ភាគទី 45

198 33 16
                                    

ពន្លឺព្រះអាទិត្យរះចាំងចូលតាមបង្អូចមកបំភ្លឺងដល់ខាងក្នុង ដែលជាហេតុធ្វើឲ្យថេយ៉ុងចាំងភ្នែកទើបស្រវេស្រវ៉ារាវរកកាយតូចស្ដើងហូស៊ុកយកមកអោបតែលើគ្រែទាំងមូលប្រែជាទទេស្អាតមានតែនាយម្នាក់ប៉ុណ្ណោះដែលនៅលើគ្រែ
" ក្រោកទៅណាលឿនម្ល៉េះ "ថេយ៉ុង ឈ្លីក្បាលឲ្យបាត់ងងុយហើយទើបចុះពីលើគ្រែចូលទៅបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួន ពេលសម្អាតខ្លួនរួចរាល់ហើយនាយក៏ចុះមកខាងក្រោមដើម្បីញុាំអាហារពេលព្រឹក

" បងថេឯណាបងស៊ុកអូន មិនទាន់ចុះមកទៀតហ៎" ហ្គុកគី
" មែនហើយថេយ៉ុងមិនហៅប្អូនមកញុាំបាយមកក្រែងប្រញាប់ទៅក្រុមហ៊ុនផងអី"លោកគីម
" ចឹងបានន័យថាហូស៊ុកមិនបាននៅខាងក្រោមទេ"ថេយ៉ុង តើហូស៊ុកទៅណាទាំងព្រលឹមទៅ
" យ៉ាងម៉េចនឹងថេហូស៊ុកមិនទាន់ឃើញចុះមកផ្ទះបាយទេណា "លោកស្រីសុីនឌី
" ខាងលើក៏មិនឃើញដែរ " ថេយ៉ុង នាយភ្ញាក់មកបាត់ហូស៊ុកស្មានថាគេមកជួយធ្វើម្ហូបដូចរាល់ដង
" ហូស៊ុក មែនទេអ្នកប្រុសខ្ញុំឃើញគាត់ចេញទៅណាមិនដឹងទេគាត់ចេញទៅតាំងពីមេឃមិនទាន់ភ្លឺម្ល៉េះ" ចែម នាងទើបតែនឹកឃើញថាពេលនាងភ្ញាក់មករៀបចំផ្ទះតាំងពីនៅងងឹតនោះបានឃើញហូស៊ុកដើរចេញពីផ្ទះនេះ
" ចុះគេទៅណាឯងមានសួរដែរទេ "លោកស្រីសុីនឌី
" ខ្ញុំមិនបានសួរទេលោកស្រីព្រោះមើលទៅគាត់ដូចជាប្រញាប់ពេកហើយនៅមានកាបូបធំមួយដូចជាវ៉ាលីដាក់ខោអាវទៀតក៏ហូស៊ុកយកទៅដែរ" ចែម និយាយមិនទាន់ចប់ស្រួលបួលផងថេយ៉ុងក៏រត់ឆ្លេឆ្លាទៅខាងលើវិញយ៉ាងរហ័ស

" ហូស៊ុក ~ ហូស៊ុក "ថេយ៉ុង នាយរត់សម្ដៅទៅមើលទូរដាក់ខោអាវមុនគេទៅដល់ក៏បានឃើញថាសម្លៀកបំពាក់របស់ហូស៊ុកទាំងប៉ុន្មានត្រូវបានបាត់ចេញទាំងអស់
" ហូស៊ុក ~ ហេតុអីអូនទៅចោលបងទាំងបែបនេះតើអូនមានរឿងអីទៅ "ថេយ៉ុង
" ថេយ៉ាងម៉េចឃើញហូស៊ុកទេ "លោកស្រីសុីនឌី រត់មកតាមមើលពីក្រោយជាមួយនឹងហ្គុកគីព្រោះឃើញនាយរត់ឆ្លេរឆ្លាពេញផ្ទះ
" គេទៅហើយ .."ថេយ៉ុង
" បងថេ call ទៅបងស៊ុកទៅមើលក្រែងគាត់ទៅផ្សារទេដឹង "ហ្គុកគី
" Hello ជេគ ឯងឃើញហូស៊ុកទៅក្រុមហ៊ុនទេ"ថេយ៉ុង នាយព្យាយាមទាក់ទងទៅហូស៊ុកតែលេខនោះតេមិនចូលសោះទើបនាយ call ទៅលេខារបស់ខ្លួនវិញ
" អត់ទេលោកប្រធាន ហូស៊ុកមិនបានមកក្រុមហ៊ុនទេ" ជេគ
" ឯងទៅជួបយើងនៅហាងម៉ាក់របស់ហូស៊ុក "ថេយ៉ុង
" ម៉ាក់ បើហូស៊ុកត្រឡប់មកវិញ call ប្រាប់ខ្ញុំផង"ថេយ៉ុង នាយរត់ប្រញាប់ប្រញាលចុះទៅខាងក្រោមវិញសម្ដៅទៅឡានបើកហាងម៉ាក់ហូស៊ុក
" ម៉ាក់ហ៎ា បងស៊ុកគាត់ទៅណាទៅទើបថេគាត់ស្លន់ស្លោរម្ល៉េះតើបងស៊ុកអាចទៅចោលហ្គុកគីដែរទេ" ហ្គុកគី
" មិនមានអីទេណាហ្គុកគីទៅញុាំបាយវិញទៅណា"លោកស្រីសុីនឌី
" ម៉ាក់ក្រដាសអីនោះ "ហ្គុកគី ចង្អុលទៅក្រដាស់មួយដែលធ្លាក់នៅកៀកទូរបើមិនពិនិត្យឲ្យត្រឹមត្រូវទេគឺមើលមិនឃើញឡើយ
" ឯណា ចាំម៉ាក់ទៅមើលៗក្រែងក្រដាសឯកសារចាស់.ៗរបស់បងថេកូនទេដឹង" លោកស្រីសុីនឌី ក៏ដើរទៅរើសយកមកមើល
" នេះ... " លោកស្រីសុីនឌី

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now