ភាគទី9

226 35 4
                                    

" បងថេហាបងស៊ុកទៅមើលថែហ្គុកគីពិតមែនណា" ហ្គុកគី ដើរកាន់ដៃថេយ៉ុងចេញមកពីក្នុងហាងរបស់ហូស៊ុកហើយក៏ឆ្លៀតសួរអ្នកជាបងទាំងសប្បាយចិត្តជាខ្លាំងព្រោះតែបានលេងជាមួយហូស៊ុកទៀតហើយតែប៉ុណ្ណេះ
" យ៉ាងម៉េចមិនសប្បាយចិត្តទេឬ" ថេយ៉ុង បានបញ្ឈប់ដំណើរហើយឱនមុខមកសួរក្មេងដែលមានកម្ពស់ទាបជាងខ្លួន
"អត់ទេៗហ្គុកគីសប្បាយចិត្តណាស់" ហ្គុកគី ក្រវីក្បាលបដិសេដនឹងបងខ្លួនវិញយ៉ាងលឿន
"បានហើយតោះទៅផ្ទះស្អែកបងទំនេរចាំបងនាំដើរលេងល្អទេ" ថេយ៉ុង ក្មេងតូចងក់ក្បាលយល់ព្រមយ៉ាងលឿនរួចពួកគេដើរបម្រុងនឹងចូលទៅក្នុងឡានតែក៏ត្រូវជេគដែលជាលេខារបស់ថេយ៉ុងឃាត់
"លោកប្រធាន" ជេគ ដើរមកជិតថេយ៉ុងហើយដៃក៏យកទៅអេះកទាំងទឹកមុខមិនសូវល្អ
"ហើយយ៉ាងម៉េចឯងនឹងអាជេគម៉េចក៏ធ្វើមុខបែបនេះ" ថេយ៉ុង
"គឺថា..គឺថា..ណែក " ជេគ និយាយរដាក់រដុបមិនចង់ចេញថែមទាំងឈ្លីសក់ខ្លួនឯងថែទៀត
"វាយ៉ាងម៉េច" ថេយ៉ុង ដោយឃើញថាលេខាខ្លួនឆ្លើយមិនចង់ចេញបែបនេះថេយ៉ុងក៏និយាយកំហកឲ្យនាយវិញព្រមជាមួយនឹងទឹកមុខចាប់ផ្ដើមខឹង
"គឺថាឡានបែបកង់អស់ហើយចៅហ្វាយ" ជេគ ញញឹមចេញមកទាំងមិនសូវសមប្រាប់ទៅចៅហ្វាយខ្លួនវិញ
"ឯងថាម៉េចឡានបែកង់ ហើយវាបែកយ៉ាងម៉េចបើពីយើងមកមិនអីផងនឹង " ថេយ៉ុង សួរទៅលេខាខ្លួនទាំងយកដៃមកវាយក្បាលខ្លួនឯងដោយក្ដីហួសចិត្ត
" ខ្ញុំក៏មិនដឹងដែរលោកប្រធានពេលចេញមកឡាននៅធម្មតាសោះតែពេលចេញមកវិញក៏ទៅជាសភាពបែបនេះ" ជេគ
" ហុឺយ ហើយយើងបានអីទៅផ្ទះទៅម្ដុំនេះក៏មិនមាន Taxi មកទៀត " ថេយ៉ុង
" ចាំខ្ញុំ call ឲ្យជាងមកយកឡានទៅធ្វើតែថាលោកប្រធានរកអីជិះទៅផ្ទះដោយខ្លួនឯងទៅ" ជេគ ប្រាប់ថេយ៉ុងហើយគេក៏ដកទូរសព្ទ័ចេញពីហោប៉ៅដើម្បី call ហៅជាងជួសជុលរថយន្តឲ្យមកយករថយន្តទៅធ្វើ
" រួចចុះឯងបានអីទៅផ្ទះ" ថេយ៉ុង គេមិនដឹងថារកអីជិះទៅទេព្រោះថាគ្មានឃើញមាន taxi រត់នៅម្ដុំនេះឡើយ
"ខ្ញុំមែនទេលោកប្រធានគឺថាខ្ញុំរកទៅទិញសំបុត្រឡានក្រុងជិះ" ជេគ មិនមាន taxi រត់នៅម្ដុំនេះតែក៏គួរតែមានឡានក្រុងសម្រាប់ជិះខ្លះហើយព្រោះទីនេះក៏នៅជិតផ្សារអញ្ចឹងហើយប្រាកដណាស់ថានឹងមានចំណតឡាងក្រុងនៅក្បែរៗនេះ
