ភាគទី29

211 32 30
                                    

ដល់ម៉ោងឈប់សម្រាកត្រឡប់មកផ្ទះវិញហូស៊ុកដើរជាមួយសេហ៊ុនទាំងគ្មានប្រលឹងក្នុងខ្លួនគេស្ទើតែដួលសន្លប់ទៅហើយ
" ហូស៊ុកឯងកើតអីនឹង ហូស៊ុក...ហូស៊ុក " សេហ៊ុន ហៅផងទះស្មាផងតែហូស៊ុកនៅតែដើរទៅមុខមិនតបទាំងស្ងាត់ស្ងៀម
" បងស៊ុក ហ៎ា " ហ្គុកគី រត់មករកហូស៊ុកទាំងសប្បាយចិត្តតែហូស៊ុកហាក់បីដូចជាមិនដឹងថាមានអ្នកណាខ្លះកំពុងនៅក្បែរគេទេ
" ហូស៊ុក... ហូស៊ុក ~" សេហ៊ុន នាយហៅគេច្រើនដងហើយតែមិនតបទើបស្រែកហៅរហូតដល់គេភ្ញាក់ស្មារតីមកវិញ
" ហ៎ាស ឯងមានអីមែនទេសេហ៊ុន " ហូស៊ុក
" នេះឯងកើតអីនឹងតាំងពីមកបន្ទប់របស់លោកនាយកវិញឯងភ្លឹកៗហៅមិនឆ្លើយសោះ" សេហ៊ុន
" ហ៊ុនយើងលែងបានមករៀនជាមួយឯងទៀតហើយ" ហូស៊ុក
" ឯងនិយាយអី ឯងចង់ដូរសាលាមែនទេ" សេហ៊ុន
" លោកនាយកបានបញ្ឈប់យើងហើយ" ហូស៊ុក
" ហេតុអីក៏បែបនឹង" សេហ៊ុន គេផ្ទុះសញ្ញាសួរពេញខួរក្បាលហើយសិស្សពូកែដូចហូស៊ុកនេះឬត្រូវគេបញ្ឈប់
" យើងមិនដឹងទេ "ហូស៊ុក
" បងស៊ុក បងថេមកហើយពួកយើងឆាប់ទៅៗ" ហ្គុកគី ឡានថេយ៉ុងបើកចូលមកទទួលពួកគេដែលនាយកំពុងតែចាំនៅក្នុងឡាន
" អឹម យើងទៅហើយហ៊ុនឯងឧស្សាហ៍ទៅលេងយើងផងព្រះយើងមានមិត្តល្អតែឯងម្នាក់ទេ" ហូស៊ុក ងក់ក្បាលយល់ព្រមនឹងក្មេងរួចក៏ដើរទៅរកឡានថេយ៉ុងដែលកំពុងចាំ 
" បងស៊ុកកើតអីមែនទេហ្គុកគីហៅបងអត់ឆ្លើយជាមួយអូនទេ" ហ្គុកគី
" បងមិនអីទេឆាប់ទៅកឲ្យគេចាំយូរ " ហូស៊ុក

ឡានបើកចេញពីសាលាសម្ដៅទៅផ្ទះត្រកូលគីមវិញក្នុងឡានស្ងប់ស្ងាត់ខុសរាល់ដងហូស៊ុកមិនមាត់ឬឈ្លោះអ្វីជាមួយថេយ៉ុងមួយមាត់ទេគេគិតតែមើលផ្លូវតាមបង្អួចយ៉ាងកម្សត់ ។

