ភាគទី 27

214 37 24
                                    

" ថេយ៉ុង ដូចដែរប៉ាបាន call ប្រាប់ឯងអញ្ចឹងគឺប៉ាចង់និយាយរឿងឯងនឹងក្មួយជូសុី" លោកគីម គ្រប់គ្នាអង្គុយនៅសាឡុងរៀបរយហើយគាត់ក៏ចាប់ផ្ដើមនិយាយពីរឿងថេយ៉ុងនឹងជូសុី
" កូនថេប៉ានឹងឲ្យឯងរៀបការជាមួយក្មួយជូសុីព្រោះឯងក៏អាយុច្រើនដែរហើយណាមួយគ្រួសារយើងក៏ ស្និទ្ធស្នាលនឹងគ្នាយូរមកហើយដែរ "លោកគីម
" លោកអ៊ំខ្ញុំថាកុំប្រញាប់អី" ជូសុី នាងអឹមអៀនញញឹមញញែមកាច់រាងអែនអនពេញតែសាឡុងជាហេតុធ្វើឲ្យហូស៊ុកក្រឡាប់ភ្នែកជ្រេញជាខ្លាំង
" អ៊ំថាមិនលឿនទេវាដល់ពេលសមគួរហើយចុះអូនគិតយ៉ាងម៉េចដែរ" លោកគីម គាត់ក៏មិនភ្លេចសួរនាំពីប្រពន្ធគាត់ដែរ
" អូនមិនអីទេតែបងគួរតែសួរនាំក្មួយថេសិនទៅ"លោកស្រីសុីនឌី មិនសូវចូលចិត្តនាងជូសុីអីគេនេះផងបើឲ្យមកនៅក្នុងផ្ទះតែមួយទៀតប្រហែលមិនបានសុខទេ
" មែនហើយថេសម្រេចថាឯងគិតយ៉ាងម៉េច"លោកគីម ក៏ងាកមកទាចម្លើយពីកូនប្រុសវិញ
"អត់ទេលោកប៉ាខ្ញុំចាត់ទុកជូសុីដូចជាប្អូនស្រីម្នាក់ប៉ុណ្ណោះហើយខ្ញុំក៏មានសង្សារហើយដែរ " ថេយ៉ុង នាយនិយាយច្បាស់ទាំងគ្មានខ្លាចរអាអ្វីទាំងអស់ខុសដាច់ពីជូសុីដែលឮចម្លើយមកហើយនាងចាប់ផ្ដើមខឹងសម្បារចេញមកទាំងភ្លាម
" បងថេកុហក់ លោកអ៊ំបងថេគាត់ចង់លលេងទេលោកអ៊ំ" ជូសុី ក្រោកឈរស្រែកគំហកខ្លាំងៗដាក់ថេយ៉ុងនឹងរត់មកចាប់ដៃលោកគីមទាំងទឹកភ្នែកពេញដោយកំហឹង
" បងនិយាយមែនជូសុី ហូស៊ុកគេជាសង្សាបងហើយបងចាត់ទុកជូសុីត្រឹមប្អូនម្នាក់ប៉ុណ្ណោះ" ថេយ៉ុង ចាប់ចង្កេះហូស៊ុកមកអោបជាប់ទាំងមិនបានប្រាប់មុនធ្វើឲ្យហូស៊ុកព្យាយាមរើបម្រាស់ចេញពីរង្វង់ដៃក្រាស់
" មិនពិតទេបងថេស្រឡាញ់ខ្ញុំបងម៉េចនឹងអាចទៅស្រឡាញ់អាក្មេងប្រុសម្នាក់នេះទៅ" ជូសុី យំសស្រាក់ប្រកែកចង្អុលមុខហូស៊ុកចំទាំងរកទៅរករឿងអ្នកដែលអង្គុយស្ងៀមទាំងខឹងសម្បារភ្នែកឡើងក្រហមឆ្អិនឆ្អៅចង់ចាប់ហែកសាច់សុី
