ភាគទី:41

213 32 0
                                    

នៅក្នុងផ្ទះត្រកូលជុងពេលនេះពោពេញទៅដោយភាពសប្បាយរីករាយខុសពីរាល់ដងព្រោះតាំងពីមានរឿងដែលជូសុីហ៊ានទះកំផ្លៀងលោកស្រីសុីនឌីមកលោកជុងបានប្រដៅជូសុីរហូតដល់នាងកែអតរិកមកជាមនុស្សដែលគេចូលចិត្តស្រឡាញ់រាប់អានវិញ
" លោកប៉ា ខ្ញុំចង់ទៅសុំទោសអ្នកមីងសុីនឌី" ជូសុី រៀបចំខ្លួនស្អាតបាតបែបសុីវិល័យចុះមកនិយាយជាលោកជុងដែលអង្គុយនៅលើសាឡុង
" ល្អណាស់កូនប៉ាសង្ឃឹមថាកូនប៉ានឹងមានចរិកថ្លៃថ្នូឲ្យសមទៅនឹងឋានៈគ្រួសាររបស់ពួកយើង" លោកជុងគាត់អង្អែលក្បាលកូនតិចៗទាំងញញឹមពព្រាយ (លោកជុងមិនមែនជាប៉ាបង្កើតរបស់ជូសុីទេព្រោះពេលគាត់ទាក់ទងអ្នកស្រីជីយ៉ានាងមានវ័យបងហូស៊ុកប្រហែលពីរទៅបីឆ្នាំហើយដោយសារតែគំនិតដ៏ខ្លីរបស់គាត់មួយពេលទើបគាត់លែងលះគ្នាជាមួយម៉ាក់ហូស៊ុកមករៀបការជាមួយលោកស្រីជីយ៉ាវិញដោយទុកឲ្យហូស៊ុករស់នៅជាមួយម៉ាក់របស់គេតាំងតែពីក្មេងមកម្ល៉េះ)
" កូនដឹងហើយលោប៉ាកូនអរគុណណាស់ដែលលោកប៉ាតែងតែដាស់តឿនកូនមករហូតដល់កូនអាចកែចរិករបស់ខ្លួនឯងបាន" ជូសុី
" បើអញ្ចឹងកូនទៅចុះទាន់ពេលព្រឹក " លោកជុង
" ជូសុី ម៉ាក់ទៅដែរកូន " លោកស្រីជីយ៉ា
" ច៎ាសអ្នកម៉ាក់ " ជូសុី ទាំងពីរនាក់ម្ដាយកូនក៏បើកឡាងចេញទៅបាត់ឯលោកជុងគាត់អង្គុយដកដង្ហើមធំមើលរូបថតរបស់ហូស៊ុកមួយសន្លឹកដែលគាត់ឲ្យគេតាមលួចថតបាន
" កូនស្អប់ប៉ាខ្លាំងហើយណ៎កូនស៊ុក " លោកជុង ទឹកមុខស្រពាប់ស្រពោនលាយលំនឹងទឹកភ្នែកដែលហូរចុះមកទាំងមិនដឹងខ្លួនគាត់ប្រហែលជានឹកហូស៊ុកខ្លាំងណាស់ហើយ

+ Kim group

" ហាស~ៗៗ " សម្លេងសើចសប្បាយយ៉ាងក្អាកក្អាយបន្លឺឡើងពេញបន្ទប់ធ្វើការរបស់ថេយ៉ុង
" ស៊ុកហ៎ា ឈប់មើលទៅមកញុាំអីសិនមក "ថេយ៉ុង នាយភ្ញាក់តាមហូស៊ុកម្ដងៗដែរដេកមើលអង្គុយមើលរឿងសុខៗក៏សើចយ៉ាងសប្បាយ
" អូនសុំមើលតែបន្តិចទៀតទេណាវាល្អសើចពិតមែន"ហូស៊ុក
" មកញុាំបាយសិនមកចាំមើលបន្តទៀតនេះអូនគេចម៉ោងការងារមើលរឿងផងដឹងទេថាបើអ្នកផ្សេងវិញក្រុមហ៊ុនដេញចេញបាត់ហើយ" ថេយ៉ុង
" ចឹងអូនញុាំហើយបងឲ្យអូនមើលបន្តទៀតណា"ហូស៊ុក
" អត់ទេអូនត្រូវធ្វើការមើលចុះការងារឡើងគរដូចភ្នំហើយ " ថេយ៉ុង ហើយនេះឡើងដូចក្មេងមើលរឿងឡើងញៀនមិនចង់ធ្វើការផង
" បងធ្វើជំនួសអូនផងទៅណា ចាំចប់វគ្គនឹងអូនធ្វើបន្តពីបង" ហូស៊ុក
" អូនក្មេងឬនឹងដែលញៀនមើលរឿងនោះ"ថេយ៉ុង
" ហើយអូនមានទាន់ចាស់ឯណាមើលន៎ែកចញ្ចើមអត់ជ្រួញដូចបងទេ "ហូស៊ុក
" ញុាំបាយហើយធ្វើការឬក៏ឲ្យបងញុាំអូនជំនួសវិញ" ថេយ៉ុង
" មនុស្សអាក្រក់ " ហូស៊ុក ពេបមាត់ខឹងនឹងនាយយ៉ាងខ្លាំងក៏ដួសបាយមកញុាំឡើងប៉ោងមាត់
" ញុាំមួយៗទៅប្រយត្ន័អួល "ថេយ៉ុង
" កុំមកខ្វល់ចេញឲ្យឆ្ងាយទៅ " ហូស៊ុក
" កុំងរដូចក្មេងមើល "ថេយ៉ុង
"........" ហូស៊ុកមិននិយាយអ្វីគ្រាន់តែពេបមាត់ដាក់នាយហើយក៏អោនមកញុាំបាយ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now