ភាគទី39

197 32 4
                                    

+ពេលយប់

" បងស៊ុកថ្ងៃនេះសប្បាយខ្លាំងណាស់ហ្គុកគីចង់ឲ្យបងស៊ុកនឹងបងថេនាំហ្គុកគីដើរលេងទៀតដល់ហើយនៀក"ហ្គុកគី នឹងហូស៊ុកកំពុងដើរឡើងមកខាងលើវិញបន្ទាប់ពីបានញុាំអាហារពេលល្ងាចហើយម្នាក់ៗស្លៀកសម្លៀកបំពាក់គេងពេលយប់រួចជាស្រេច
" ហ្គុកគីគិតតែរឿងដើរលេងត្រូវខំរៀនប្រយត្ន័ចាញ់គេណា"ហូស៊ុក
" ហ្គុកគីយល់ហើយតែពេលណាទំនេរបងស៊ុកនឹងបងថេនាំអូនទៅដើរលេងទៀតណា" ហ្គុកគី
" ក៏បានៗតែទាល់តែហ្គុកគីរៀនពូកែទើបបងនាំទៅដើរលេងទៀត ok ទេ" ហូស៊ុក
" បាទហ្គុកគីនឹងប្រឹងរៀន "ហ្គុកគី ឮថាបានដើរលេងទៀតញញឹមបិទមាត់មិនជិតទាល់តែសោះហ្គុកគី
* បងមិនដឹងថាបាននាំហ្គុកគីដើរលេងទៀតបានយូរប៉ុណ្ណាទេព្រោះបងជិតអស់ភារកិច្ចនៅក្នុងផ្ទះនេះទៀតហើយ* ហូស៊ុក គិតក្នុងចិត្ត ញញឹមទាំងក្នុងចិត្តគេមិនប្រាកដថាបាននាំក្មេងតូចម្នាក់នេះដើរលេងម្ដងទៀតបានឬអត់ទេ
......
" បងស៊ុកហ្គុកគីចូលគេងហើយ good night ជុប" ហ្គុកគី ហូស៊ុកនាំហ្គុកគីមកគេងជាមុនសិនទើបគេទៅបន្ទប់វិញ
" Good night សុបិន្តល្អណាហ្គុកគី ជុប" ហូស៊ុក លើកភួយគ្របដណ្ដប់ឲ្យក្មេងរួចថើបមួយខ្សឺតវិញនឹងបិទភ្លើងចេញទៅបន្ទប់ខ្លួននឹងថេយ៉ុងវិញ

+បន្ទប់ taeseok

ក្នុងបន្ទប់មានសភាពស្ងៀមស្ងាត់ព្រោះថេយ៉ុងកំពុងងូតទឹកនៅក្នុងបន្ទប់ទឹកហូស៊ុកក៏ដាក់ខ្លួនដេកទៅលើពូកដែលទន់ៗដូចសាច់គូទកូនក្មេង