" នេះមានរឿងអីមែនទេក្មួយ" អ្នកស្រីជុង ពេលគាត់រៀបចំរបស់របរនៅក្នុងហាងរួចហើយគាត់ក៏បិទហាងដើម្បីត្រឡប់មកផ្ទះវិញ តាមធម្មតាហូស៊ុកជាអ្នករៀបចំទេតែទើបតែពីរបីថ្ងៃនេះទេដែលគាត់ជាអ្នកធ្វើព្រោះរបួសដៃហូស៊ុកមិនទាន់ជាណាមួយល្ងាចមិញនេះគេខឹងនឹងរឿងដែលម៉ាក់របស់គេយល់ព្រមជាមួយថេយ៉ុងផងនោះទើបគេមិនបាននៅជួយបិទហាង
"គឺមិនមានអីទេអ្នកស្រីគ្រាន់តែឡានរបស់ខ្ញុំបែកកង់" ថេយ៉ុង កំពុងតែនិយាយប្រាប់អ្នកស្រីជុងស្រាប់ឡានដែលជេគបាន call ហៅឲ្យមកយករថយន្តទៅធ្វើនោះក៏មកដល់ល្មម
" លោកមកដល់ហើយមែនទេនេះជួយយកឡានខ្ញុំទៅធ្វើផង" ថេយ៉ុង បែរមកនិយាយជាមួយនឹងជាងដែលបានមក
"បាទមិនអីទេឡានលោកកើតអីដែរ" ជាងជួសជុលរថយន្ត សួរទៅថេយ៉ុងនឹងដើរមើលឡានដើម្បីឲ្យដឹងថាខូចស្អីខ្លះ
"គឺឡានខ្ញុំបែកកង់" ថេយ៉ុង ប្រាប់ទៅជាងដែលកំពុងតែអង្គុយចុះមើលកង់ឡានដែលធូស្ពតដូចត្រូវគេបន្ធូរ
"អ៎មិនអីទេគ្រាន់តែធូតែបន្តិចទេមិនបានបែកកង់អីឡើយ" ជាងជួសជុលរថយន្ត ក្រោយមើលអស់មួយសន្ទុះក៏ដឹងថាកង់ឡានគ្រាន់តែធូប៉ុណ្ណោះមិនបានបែកនោះទេ
" ចាំខ្ញុំទៅមើលនឹងគូថឡានថាមានស្នប់ដែរឬអត់" ជាងជួសជុលរថយន្ត ក៏ដើរទៅមើលឡានខ្លួននឹងយកស្នប់ដែលនៅក្នុងឡានចេញមកយកមកសប់កង់ឡានដែលធូនោះមកដូចដើមវិញ
" ហើយៗលោក" ជាងជួសជុលរថយន្ត
"អរគុណលោកហើយ" ថេយ៉ុង
"តែថាប្រហែលជាមានអ្នកចង់ធ្វើបាបលោកហើយនេះណាដែកគោលធំគួរសម" ជាងជួសជុលរថយន្ត បានលើកដែកគោលដែលដាក់នៅក្រោមកង់ឡានដែលគាត់បានឃើញយកមកបង្ហាញថេយ៉ុង
" អូហូលោកប្រធានដែកគោល" ជេគ ដែលនៅឈរក្រោយថេយ៉ុងជាមួយនឹងហ្គុកគីក៏និយាយឡើងទាំងបើកភ្នែកធំៗ
" បើអស់ការហើយខ្ញុំសុំលាទៅវិញហើយ" ជាងជួសជុលរថយន្ត ក៏លាត្រឡប់ទៅវិញព្រោះឡានបានធ្វើរួចរាល់ហើយ ឯថេយ៉ុងក៏ញញឹមនឹងឱនគោរពលាជាការគួរសម
" អ្នកស្រីខ្ញុំលាសិនហើយ" ថេយ៉ុង ដោយសារមុននេះអ្នកស្រីជុងនៅមិនទាន់ទៅផ្ទះទើបគេនិយាយលាទៅកាន់គាត់
"ច៎ាស" អ្នកស្រីជុង
"ហ្គុកគីលាហើយអ្នកមីង" ហ្គុកគី លើកដៃលាហើយក៏ដើរចូលទៅក្នុងឡានតាមមនុស្សធំទាំងបាត់ទៅឯអ្នកស្រីក៏ញញឹមនឹងលើកដៃលាក្មេងតូចវិញ

