ភាគទី5

270 38 8
                                    

នៅក្នុងផ្ទះរបស់ថេយ៉ុងក្រោយពេលដែលហូស៊ុកបានចេញទៅថេយ៉ុងក៏ឲ្យអ្នកដែលនៅក្នុងហេតការណ៍ទាំងប៉ុន្មានចូលមកនិយាយបកស្រាយទាំងអស់មានទាំងជូសុីទៀតផងដោយមិនទាន់ឲ្យនាងត្រឡប់ទៅវិញនោះទេក្រោយពីជុំគ្នាអស់ហើយថេយ៉ុងក៏ចាប់ផ្ដើមសួរនាំឡើង
"ឆាប់នាំគ្នានិយាយមកតើមានរឿងអ្វីកើតឡើងមុននេះ"ថេយ៉ុង សួរទៅទាំងមុខស្មើរ
"ហុឹកៗ បងថេគឺអូនត្រូវអាក្មេងដឹងផ្លែឈើនោះវាមើលងាយហើយអ្នកបម្រើទាំងអស់នេះវិញពួកវាគិតជួយអូននោះទេហុឹកៗ"ជូសុី ធ្វើជាយំនឹងចាប់អោបដើមដៃរបស់ថេយ៉ុងនឹងនិយាយចោទប្រកាន់ទៅហូស៊ុកទាំងអស់ទាំងដែលការពិតនាងគឺជាអ្នកដែលមើលងាយទៅកាន់ហូស៊ុកសោះ
"ជូសុីលែងដៃបង" ថេយ៉ុង ដោយធុញទ្រាន់ខ្លងពេកនាយក៏ឲ្យនាងលែងដៃតែគិតឬថានាងព្រមលែង
"បងថាអ្នកណាមើលងាយបងទៅក្រែងបងមែនទេដែលទៅថាឲ្យបងប្រុសម្នាក់នោះ"ហ្គុកគី ដោយឮនាងនិយាយអាក្រក់ពីហូស៊ុកបែបនេះក្មេងតូចដែលដឹងរឿងនោះក៏ថាឲ្យនាងវិញចំៗដោយមិនខ្លាចថាថេយ៉ុងស្ដីឲ្យនោះទេ
"នេះហ្គុកគីចង់ថាបងជាអ្នករករឿងវាមែនទេ"ជូសុី និយាយសម្លុតទៅកាន់ក្មេងទាំងខឹងព្រោះតែហ្គុកគីនិយាយមកត្រង់ៗតាមទម្លាប់ក្មេងដោយមិនកាន់ជើងនាងអីបន្តិចទេនេះចុះបើថេយ៉ុងជឿវិញនោះតើឲ្យនាងគិតយ៉ាងម៉េចមិនខ្មាស់គេស្លាប់ទៅហើយទេហី
"និយាយតាមធម្មតាទៅជូសុីចាំបាច់សម្លុតដាក់ក្មេងធ្វើអី" ថេយ៉ុង ក៏រាងខឹងនឹងជូសុីដែរនេះមកនិយាយខ្លាំងៗនៅមុខគេយ៉ាងម៉េច
"មកពីអូនខឹងពេកនេះបងមិនឃើញទេហេសថាហ្គុកគីវាកាន់ជើងអាក្មេងលក់ផ្លែឈើថ្នាក់ទាបនឹង" ជូសុី
"ខ្ញុំមិនបានកាន់ជើងទេមកពីបងជាអ្នកមើលងាយគេមុនហើយនៅច្រានគាត់ឲ្យមានរបួសទៀត" ហ្គុកគី និយាយចេញមកធ្វើឲ្យថេយ៉ុងងាកមើលមកគេទាំងឆ្ងល់ហេតុអីបានជាក្មេងចូលចិត្តកាន់ជើងអ្នកដែលលក់ផ្លែឈើម្នាក់នេះម្លេះបានជាការពារគេបែបនេះ
"ហ្គុកគីឈប់និយាយទៅនេះមិនមែនជារឿងរបស់ក្មេងនោះទេ" ថេយ៉ុង
"ចែម យកហ្គុកគីទៅឲ្យសម្រាកទៅហើយជូសុីក៏ត្រឡប់ទៅវិញដែរទៅ" ថេយ៉ុង ដោយសារតែរឿងរញ៉េរញ៉ៃម្នាក់និយាយបែបនេះម្នាក់និយាយបែបោះទើបនាយសម្រេចចិត្តថាមិនសួរតទៅទៀតក៏ឲ្យបំបែកគ្នារៀងខ្លួន
"បងថេនេះបងដេញអូនផងហេស" ជូសុី រឹតតែក្ដៅចិត្តលើសដើមពេលដែលត្រូវថេយ៉ុងដេញទៅវិញមុននេះនាងនៅខឹងនឹងហ្គុកគីដែលនិយាយការពារហូស៊ុកមិនកាន់ជើងខាងនាងមិនទាន់បាត់ផងពេលនេះមកត្រូវថេយ៉ុងដេញចេញឲ្យទៅផ្ទះទៀត

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now