" ម៉ាក់កូននឹកម៉ាក់ណាស់ "ហូស៊ុក គេបែកពីម៉ាក់របស់គេមកយូរហើយតាំងពីមកនៅផ្ទះនេះមកគេបានទៅលេងម្ដាយគេតែម្ដងគត់ អ្នកណាទៅដែលថាមិននឹកមនុស្សដែលខ្លួនឯងស្រឡាញ់ទៅបែកគ្នាមករាប់ខែហើយមិនបាននៅជិតមិនបានអោបស្និទ្ធស្នាលដូចនៅក្នុងផ្ទះតែមួយឯណា បិទភ្នែកថានឹងសម្រាកទៅហើយតែមិនដឹងថាថេយ៉ុងក៏ចេញពីបន្ទប់មកវិញតាំងពីពេលណាមកឡើងគេងលើគ្រែអោបចង្កេះហូស៊ុកជាប់ទាំងខ្លួនស្លៀកតែកន្សែងពោះគោមួយត្រឹមចង្កេះដើម្បីបិទបាំងល្វែងខាងក្រោម
" អ៊ុស លោកមកតាំងពីពេលណានឹង " ហូស៊ុក ភ្ញាក់សឹងតែធ្លាក់ពីលើគ្រែពេលមានដៃមាំក្រាស់លូកមកអោបចង្កេះខ្លួនទាំងគ្មានសម្លៀកបំពាក់ធ្វើឲ្យគេទទួលដឹងនូវការប៉ះសាច់ពីអ្នកម្ខាងទៀតព្រោះអាវគេងយប់វារាងស្ដើងដែរ
" បងមានមកពីណាបងនៅក្នុងបន្ទប់នេះតើ" ថេយ៉ុង គេងច្រត់ដៃមើលមកហូស៊ុកដែលកំពុលសម្លឹងនាយដូចជាកូនឆ្មា
" ចឹងក៏ចឹងទៅលោកទៅស្លៀកពាក់ទៅហើយក៏ឈប់អោបខ្ញុំបានហើយ "ហូស៊ុក ងាកមុខចេញពីនាយព្រោះគេអៀនខ្លាំងណាស់មុខវិញឡើងក្រហមអស់ហើយនេះចេះដោះសម្លៀកបំពាក់ហើយមកឡើងគេងអោបគេទៅកើតដែរចង់ឲ្យគេឈាមច្រមុះមែននឹង
" ហ្អឹម~" ហូស៊ុកត្រូវថេយ៉ុងចាប់មុខមកវិញ នាយក៏គ្រប់គ្រងលើបបូរមាត់តូចពណ៍សុីជម្ពូភ្លាមៗដោយមិនទុកឲ្យសាមីខ្លួនបានប្រកែកទាន់ឡើង
" ហូស៊ុក បងស្រឡាញ់អូន " ថេយ៉ុង នាយដកមាត់ក៏ប្រញាប់សារភាពថាស្រឡាញ់ទាំងអ្នកដែលត្រូវនាយថើបនោះនៅគាំងនឹងនាយមិនទាន់បាត់ផងហើយមកសារភាពចឹងទៀតហូស៊ុករកនិយាយអីមិនត្រូវទេ
" លោក.." ហូស៊ុក បើកភ្នែកភ្លឺសៗពេលថេយ៉ុងសារភាពត្រង់ៗនៅនឹងមុខបែបនេះធ្លាប់តែឃើញគេសារភាពស្នេហ៍នៅក្នុងសណ្ឋាគារនៅក្នុងពិធីមង្គលការអីផ្សេងៗតែនាយនេះមកសារភាពស្នេហ៍ក្នុងបន្ទប់🤣
" បងនិយាយការពិតណាបងស្រឡាញ់អូនខ្លាំងណាស់ហូស៊ុកតើអូនស្រឡាញ់បងវិញខ្លះទេ "ថេយ៉ុង គេថាស្អប់ជំពប់លើឥឡូវនេះដូចគេថាមែនកាលជួបគ្នាដំបូងឈ្លោះគ្នាគ្មានលស់ថ្ងៃទេតែឥឡូវម៉េចវិញស្រឡាញ់គេមែនហើយត្រូវទេហើយស្រឡាញ់ខ្លាំងទៀតផង
" ខ្ញុំ..ខ្ញុំ.." ហូស៊ុក អារម្មណ៍របស់គេពេលនេះច្របូកច្របល់អស់តែគេក៏មិនយល់ពីខ្លួនឯងដូចគ្នាឥឡូវឲ្យតែពេលថេយ៉ុងថើបគេឬប៉ះពាល់យ៉ាងណាក៏ដោយក៏គេមិនមានអារម្មណ៍ថាខឹងនឹងនាយដែរ។ តើគេស្រលាញ់ថេយ៉ុងវិញដែរឬអត់នឹង?
"  បងយល់ហើយអូនស្រលាញ់អាក្មេងម្នាក់នោះត្រូវទេ "ថេយ៉ុង គេនិយាយចង់សម្ដៅទៅលើសេហ៊ុនដែលជាមិត្តស្និទ្ធស្នាលនឹងហូស៊ុកព្រោះមើលទៅពួកគេស្រឡាញ់គ្នាណាស់ប្រហែលហូស៊ុកស្រឡាញ់ក្មេងម្នាក់ហើយ
" អ្នកណា? " ហូស៊ុក អ្នកដែលគេនិយាយនោះជាអ្នកណាព្រោះគេមិនដែលមានទំនាក់ទំនងស្នេហាជាមួយអ្នកផងកាលពីមុនមក
" អូនគួរតែដឹងច្បាស់ហើយ "ថេយ៉ុង អារម្មណ៍ដែលគិតថាមនុស្សដែលខ្លួនស្រឡាញ់គេបានទៅស្រឡាញ់អ្នកផ្សេងដែលមិនមែនជាយើងនោះវាពិតជាឈឺចាប់ខ្លះណាស់តើអ្នកណាទៅដែលចង់ឲ្យមនុស្សដែលខ្លួនស្រឡាញ់ទៅស្រឡាញ់អ្នកដទៃនោះ
" ខ្ញុំមិនដឹងពិតមែនតើជាអ្នកណាទៅ" ហូស៊ុក គេរកនឹកមិនឃើញទេថានាយចង់សម្ដៅទៅលើអ្នកណាគេខំគិតឡើងពេញខួរទៅហើយតែនៅតែនឹកមិនឃើញទៀត
