ភាគទី8

212 32 4
                                    

"អ្នកស្រីខ្ញុំសុំអនុញ្ញាតនិយាយជាមួយគេសិនបានដែរទេ"ថេយ៉ុង មិនបានខ្វល់នឹងពាក្យដែលហូស៊ុកបានស្រែកសួរនោះទេតែគេបែរជាសុំការអនុញ្ញាតពីម្ដាយរបស់ហូស៊ុកទៅវិញ
"ចា៎សតាមសម្រួលក្មួយ"លោកស្រីជុង ក៏ងក់ក្បាលយល់ព្រម
"មានកន្លែងដែលអាចអង្គុយនិយាយគ្នាបានដែរទេអ្នកស្រី" ថេយ៉ុង
" អឹម ឥឡូវអាចទៅនិយាយគ្នាក្នុងបន្ទប់ដាក់ផ្លែឈើសិនទៅ" លោកស្រីជុង ដោយសារគាត់គិតថាថេយ៉ុងចង់និយាយគ្នាជាមួយហូស៊ុកតែពីរនាក់ទើបគាត់ចង្អុលទៅកាន់បន្ទប់ដាក់ផ្លែឈើទុកព្រោះពេលនេះផ្លែឈើមិនទាន់បានគេដឹកយកមកឲ្យទេអញ្ចឹងហើយទីនោះអាចអង្គុយនិយាយគ្នាបាន
" ឯងមកតាមយើង" ថេយ៉ុង ចាប់ករដៃហូស៊ុកហើយក៏អូសដើរចូលទៅ
" អើយមិនទៅទេវើយអាមុខស្វាលែងយើង" ហូស៊ុក ព្យាយាមទប់ជំហានរបស់ខ្លួនកុំឲ្យដើរទៅមុខតាមកម្លាំងអ្នកដែលបានអូសខ្លួនតែទប់មិនជាប់ទេព្រោះតែថេយ៉ុងប្រើកម្លាំងខ្លាំងតាមមាឌរបស់គេ
" លែងយើងណាមិនឮទេយ៉ាងម៉េចថ្លង់ទេដឹងហី"ហូស៊ុក មកដល់ក្នុងបន្ទប់ដាក់ផ្លែឈើថេយ៉ុងក៏បិទទ្វារជិតហើយក៏ ប្រឡែងដៃហូស៊ុកឲ្យមានសេរីភាពវិញ
"ឯងមានការស្អី" ហូស៊ុក យកដៃច្រត់ចង្កេះហើយសួរទៅកាន់ថេយ៉ុង
" យើងមានរឿងចង់និយាយ" ថេយ៉ុង
"យើងដឹងហើយក៏ឆាប់និយាយមកនៅបែកអូហូរស្ទឹងដល់ណាទៀត" ហូស៊ុក
" បានយើងនិយាយសាច់ការយកតែម្ដងទៅ យើងចង់ឲ្យឯងទៅធ្វើជាអ្នកមើលថែប្អូនយើង" ថេយ៉ុង និយាយពីអ្វីដែលចង់និយាយជាមួយហូស៊ុកតែពេលហូស៊ុកឮនាយនិយាយចេញមកគេបែរជាចង់សើចទៅវិញ
" ហាសហាស~ " សំឡេងសើចរបស់ហូស៊ុកបានបន្លឺឡើង
"ឯងឆ្កួតឬយ៉ាងនឹងម៉េចយើងជាប្រុសមិនមែនស្រីទេ" ហូស៊ុក និយាយទាំងយកដៃមកចង្អុលមុខរបស់ខ្លួននេះគេជាប្រុសណាឲ្យទៅមើលថែរក្មេងយ៉ាងម៉េច
"យើងដឹងហើយថាឯងជាប្រុសប្រាប់យើងធ្វើស្អី" ថេយ៉ុង ក៏លើកចិញ្ចើមសួរបកទៅវិញ
" ចុះឯងដែលឃើញមនុស្សប្រុសណាដែលទៅមើលថែរក្មេងទេ" ហូស៊ុក
" សម្រេចថាឯងធ្វើឬមិនធ្វើ" ថេយ៉ុង បែរជាទារកចម្លើយពីហូស៊ុកដោយមិនខ្វល់នូវសំណួរដែលហូស៊ុកបានសួរមុននេះនោះឡើយ
