ភាគទី12

231 34 0
                                    

" អ្នកប្រុសចុះហើយឬ " អ៊ំដា គាត់កំពុងតែរៀបចំចានដាក់នៅលើតុតែថានៅលើតុមានចានដល់ទៅបីឯណោះថ្ងៃនេះរាល់ដងមានតែពីរទេ
" បាទ អ៊ំថ្ងៃនេះមានម្ហូបអីខ្លះទៅ " ថេយ៉ុង មកដល់ក៏អង្គុយចុះហើយងាកមកមើលអ៊ំដា
" ចា៎ស គឺមានសុទ្ធតែម្ហូបដែលអ្នកប្រុសចូលចិត្តទាំងអស់តែអ៊ំអត់ដាក់ម្ទេសទេ" អ៊ំដា បានជាម្ហូបគ្រប់មុខអត់មានដាក់ម្ទេសព្រោះដោយសារតែថេយ៉ុងមិនចូលចិត្តញុាំហិរហើយអាចនឹងប្រតិកម្មជាមួយម្ទេសថែមទៀតផង
" បាទ អ៊ំ "ថេយ៉ុង
" អូនោះអ្នកប្រុសតូចហ្គុកគីចុះមកហើយ " អ៊ំដា ពេលគាត់ឈប់និយាយជាមួយនឹងថេយ៉ុងគាត់ក៏បោះភ្នែកទៅឃើញហូស៊ុកកំពុងកាន់ដៃហ្គុកគីដើរចុះមកពីខាងលើ ថេយ៉ុងក៏ងាកទៅមើលកាំជណ្ដើរឃើញហូស៊ុកនឹងហ្គុកគីចុះមកដល់ពិតមែន
" អ្នកប្រុសតូចចុះមកហើយមែនទេនឹង "អ៊ំដា
" បាទហ្គុកគីឃ្លានម្ហូបរបស់អ៊ំហើយ "ហ្គុកគី ឆ្លើយទាំងសើចលឹបភ្នែកយ៉ាងគួរឲ្យស្រឡាញ់
" អង្គុយចុះញុាំបាយទៅយប់ហើយ" ថេយ៉ុង ហ្គុកគីក៏ដើរទៅអង្គុយតុម្ខាងទៀតជាប់នឹងថេយ៉ុងឯអ៊ំដានឹងចែមក៏បែរមុខមកមើលហូស៊ុកព្រោះគេមិនព្រមអង្គុយចុះដើម្បីញុាំបាយទេបែរជាមកឈរក្បែរពួកគាត់ទៅវិញចំណែកហូស៊ុកវិញក្នុងចិត្តកំពុងភ័យហើយព្រោះខ្លាចថាអ៊ំដានឹងចែមមិនចូលចិត្តខ្លួនទើបមើលមករហូតបែបនេះ
"ម៉េចមិនទៅអង្គុយញុាំបាយមកឈរធ្វើអីទៅក្មួយ "អ៊ំដា ឃើញមុខហូស៊ុកភ័យៗទើបគាត់សួរទៅថែមទាំងអូសដៃឲ្យទៅអង្គុយនៅតុទល់មុខនឹងហ្គុកគី
" តែអ៊ំខ្ញុំជា.." ហូស៊ុក ត្រូវអ៊ំដារុញឲ្យអង្គុយចុះនៅលើតុទើបគេរកប្រកែកតែថេយ៉ុងនិយាយកាត់មុន
" ឆាប់ញុាំទៅឯងរឿងច្រើនម្ល៉េះ " ថេយ៉ុង មើលមកមុខហូស៊ុកហើយក៏ស្ដីឲ្យខ្លះៗ
" ឆាប់ញុាំទៅក្មួយចែមដួសបាយ" អ៊ំដា ចែមក៏ដួសបាយដាក់ចានមួយៗរួចពួកគេញុាំអាហារតែហូស៊ុកដូចជាមិនសូវទម្លាប់ប៉ុន្មានទេ
" រួចចុះអ៊ំនឹងបងអត់ញុាំបាយទេឬ " ហូស៊ុក មិនទាន់ដាក់បាយចូលមាត់ផងក៏ងាកមកសួរអ៊ំដានឹងចែមវិញ