" ជូសុីស្ងប់អារម្មណ៍ទៅក្មួយអង្គុយចុះវិញមក" លោកគីម គាត់មិនប្រកាន់ខឹងនឹងជូសុីទេដែលខ្វះសុជីវធម៍នៅមុខគាត់បែបនេះតែចង់ឲ្យមកអង្គុយដើម្បីនិយាយបន្តដើម្បីឲ្យដឹងរឿងច្បាស់លាស់ជាងនេះ
" ថេឯងគិតអីនឹងរាល់ថ្ងៃហេតុអីទៅយកសង្សារជាមនុស្សប្រុសទៅវិញបើរឿងដឹងដល់ក្រៅខ្មាស់គេស្លាប់ហើយ" លោកគីម
" លោកប៉ាខ្ញុំស្រឡាញ់អ្នកណាខ្ញុំយកអ្នកនោះទោះគេជាមនុស្សប្រុសឬស្រីក៏ខ្ញុំមិនខ្វល់ដែរ" ថេយ៉ុង
" រួចចុះជូសុីនោះ " លោកគីម
" ខ្ញុំប្រាប់ប៉ារួចហើយថាខ្ញុំចាត់ទុកជូសុីត្រឹមប្អូនស្រីម្នាក់ប៉ុណ្ណោះ "ថេយ៉ុង
" ខ្ញុំមិនព្រមទេណាលោកអ៊ំ ហិហិ  "ជូសុី
" យើងសួរឯងតើឯងពិតជាសង្សារកូនថេពិតមែនឬ" លោកគីម ក៏បោះសំណួរសួរទៅហូស៊ុកដែលកំពុងបេះដៃថេយ៉ុងចេញពីចង្កេះខ្លួន
" អឺ អួយ បាទពិតមែនហើយ" ហូស៊ុក គេមិនចង់កុហក់ទេតែថេយ៉ុងក៏រឹតអោបចង្កេះគេថែមព្រមទាំងងាកមកសម្លឹងមុខហូស៊ុកទាំងស្មើធេង
" ក្រែងឯងជាអ្នកមើលថែកូនហ្គុកគីមែនទេហេតុអីក៏មកក្លាយជាសង្សារកូនថេទៅវិញ" លោកគីម មិនមែនគាត់មិនចូលចិត្តហូស៊ុកទេតែគាត់នៅតែមិនយល់ព្រោះហូស៊ុកជាអ្នមើលថែក្មេងដែរថេយ៉ុងជួលមកតើហេតុអីក៏ក្លាយទៅជាមនុស្សដែរថេយ៉ុងស្រឡាញ់ទៅវិញ
" គឺខ្ញុំមិនទាន់ចង់ឲ្យប៉ាដឹងទើបមិនបា្រប់ការពិត" ថេយ៉ុង
" រួចចុះខ្ញុំនោះបងថេ " ជូសុី
" បងប្រាប់ហើយថាបងចាត់ទុកជូសុីត្រឹមប្អូនស្រីបងម្នាក់តែប៉ុណ្ណោះ" ថេយ៉ុង
" តែខ្ញុំស្រឡាញ់បងណាបងថេខ្ញុំមិនជឿថាបងមិនបានស្រឡាញ់ខ្ញុំទេ" ជូសុី
" សុំទោសពិតមែនជូសុីបងចាត់ទុកឯងត្រឹមប្អូនស្រីពិតមែន" ថេយ៉ុង
" តែបើពួកឯងរៀបការយូរទៅក៏ស្រឡាញ់គ្នាហើយ"លោកគីម គាត់ចង់ឲ្យថេយ៉ុងរៀបការឆាប់ៗណាមួយគាត់យល់ដល់មុខប៉ាជូសុីជាអ្នកស្គាល់គ្នានឹងចង់ចងសម្ព័ន្ធភាពជាគ្រួសារតែមួយយូរមកហើយ