ឡានក៏បានបើកចេញពីហាងរបស់ហូស៊ុកដើម្បីត្រឡប់ទៅផ្ទះវិញពេលមកដល់ផ្ទះវិញហើយថេយ៉ុងនឹងហ្គុកគីក៏បានញុាំអាហារពេលល្ងាចដែលអ្នកបម្រើបានរៀបចំទុកពេលស្រស់ស្រូបអាហាររួចហើយពួកគេក៏ទៅបន្ទប់រៀងៗខ្លួននឹងងួតទឹកសម្អាតខ្លួនហើយក៏ចូលសម្រាក

ពេលព្រឹកព្រលឹមក៏បានមកដល់ព្រះអាទិត្យក៏ចាប់ផ្ដើមរះបញ្ចេញរស្មីមកកាន់ភពផែនដីដើម្បីដាស់អស់មនុស្សសត្វរុក្ខជាតិឲ្យភ្ញាក់ឡើងដើម្បីបំពេញកិច្ចការងាររបស់ខ្លួន ( លឿនដូចរន្ទះបាញ់🌚🙏 )

"អ្នកប្រុសថ្ងៃនេះមិនទៅធ្វើការទេឬ" អ៊ំដា ជាម៉ែដោះនៅក្នុងផ្ទះពេលឃើញថេយ៉ុងចុះមកដោយមិនមានស្លៀកសម្លៀកបំពាក់ទៅធ្វើការដូចជារាល់ដងទើបគាត់សួរនាំ
"បាទមិនទៅទេអ៊ំថ្ងៃនេះគិតថានាំហ្គុកគីទៅដើរលេងម្ដង" ថេយ៉ុង ឆ្លើយតបទៅកាន់អ៊ំដាវិញទាំងញញឹម
" អញ្ចឹងទេហ៎អ៊ំស្មានតែអ្នកប្រុសមានណាត់ជាមួយអ្នកណាទើបមិនទៅធ្វើការ" អ៊ំដា និយាយជាមួយថេយ៉ុងតាមទម្លាប់របស់គាត់ស្របពេលដែលចែមក៏នាំហ្គុកគីចុះមកដល់ដែរ
"បងថេថ្ងៃនេះបងថេថានាំហ្គុកគីដើរលេងណា" ហ្គុកគីចុះមកដល់ក៏សួរបងភ្លាមព្រោះខ្លាចនាយលេបសម្ដី
" ហុឹម ឆាប់ទៅ " ថេយ៉ុង
"បងស៊ុកទៅដែរអត់" ហ្គុកគី
" បងមិនដឹងទេ" ថេយ៉ុង នេះក្មេងនេះចូលចិត្តអាក្មេងដែលមិនត្រូវធាតុជាមួយនាយដល់ម្លឹងផងហីទៅណាក៏សួររកដែរ
"បានហើយតោះទៅ" ថេយ៉ុង
"បងថេទៅហាងបងស៊ុកដែរទេ" ហ្គុកគី មិនព្រមដើរទៅតាមថេយ៉ុងនោះទេបែរជាសួរនាយថែមទៅវិញ
" ហ្គុកគីទៅឬអត់" ថេយ៉ុង ដោយសារតែចិត្តចង់ដើរលេងក្មេងតូចក៏ដើរទៅតាមនាយ

បើកឡានបណ្ដើរថេយ៉ុងសម្លឹងមើលមុខប្អូនបណ្ដើរព្រោះតែហ្គុកគីងាកទៅមើលតែផ្លូវដែលទៅហាងហូស៊ុកមិនដាច់កន្ទុយភ្នែក ដោយឃើញបែបនេះនាយក៏បើកទៅហាងរបស់ហូស៊ុកដើម្បីទៅបបួលហូស៊ុកទៅជាមួយព្រោះតែហ្គុកគីក្មេងតូចមិនសប្បាយចិត្តពេលដែលគ្មានហូស៊ុកលេងជាមួយតែគួរឲ្យស្ដាយថ្ងៃនេះហូស៊ុកមិនមកធ្វើការក្នុងហាងទេទើបអ្នកស្រីជុងឲ្យទៅហៅគេដល់ផ្ទះតែម្ដងទៅព្រោះហូស៊ុកគេនៅផ្ទះ ដោយសារតែផ្ទះរបស់ហូស៊ុកនៅមិនឆ្ងាយពីហាងប៉ុន្មានថេយ៉ុងក៏អាចរកឃើញដោយស្រួលតែរឿងដែលហួសចិត្តនោះគឺ
"ឈូរ ឈូរ " សម្លេងទឹកជះបានបន្លឺឡើង
"អួយ អាស្វាមកផ្ទះយើងធ្វើអី" ហូស៊ុក ធ្វើជាភ្ញាក់នឹងសួរនាំទៅថេយ៉ុងដែលសភាពពេលនេះខ្លួនទទឹកជោគសម្លឹងមើលមុខហូស៊ុកទាំងខឹងតិចៗព្រោះគេដឹងច្បាស់ណាស់ថាហូស៊ុកមានបំណងជះទឹកដាក់គេឲ្យសើមដូចជាឆ្កែធ្លាក់ទឹក។

សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

សរសេរដោយ: IN RANEY

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now