" យើងមិនធ្វើ" ហូស៊ុក បីមាត់យ៉ាងខ្លីចេញពីមាត់ហូស៊ុក
តុក តុក តុក ~សំឡេងគោះទ្វារពីខាងក្រៅធ្វើឲ្យថេយ៉ុងដើរទៅបើកទ្វារដើម្បីឲ្យអ្នកដែលមកគោះទ្វារនោះចូល
"អ្នកស្រីមានការអីមែនទេ" ថេយ៉ុង បើកទ្វារមកក៏ឃើញថាអ្នកស្រីជុងជាអ្នកគោះទើបគេសួរខ្លាចគាត់មានការអី ព្រោះជេគនឹងក្មេងតូចហ្គុកគីក៏មកជាមួយគ្នាដែរ
" ចូលក្នុងសិនទៅ" អ្នកស្រីជុង មិនទាន់បានឆ្លើយនឹងថេយ៉ុងទេគាត់បែរជាឲ្យចូលទៅខាងក្នុងទាំងអស់គ្នាទៅវិញ
" ម៉ាក់ "ហូស៊ុក
"មិនបាច់និយាយទេកូនស៊ុក" អ្នកស្រីជុង បានហាមកូនប្រុសខ្លួនមិនឲ្យនិយាយអ្វីឡើយ
" យ៉ាងម៉េចហើយក្មួយកូនស៊ុកគេព្រមដែរទេ " អ្នកស្រីជុង ងាកមកសួរថេយ៉ុង ពីរឿងដែលនាយបាននិយាយជាមួយហូស៊ុកព្រោះជេគបាននិយាយប្រាប់គាត់មុននេះអស់ហើយ
" គេមិនព្រមទេអ្នកស្រីក្បាលរឹងខ្លាំងណាស់" ថេយ៉ុង តបនឹងអ្នកស្រីជុងតែភ្នែកវិញងាកមកសម្លក់ឌឺដងទៅកាន់ហូស៊ុកនៅមានពាក្យថាក្បាលរឹងអម្បាញ់មិញទៀតធ្វើឲ្យហូស៊ុកចាប់ផ្ដើមច្រលោតហក់ទៅវៃទៅហើយ
" អាស្វាឯងថាអ្នកណាក្បាលរឹង" ហូស៊ុក ងើបឈររកដើរទៅជិតថេយ៉ុងទៅហើយតែសំណាងល្អអ្នកស្រីជុងឃាត់ទាន់
" កូនស៊ុកនេះចង់ធ្វើអីអង្គុយចុះភ្លាម" អ្នកស្រីជុង បានចាប់ក៏ដៃហូស៊ុកនឹងបញ្ចេញនូវទឹកមុខមិនពេញចិត្តទៅកាន់កូនខ្លួនដែលមានអាកប្បកិរិយាមិនសមរម្យបែបនេះ
"តែម៉ាក់អាមុខស្វានោះវាថាខ្ញុំក្បាលរឹងណា" ហូស៊ុក យល់ព្រមអង្គុយចុះតាមពាក្យអ្នកស្រីជុងតែក៏នៅមិនសុខចិត្តនឹងថេយ៉ុងដែលថាឲ្យខ្លួនមុននេះ
"ឬក៏មិនពិតឯងនេះក្បាលរឹងឆ្នាស់ឆ្នើមគ្មានហេតុផល" ថេយ៉ុង
"ឯង.." ហូស៊ុក
"បានហើយ សម្រេចថាខ្ញុំយល់ព្រមឲ្យកូនស៊ុកធ្វើការនេះ" អ្នកស្រីជុង និយាយចេញមកធ្វើឲ្យថេយ៉ុងជេគនឹងហ្គុកគីមុខរីកដូចគ្រាប់ជីតែហូស៊ុកវិញកំពុងតែហារមាត់រកប្រកែកនឹងម្ដាយខ្លួន
" ម៉ាក់ខ្ញុំមិនធ្វើទេ" ហូស៊ុក
"តែម៉ាក់ឲ្យធ្វើ ព្រោះពេលនេះកូនក៏មិនទាន់ចូលរៀនដែរអញ្ចឹងហើយជួយទៅមើលថែប្អូនទៅ" អ្នកស្រីជុង និយាយមកច្បាស់ៗដោយមិនបានតាមចិត្តហូស៊ុកឡើយ
