ភាគទី20

260 32 28
                                    

ពេលមកដល់ផ្សារហូស៊ុកនឹងហ្គុកគីដើររកមើលគ្រឿងទេសសម្រាប់យកទៅធ្វើនំឯថេយ៉ុងក៏ដើរតាមពីក្រោយជួយកាន់របស់ឲ្យដែលបានទិញតាមពីក្រោយ
" ហ្គុកគីចង់បាន Cream ពណ៍អីទៅមើលចុះមានពណ៍ស្អាតៗណាស់ " ហូស៊ុក
" យកពណ៍ក្រហមនឹងពណ៍ខៀវណាបងស៊ុក " ហ្គុកគី
" ចឹងបងជួយឲ្យពីរពណ៍នេះមក " ហូស៊ុក ប្រាប់ទៅអ្នកលក់
"ច៎ាស នេះច៎ាសអរគុណថ្ងៃក្រោយអញ្ជើញមកទៀត"អ្នកលក់ ហូស៊ុកមិននិយាយអីហើយក៏ញញឹមរួចក៏ដើរចេញទៅ
ក្រោយទិញបានរបស់ដែលចង់បានរួចសព្វគ្រប់អស់ហើយពួកគេក៏ត្រឡប់មកផ្ទះវិញនឹងបានរៀបចំធ្វើនំជាមួយគ្នាយ៉ាងសប្បាយរីករាយ។ បន្ទាប់ពីចំណាយពេលអស់ជាងបួនម៉ោងមកពួកគេក៏ធ្វើនំបានសម្រេចមើលទៅស្រស់ស្អាតនឹងទំនងឆ្ងាញ់ខ្លាំងណាស់

" បងថេហា៎មាត់មកហ្គុកគីបញ្ចុក "ហ្គុកគី កំពុងលើកស្លាបព្រាដែលដួសនំយកមកឲ្យថេយ៉ុង
" ហា ~" ថេយ៉ុង ក៏ហាមាត់ឲ្យហ្គុកគីបញ្ចុក
" ឆ្ងាញ់ណាស់មិនចាញ់នៅក្នុងហាងទេ " ថេយ៉ុង
"មោះបងស៊ុកហាមាត់ហ្គុកគីបញ្ចុក " ហ្គុកគី
" ឆ្ងាញ់ទេបងស៊ុក " ហ្គុកគី
" អឹមឆ្ងាញ់ណាស់ " ហូស៊ុក ងក់ក្បាលហើយញញឹមទាំងមាត់នៅទំពានៅឡើយ
" អុស ហ្គុកគីភ្លេចដូរស្លាបព្រា " ហ្គុកគី
" ស្លាបព្រាអីហ្គុកគី "ហូស៊ុក
" គឺថាស្លាបព្រាដែលហ្គុកគីបញ្ចុកបងមិញនេះគឺជាស្លាបព្រាបងថេ " ហ្គុកគី ពាក្យសម្ដីនេះធ្វើឲ្យហូស៊ុកដាច់ផ្ងារតែម្ដងហើយនេះញុាំស្លាបព្រាតែមួយជាមួយគ្នាផងហី ប៉ុន្តែថេយ៉ុងបែរជាញញឹមយ៉ាងស្រស់ទៅវិញទាំងដែរហូស៊ុកពេលនេះយំមិនចេញសើចមិនសទៅហើយ

+កាត់ៗ ពេលយប់

តុកតុក  " ក្រាក "សំឡេងបើកទ្វារ

" ឯងមានការអី " ហូស៊ុក
" ហ្គុកគីនៅឬអត់ " ថេយ៉ុង
" មករកហ្គុកគីហែសមិននៅទេប្រហែលនៅបន្ទប់គេងរបស់គេហើយ " ហូស៊ុក កាលបើឮថេយ៉ុងសួររកហ្គុកគីគេក៏ចង់ទាញទ្វារបិទវិញតែថេយ៉ុងក៏ចាប់ឃាត់ទាន់
" យើងចង់និយាយជាមួយឯង " ថេយ៉ុង សម្លឹងមើលមុខហូស៊ុកចំៗ
" ឆាប់និយាយមកយើងនឹងបានទៅគេង "ហូស៊ុក មិនហ៊ានប្រឈមមុខនឹងក្រសែរភ្នែកថេយ៉ុងទេគេបានត្រឹមឆ្លើយហើយងាកមុខចេញតែប៉ុណ្ណោះ
" ទៅនិយាយគ្នានៅខាងក្នុង " ថេយ៉ុង បម្រុងនឹងដើរចូលទៅក្នុងបន្ទប់ហូស៊ុកទៅហើយតែអ្នកនៅឈរមុខទ្វារក៏រហ័សយកដៃមករុញទ្រូងនាយចេញកុំឲ្យចូល
" និយាយត្រង់នេះហើយមិនបាច់ចូលទេ " ហូស៊ុក ច្រាននាយគ្មានកម្រើអីផងតែក៏ឈរអោបដៃបាំងមុខពេញទ្វារ
" អួយ~ដាក់យើងចុះមកបីយើងធ្វើអី " ហូស៊ុក ដោយសារតែគេរឹងចចេសខ្លាំងពេកទើបថេយ៉ុងចាប់លើកបីដើរចូលទៅក្នុងបន្ទប់បាត់ទៅ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Tempat cerita menjadi hidup. Temukan sekarang