" តែខ្ញុំមាន ..." ថេយ៉ុង នាយនៅតែប្រកែកព្រោះគេមិនបានស្រឡាញ់ជូសុីទេហើយឲ្យមករៀបការម្ដេចនឹងកើត
" បងបើក្មួយគេមិនពេញចិត្តទៅហើយបងបង្ខំកូនធ្វើអី ណាមួយក្មួយថេគេក៏មានសង្សារហើយដែរ "លោកស្រីសុីនឌី គាត់មិនចូលចិត្តជូសុីស្រាប់ទៅហើយដល់ដឹងថាថេយ៉ុងមិនបានស្រឡាញ់នាងនឹងប្រឹងប្រកែកទៀតគាត់ក៏ជួយជ្រោមជ្រែងនិយាយជាមួយប្ដីដើម្បីកុំឲ្យបង្ខំកូនប្រុសទៀតអី
" បងគិតទៅមើលបើពួកគេមិនបានស្រឡាញ់គ្នាហើយរៀបការរស់នៅក្នុងដំបូលផ្ទះតែមួយតើរស់នៅបានសុខដែរឬប្រាកដជាមានម្នាក់ត្រូវគ្រាំចិត្តហើយ" លោកស្រីសុីនឌី
" មែនហើយបើមិនស្រលាញ់គ្នាក៏ឲ្យរៀបការមិនកើតបើការហើយលែងគ្នាវិញបាក់មុខគ្រួសារថែមទៀត" លោកគីម
" ក្មួយជូសុីឲ្យអ៊ំសុំទោសក្មួយផងអ៊ំគិតថាក្មួយនឹងកូនថេរៀបការមិនកើតទេចឹងក្មួយរកអ្នកផ្សេងដែលអាចមើលថែក្មួយបានល្អទៅ "លោកគីម គាត់គិតយល់ដូចជាលោកស្រីស៊ីនឌីនិយាយមែន
" លោកអ៊ំនេះចង់ថាមិនឲ្យខ្ញុំនឹងបងថេរៀបការទេមែនទេ" ជូសុី
" ក៏បែបនឹងហើយនាងឆាប់យល់តើ" លោកស្រីសុីនឌី
" នេះក៏ដូចជាយប់ហើយក្មួយជូសុីទៅវិញទៅប្រយត្ន័គេថាជាស្រីមិនល្អ "លោកស្រីសុីនឌី
" បងថេ " ជូសុី សម្លក់មុខលោកស្រីសុីនឌីទាំងកំហឹងទើបងាកទៅហៅឈ្មោះថេយ៉ុងវិញទាំងទឹកភ្នែកហូរមកដោយការខឹងសម្បារ
" បងថេហាពួកយើងទៅខាងលើទៅអូនចង់គេងហើយ"  ហូស៊ុក លូកដៃអោបដៃថេយ៉ុងទាំងសម្ដីញិកញក់ចង់ឌឺដងឲ្យជូសុី
" មែនហើយថេនាំប្អូនទៅសម្រាកទៅហូស៊ុកប្រហែលជាហត់ហើយ " លោកស្រីសុីនឌី ត្បិតថាថេយ៉ុងមិនចូលចិត្តគាត់តែលើកនេះនាយក៏និយាយជាមួយគាត់យ៉ាងគួរសម
" បាទខ្ញុំទៅខាងលើសិនហើយចឹង " ថេយ៉ុង ងើបឈរបណ្ដើរហូស៊ុកដើរទៅខាងលើដោយមានហូស៊ុកនៅកៀកដៃជាប់  ជូសុីខឹងខ្លាំងរហូតរត់ទៅផ្ទះទាំងទឹកភ្នែកសស្រាក់