" ចុះបានអ្នកណាជួយលក់អ្នកម៉ាក់ទៅ" ហូស៊ុក លើកយករឿងជួយលក់មកនិយាយព្រោះគិតថាម្ដាយខ្លួនអាចនឹងប្ដូរចិត្តមិនឲ្យគេទៅវិញ
" មិនបាច់ភ័យទេម៉ាក់លក់ម្នាក់ឯងបានណាមួយក៏មានអ្នកមកសុំធ្វើការនៅក្នុងហាងយើងពីរបីនាក់ដែរចាំម៉ាក់ទទួលគេឲ្យមកធ្វើការ " អ្នកស្រីជុង
" ......  " ហូស៊ុក មិនបានតបអ្វីទេតែក៏សម្លឹងថេយ៉ុងសឹងតែជ្រុះគ្រាប់ភ្នែកទៅហើយអាចប្រាប់បានថាពេលនេះគេកាន់តែស្អប់ថេយ៉ុងហើយ
"អរគុណអ្នកស្រីហើយដែលឲ្យគេទៅមើលថែប្អូនខ្ញុំនោះ" ថេយ៉ុង
" មិនអីទេ កូនស៊ុកទៅណានឹង" អ្នកស្រីជុង ញញឹមដាក់ថេយ៉ុងរួចគាត់ក៏សួរហូស៊ុកព្រោះថាហូស៊ុកបានងើបដើរចេញពីបន្ទប់នេះ
"ខ្ញុំទៅផ្ទះ" ហូស៊ុក ពាក្យសម្ដីដ៏សោះកគ្រោះរបស់ហូស៊ុកឆ្លើយនឹងម្ដាយខ្លួនអាចធ្វើឲ្យអ្នកស្រីជុងដឹងបានថាពេលនេះគេខឹងខ្លាំងណាស់ 
" គេប្រហែលជាខឹងខ្លាំងណាស់ហើយអ្នកស្រី" ថេយ៉ុង និយាយទៅកាន់អ្នកស្រីជុងវិញទាំងរអៀសចិត្តដែរព្រោះឃើញទឹកមុខអ្នកស្រីជុងប្រែប្រួលលឿនដល់ថ្នាក់នេះ
"មិនអីទេគេជាក្មេងដែលចូលចិត្តលេងសើចគេខឹងមិនបានយូរទេ" អ្នកស្រីជុង
"គេនៅរៀននៅឡើយមែនទេ" ថេយ៉ុង ក៏ចាប់ផ្ដើមសួររឿងដែលទាក់ទងនឹងហូស៊ុកជាបន្តទៀត
"កូនស៊ុកគេរៀនបន្តថ្នាក់មហាវិទ្យាល័យមួយឆ្នាំទៀតទើបគេរៀនចប់"អ្នកស្រីជុង
"អ្នកស្រីមិនបាច់បារម្ភទេខ្ញុំនឹងឲ្យគេទៅរៀនតាមធម្មតាវិញពេលគេចូលរៀនគ្រាន់តែឲ្យគេជួយមើលប្អូនរបស់ខ្ញុំតែប៉ុណ្ណោះ" ថេយ៉ុង  អ្នកស្រីជុងនឹងថេយ៉ុងក៏នៅនិយាយបន្តទៀតឯហូស៊ុកក៏ដើរចេញពីហាងបម្រុងទៅផ្ទះវិញតែគេក៏បានឃើញឡានរបស់ថេយ៉ុងចតនៅខាងមុខហាង
" អាមុខស្វាឯងចប់របស់យើងហើយហាសហា" ហូស៊ុក និយាយផងសើចផងតែម្នាក់ឯងរួចក៏ដើរទៅជិតឡានរបស់ថេយ៉ុង
( ចង់ធ្វើអីគេនឹងកូនឆី🌚)

សូមខន្តីអភ័យទោសទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

សរសេរដោយ: IN RANEY

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Dove le storie prendono vita. Scoprilo ora