" មិនអីទេលោកខ្ញុំនឹងអ៊ំញុាំតាមក្រោយ "ចែម
" អ៊ំដានឹងចែមទៅផ្ទះបាយវិញចុះទីនេះអស់ការងារអីហើយ" ថេយ៉ុង ដោយសារហូស៊ុកសួរមិនឈប់ទើបនាយឲ្យពួកគាត់ទៅផ្ទះបាយវិញបើមិនដូច្នេះទេនាយនឹងមិនបានញុាំបាយទេបើហូស៊ុកមិនព្រមឈប់សួរបែបនេះ
" ច៎ាសអ្នកប្រុសបើមានការអីហៅអ៊ំបាន "អ៊ំដា នឹងចែមក៏ដើរចេញចូលទៅផ្ទះបាយវិញដោយទុកឲ្យអ្នកទាំងបីនាក់ទៀតនៅញុាំអាហារតាមសម្រួល
" ហ្គុកគីប្រើទឹកអប់អីនឹងក្រអូបដល់ហើយ" ថេយ៉ុង នាយបែរមកសួរប្អូនដែលកំពុងញុាំបាយព្រោះថាក្រសែរភ្នែកហូស៊ុកពេលនេះមើលមកនាយគឺសម្លក់យកតែម្ដងហើយ
" អុសមែនហើយហ្គុកគីភ្លេចសួរក្រអូបពិតមែនឬបងថេ" ហ្គុកគី ទម្លាក់ស្លាបព្រារបាយចុះភ្លាមៗ
"ក្រអូប..ក្រអូបភ្លែកពូកែរើសដល់ហើយ" ថេយ៉ុងងក់ក្បាលនឹងសរសើរពីក្លិនដែលក្រអូបភ្លែកហាក់បីដូចជាក្លិនទឹកអប់របស់មនុស្សស្រីប្រើ
" នេះគឺទឹកអប់បងស៊ុកណាបងថេហ្គុកគីគិតថាវាក្រអូបទើបសុំបងស៊ុកសាកទៅ" ហ្គុកគី ញញឹមស្ញេញប្រាប់ទៅកាន់ថេយ៉ុងតែថេយ៉ុងវិញពេលដឹងថាក្លិននេះជាក្លិនទឹកអប់ហូស៊ុកប្រើនាយគាំងនិយាយលែងចេញតែម្ដងហើយ
" អេ អាបុិថេហេតុអីគីមឈីនេះមិនសូវជាហិរអញ្ចឹងហាស "ហូស៊ុក ភ្លក់គីមឈីនៅលើតុរួចហើយក៏សួរមកថេយ៉ុងវិញព្រោះរស់ជាតិខុសផ្លែកពីម៉ាក់របស់គេធ្វើ
" យើងមិនដឹងយើងមិនមែនអ្នកធ្វើ" ថេយ៉ុង
" នៅមានម្ហូបផ្សេងទៀតម៉េចក៏អត់មានជាតិហិរសោះចឹង" ហូស៊ុក
" ហ្គុកគីជាក្មេងណាប្រុងឲ្យក្មេងញុាំហិរមែនទេនឹង" ថេយ៉ុង លើកយកហ្គុកគីមកនិយាយព្រោះថាបើនាយប្រាប់ថាមិនញុាំហិរច្បាស់ណាស់ហូស៊ុកនឹងធ្វើបាបនាយថ្ងៃណាមួយហើយ
" អ៎មែនហើយយើងភ្លេច "ហូស៊ុក ក៏មិនបានសួរនាំហ្គុកគីដែរព្រោះដូចថេយ៉ុងនិយាយអញ្ចឹងហ្គុកគីនៅក្មេងប្រហែលមិនចូលចិត្តញុាំហិរពិតមែន
" ញុាំបានឬនៅ" ថេយ៉ុង
"អឹមបានហើយ" ហូស៊ុក

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now