" អូនស្រលាញ់គេពិតមែនឬអត់? "ថេយ៉ុង នាយអោនមុខមករកកាយតូចស្ដើងដែលសម្លឹងមើលនាយភ្លឺសៗព្រោះតែចង់ដឹងថាអ្នកដែលនាយចង់និយាយនោះជាអ្នកណាគេ
" ហើយបើលោកមិនប្រាប់ខ្ញុំថាជាអ្នកណាផងនឹង" ហូស៊ុក ផ្ទៃមុខទាំងពីរកាន់តែកៀកគ្នាម្នាក់ចង់ដឹងចម្លើយថាអ្នកដែលខ្លួនសារភាពនោះស្រឡាញ់មនុស្សម្នាក់ផ្សេងទៀតដូចដែលនាយគិតឬអត់ ឯម្នាក់ទៀតខំងើបមកមុខឡើងសួរព្រោះចង់ដឹងថាម្នាក់ដែលនាយក្រាស់បាននិយាយនោះចង់សម្ដៅដល់អ្នកណា
" អួយអោនមកជិតពេកធ្វើអី " ហូស៊ុក
" អូនស្រលាញ់គេឬអត់ " ថេយ៉ុង
" ... អ៎ លោកចង់សម្ដៅលើសេហ៊ុនមិត្តខ្ញុំនឹងមែនទេ" ហូស៊ុក គេទើបតែនឹកឃើញកាលពីថ្ងៃមិញគេបានជួបនឹងសេហ៊ុនដោយចៃដន្យនៅក្នុងសួនកំសាន្តហើយក៏ឆ្លៀតពេលនិយាយគ្នាលេងដើម្បីឲ្យបាត់ភាពនឹកនាព្រោះតាំងពីលោកនាយកសាលាបញ្ឈប់គេមកហូស៊ុកនឹងសេហ៊ុនក៏មិនដែលបានជួបគ្នាដែរ
" ក៏នឹងហើយ អូនស្រលាញ់វាអ្ហេស " ថេយ៉ុង
" ផាច់ លោកល្មមភ្ញាក់ពីគេងហើយ ខ្ញុំនឹងអាហ៊ុនជាមិត្តស្និទ្ធស្នាលនឹងគ្នាបើទោះពួកខ្ញុំស្រឡាញ់គ្នាក៏ត្រឹមតែមិត្តភក្តិដែរ លោកឯងនេះគិតបានវែងឆ្ងាយមែន "ហូស៊ុក ដោយគ្រឺតនឹងគំនិតរបស់នាយពេកក៏ទះនាយមួយដៃឲ្យស្វាងចេញម្ដងហើយធ្វើដល់ទៅ CEO របស់ក្រុមហ៊ុនហើយតែគំនិតរាក់កំផែលនៅមិននៅមកគិតថា beast friend មានទំនាក់ទំនងស្នេហានឹងគ្នា
" អូនទះបងទៀតហើយ " ថេយ៉ុង វាសមនឹងគេទះមែននឹងថេយ៉ុងហើយទៅបានគំនិតទាំងអស់នោះមកណាយកមកគិតនឹង
" មកពីលោកខ្លួនឯងកុំបន្ទោសខ្ញុំ " ហូស៊ុក
" អញ្ចឹងអូននឹងអាក្មេងម្នាក់នឹងមិនមានអីទាក់ទងគ្នាទេត្រូវអត់ "ថេយ៉ុង ចាប់ផ្តើមមានស្នាមញញឹមមកវិញបណ្ដើរៗហើយនេះបើហូស៊ុកប្រាប់គេថាខ្លួនក៏ស្រឡាញ់នាយវិញដែរនោះប្រាកដជាល្អណាស់ពួកនឹងមិនចាំបាច់ត្រូវសម្ដែងធ្វើជាសង្សារក្លែងក្លាយនឹងគ្នាទៀតនោះឡើងគឺពួកគេអាចបើកជំហរបានតាមចិត្តទៅហើយ
" អ្ហឹម  " ហូស៊ុក ក្រហឹមដើមកនឹងងក់ក្បាលតិចៗ
" ចឹងអូនស្រលាញ់បងអត់ "ថេយ៉ុង
" ខ្ញុំមិនដឹងទេខ្ញុំចង់គេងលោកឲ្យខ្ញុំគេងទៅណា"ហូស៊ុក ពេបមាត់រកយំដូចកូនក្មេងព្រោះតែនាយមិនព្រមឲ្យគេសម្រាកទេ
" កុំធ្វើមុខបែបនេះប្រាប់ចម្លើយបងសិនមកថាអូនស្រឡាញ់បងអត់"ថេយ៉ុង
" ខ្ញុំមិនដឹងពិតមែនលោកឲ្យខ្ញុំគេងទៅណាៗសុំអង្វរណា" ហូស៊ុក ឲ្យឆ្លើយយ៉ាងម៉េចបើអារម្មណ៍របស់គេពេលនេះកំពុងតែច្របូកច្របល់រកថាមិនត្រូវបែបនឹងនោះ
" មិនបាច់អង្វរទេមិញនេះអូនហ៊ានទះបងមួយដៃចឹងហើយយប់នេះបងត្រូវដាក់ទោសក្មេងឈ្លើយដូចជាអូនចេញម្ដងដើម្បីកុំឲ្យថ្ងៃក្រោយអូននៅតែបែបនេះតទៅទៀត" ថេយ៉ុង ក្មេងឈ្លើយបែបនេះណាត្រូវដាក់ទោសគឺសមហើយ
" លោកថាម៉េចដាក់ទោសដាក់ទោសយ៉ាងម៉េច " ហូស៊ុក កាលមុនទះកំផ្លៀងនាយនាយមិនដែលនិយាយថាដាក់ទោសទេចុះលើកនេះហេតុអីចង់ដាក់ទោសគេហើយដាក់ទោសអីកណ្ដាលយប់នឹងនោះ

  សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

និពន្ធដោយ : IN RANEY

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now