+ខាងលើ

" ហុឺយ " ហូស៊ុក ចូលមកដល់ក្នុងបន្ទប់ថ្មីក៏ផ្ដូលខ្លួនដេកដកដង្ហើមធំទាំងញញឹមមិនឈប់
" សប្បាយចិត្តដល់ហើយណ៎ "ថេយ៉ុង ចូលមកដល់បន្ទប់ហូស៊ុកក៏ដកដៃចេញពីនាយយ៉ាងលឿន
" ត្រូវហើយឯងមានឃើញទឹកមុខនាងម្នាក់និងទេខឹងឡើងតឹងសរសៃកហើយនៅយំចេញមកទៀត គិតៗទៅគួរឲ្យចង់សើចខ្លាំងណាស់ ហ្ហាស ហា " ហូស៊ុក
" នៅសើចយូរទៀតទេ" ថេយ៉ុង មុននេះនៅខាងក្រោមប្រាប់ថាចង់គេងដល់មកដល់បន្ទប់បែរជាអង្គុយសើចទៅវិញ
" យើងទៅបន្ទប់យើងវិញហើយ " ហូស៊ុក
" ចង់ទៅណាអូនដូរបន្ទប់ហើយ "ថេយ៉ុង ចាប់ដៃជាប់នៅសសៀដៃទៅអោបចង្កេះហូស៊ុកពីក្រោយទៀត
" អឺ មែនយើងភ្លេច " ហូស៊ុក នឹកឃើញរួចហើយក៏រត់ចេញពីថេយ៉ុង

រើង~ រើង~

"Hello សេហ៊ុនមានការអីមែនទេ " ហូស៊ុក ទទួលទូរស័ព្ទនិយាយទាំងមានការភ័យព្រួយព្រោះមិត្តរបស់គេ call  មកទាំងយប់ខុសប្លែកពីរាល់ដង
[ ហូស៊ុក យើងគ្មានអីសំខាន់ទេថ្ងៃស្អែកនេះឯងកុំភ្លេចយក Assignments មកផងព្រោះគ្រូទាមទារកហើយ ]
" យើងដឹងហើយចាំយើងយកទៅ " ហូស៊ុក
[ រួចចុះឯងស្មើនេះញុាំបាយហើយឬនៅ ]
" យើងញុាំរួចរាល់ហើយ " ហូស៊ុក ពួកនិយាយគ្នាលេងយូរគ្រាន់បើដែរហូស៊ុកពេលបាននិយាយលេងជាមួយមិត្តហើយអារម្មណ៍គេពិតជាសប្បាយខុសរាល់ដងពេលនៅជាមួយនឹងថេយ៉ុង។
" និយាយជាមួយអ្នកណា" ថេយ៉ុង សម្ដីស្មើធេងទឹកមុខមាំសួរទៅកាយតូចដែលទើបតែដាក់ទូរសព្ទ័ចុះទាំងញញឹមសប្បាយរីករាយ
" ជាមួយអ្នកណាក៏បានរឿងរបស់យើងឯងមិនពាក់ពន្ធ័" ហូស៊ុក គេមិនខ្លាចញញើតនឹងទឹកមុខរបស់ថេយ៉ុងអីបន្តិចទេនៅនិយាយហីៗដាក់នាយទាំងឌឺថែមទៀត 
"ឲ្យទូរស័ព្ទមកនេះ "ថេយ៉ុង លាដៃសុំទូរស័ព្ទពីហូស៊ុក
" អត់ទូរស័ព្ទយើងឯងចង់យកទៅធ្វើអី" ហូស៊ុក យកទូរស័ព្ទទៅលាក់នៅក្រោយខ្នងមិនព្រមឲ្យនាយ
" ឆាប់ឲ្យមកយើង " នាយចាប់កញ្ឆក់យកទូរស័ព្ទពីដៃហូស៊ុកឡើងធ្វើឲ្យកាយតូចស្ដើងដួលនៅឥត
" អួយ ហ្ហិក ហ្ហិក អាស្វាឆ្កួតឯងច្រានយើង ហ្ហិក" ហូស៊ុក យំឡើងដូចក្មេងព្រោះថេយ៉ុងច្រានគេដណ្ដើមទូរសព្ទ័ធ្វើឲ្យដួលពេញទំហឹង
" ឲ្យបងសុំទោសតើឈឺខ្លាំងទេ " ថេយ៉ុង ប្រញាប់ចាប់លើកហូស៊ុកឡើងតែក៏ត្រូវហូស៊ុកទះនាយវិញ
" ផាច់ ចេញទៅហើយឲ្យទូរស័ព្ទមកយើងវិញ " ហូស៊ុក

  សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

និពន្ធដោយ: IN RANEY

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Onde as histórias ganham vida. Descobre agora