+ ផ្ទះត្រកូលគីម

" ហូស៊ុក ឯងកើតអីម៉េចក៏មិននិយាយអីមួយមា៉ត់ជាមួយយើងសោះចឹងឬឯងនៅខឹងយើង" ថេយ៉ុង ក្រោយមកវិញញុាំបាយអីរួចរាល់ហើយហូស៊ុកក៏មកបន្ទប់គេងវិញទាំងគ្មាននិយាយអីជាមួយអ្នកណាទាំងអស់
" យើងមិនបានខឹងឯងទេកុំបារម្ភអី "ហូស៊ុក
" រួចចុះហេតុអីថ្ងៃនេះស្ងាត់មិនដូចរាល់ដង" ថេយ៉ុង
" ឯងចេញទៅក្រៅទៅបានទេយើងចង់នៅម្នាក់ឯង"ហូស៊ុក គេចង់សម្រួលអារម្មណ៍ទទួលយកនូវអ្វីដែលបានកើតឡើងនៅថ្ងៃនេះគេទទួលស្គាល់ថាថ្ងៃនេះគេពិតជាខកចិត្តនឹងអន់ចិត្តជាខ្លាំង
" មានរឿងអីហូស៊ុកប្រាប់យើងបានទេឬក៏ឯងស្អប់មុខយើងខ្លាំងពេកបានបើអញ្ចឹងយើងនឹងគេចមុខពីឯងឲ្យឆ្ងាយៗដើម្បីកុំឲ្យឯងធុញ អុស " ថេយ៉ុង គេធ្លាប់ឮពាក្យថាស្អប់ចេញពីមាត់ហូស៊ុកទើបគិតថាហូស៊ុកមិនចង់ឃើញមុខគេ
" ហ្ហឹក ៗៗ អាមុខស្វាយើងលែងបានរៀនទៀតហើយ ហ្ហឹកៗ " ហូស៊ុក គេទប់ទឹកភ្នែកលែងបានទៀតហើយទើបចូលទៅអោបថេយ៉ុងជាប់នឹងប្រឹងយំចេញមកដើម្បីឲ្យវាបានធូរខ្លះ
" ហេតុអីទៅហូស៊ុកអូននិយាយពីអីទៅ" ថេយ៉ុង នាយក៏អោបលួងលោមកាយតូចស្ដើងដែលយំសស្រាក់ក្នុងទ្រូងរបស់ខ្លួនទាំងឆ្ងល់ៗថាហេតុអីបានជាមិនអាចរៀនតទៀតបាន
" លោកនាយកសាលាបញ្ឈប់យើងហើយយើងលែងបានរៀនតទៀតហើយមែនទេថេ" ហូស៊ុក ស្រវ៉ាអោបចង្កេះមាំយ៉ាងណែននិយាយផងយំឡើងគួរឲ្យអាណិត
" យំមកណាបើអូនទប់លែងបានហើយចាំបងកំដរ"ថេយ៉ុង អង្អែលខ្នងលួងលោមអ្នកដែលសម្ងំយំក្នុងទ្រូងហាប់ណែនយ៉ាងខ្លាំងៗទឹកភ្នែកចេះតែហូរមកដាច់ពីកន្ទុយភ្នែក 
    ប្រហែលកន្លះម៉ោងក្រោយទើបហូស៊ុកឈប់យំនឹងនិយាយជាមួយថេយ៉ុងទាំងអួលដើមក
" ប្រាប់មកថារឿងអី " ថេយ៉ុង 
"យើង ..យើង ..ត្រូវ..ត្រូវ..លោក..នាយក..បញ្ឈ...បញ្ឈប់...ពី..សាលា ហើយ" ហូស៊ុក ប្រឹងនិយាយទាំងរកយំមកទៀតតែក៏ខំប្រឹងទប់
" ហេតុអី ម៉េចក៏លោកនាយកបញ្ឈប់ឯង" ថេយ៉ុង
" យើងមិនដឹងទេ ហ្ហឹកៗ យើងលែងបានរៀនតទៀតហើយ ហាៗៗ " ហូស៊ុក ក្រាបមុខយំម្ដងទៀតកាន់តែខ្លាំង
" ឈប់យំទៅស៊ុកបើសាលានោះបញ្ឈប់ឯងប្ដូរសាលាថ្មីទៅ" ថេយ៉ុង
" ហ្ហឹកៗ បើយើងដូរសាលាយើងមានមិត្តឯណានិយាយជាមួយបើយើងមានតែអាហ៊ុន មួយនឹង" ហូស៊ុក ងើបមុខមកសួរនាយទាំងទឹកភ្នែកគេនឹងសេហ៊ុនគឺជា Best friend នឹងគ្នាបើដូរទៅសាលាផ្សេងមានអ្នកណាមកនិយាយលេងជាមួយគ្នាទៅ
" ឯងដូចជាស្រឡាញ់ក្មេងម្នាក់នោះដល់ហើយណ៎"ថេយ៉ុង ទម្លាក់ទឹកមុខចុះមកស្មើធេង
" វាស្អីរបស់ឯងគេជាមិត្តយើងបើមិនឲ្យស្រឡាញ់គេឲ្យយើងទៅស្រឡាញ់អ្នកណា" ហូស៊ុក មនុស្សកំពុងខួចចិត្តរឿងសាលាបញ្ឈប់ផងមកសួរអីឲ្យគេរកមកមិនឈ្លោះជាមួយមិនបានមែនបុិនឹង ទឹកភ្នែកកំពុងតែហូរក៏ត្រូវហូស៊ុកជូតចេញទាំងងើបមកសម្លក់មុខថេយ៉ុងថ្លែរ
" រួចចុះយើង " ថេយ៉ុង
" ........" ហូស៊ុក មិនដឹងថាឆ្លើយនឹងសំណួរមួយនេះយ៉ាងម៉េចទេគេគាំងនៅមួយកន្លែងតែម្ដងហើយ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now