុគ្គលិកផ្នែកលក់នឹងនាំចូលទំនិញដែលថ្មីៗ
" បើអញ្ចឹងនាំចូលបន្ថែមទៀតមកនឹងដាក់លក់ឲ្យគ្រប់ទីផ្សារតែម្ដងទៅ " ថេយ៉ុង
" បាទលោកប្រធានខ្ញុំនឹងឲ្យគេចូលមកបន្ថែមទៀត"បុគ្គលិក
" រួចចុះផ្នែកផ្សេងទៀតមានអីបន្ថែមឬអត់ "ថេយ៉ុង
" មិនមានអីទៀតទេលោកប្រធាន " បុគ្គលិក
" បើអស់មានអីហើយបិទប្រជុំត្រឹមនេះចុះ " ថេយ៉ុង
" បាទ/ចា៎ស លោកប្រធាន "
បន្ទាប់ពីប្រចប់ភ្លាមថេយ៉ុងក៏បើកឡានចេញពីក្រុមហ៊ុនទៅកាន់សាលារៀនភ្លាមដើម្បីទៅទទួលហូស៊ុកនឹងហ្គុកគី

+ សាលារៀន

" ហូស៊ុក ឯងទៅវិញជាមួយអ្នកណាទៅហើយឯងអត់ទៅផ្ទះរបស់ឯងទេអី " សេហ៊ុន ជាមិត្តស្និទ្ធស្នាលរបស់ហូស៊ុកតាំងពីរៀននៅវិទ្យាល័យមកម្ល៉េះ
" អ៎ បន្តិចទៀតមានគេមកទទួលហើយចុះឯងនោះ"ហូស៊ុក ដើរបណ្ដើរនិយាយលេងជាមួយនឹសេហ៊ុនបណ្ដើរ
" យើងទៅខ្លួនឯងបានគិតតែពីឯងទៅឆ្នាស់ឆ្នើមមិនឈប់បែបនេះប្រយត្ន័ថ្ងៃណាមួយពួកនោះវាមកធ្វើបាបទៅ " សេហ៊ុន ប្រាកដណាស់ហូស៊ុកមិនបានកាចឆ្នាស់តែជាមួយនឹងថេយ៉ុងទេឲ្យតែអ្នកណាដែលចូលចិត្តមើលងាយគេនោះហូស៊ុកក៏មានរឿងជាមួយដែរ
" ឲ្យពួកវាសាកទៅយើងនឹងបានបោចសក់ឲ្យណាណីម្ដងកុំឲ្យពួកវាពូកែរករឿងគេពេក " ហូស៊ុក
" ខ្លាំងណាស់ឯងនឹងមាឌតូចតែមួយសោះ "សេហ៊ុន
" ឯងសាកសុីកណ្ដាប់ដៃយើងសិនទេ "ហូស៊ុក ក៏ដេញលេងប្រលែងជាមួយសេហុ៊នយ៉ាងស្និទ្ធស្នាលពួកគេលេងដូចជាក្មេងចឹងតែអ្នកដែលមកទទួលនៅអង្គុយក្នុងឡានជាមួយក្មេងតូចម្នាក់នោះសម្លឹងមើលទាំងមុខមាំស្មើធេង
" ដេញមកៗ អ៊ាក " សេហ៊ុន លៀនអណ្តាតឌឺឲ្យហូស៊ុកដែលកំពុងតែរត់ដេញចាប់នាយ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now