ភាគទី11

237 32 5
                                    

មកទល់ពេលនេះក៏ដល់ពេលល្ងាចដែរទៅហើយទើបថេយ៉ុងជួនហូស៊ុកមកវិញណាមួយក៏ដើរលេងស្អែតហើយដែរ ។
" អេមិនទៅវិញទេហែស " ហូស៊ុក ចុះពីឡានបម្រុងនឹងដើរចូលទៅក្នុងផ្ទះទៅហើយតែដោយសារតែឃើញថេយ៉ុងនៅឈរមិនព្រមបើកឡានទៅវិញទើបគេសួរទៅ
" នៅចាំឯងនឹងហើយ " ថេយ៉ុង ឈរអោបដៃឆ្លើយទៅវិញ
" ស្អីគេចាំយើងចាំយើងធ្វើអី "ហូស៊ុក ច្រត់ចង្កេះចង្អុលមុខខ្លួនឯងសួរទៅអ្នកដែលឈរនៅពីមុខខ្លួន
" កូនស៊ុកមកវិញហើយមែនទេនេះវ៉ាលីខោអាវម៉ាក់រៀបចំរួចហើយ " អ្នកស្រីជុង ដើរចេញពីផ្ទះមកជាមួយនឹងវ៉ាលីខោអាវយ៉ាងធំគួរសម
" វ៉ាលី..វ៉ាលីអីទៅម៉ាក់ "ហូស៊ុក
" វ៉ាលីកូននឹងហើយ" អ្នកស្រីជុង
" ហើយម៉ាក់យកវ៉ាលីខ្ញុំមកធ្វើអី" ហូស៊ុក ចាប់ផ្ដើមសង្ស័យហើយថាថេយ៉ុងនិយាយមុននេះគឺចាំនាំគេទៅធ្វើជាអ្នកមើលថែហ្គុកគី
" គឺក្មួយថេយកកូនទៅធ្វើការនៅថ្ងៃនេះហើយ" អ្នកស្រីជុង
" ម៉ាក់ហាគិតម្ដងទៀតទៅណា ហ្អឹក ហ្អឹក "ហូស៊ុក កាន់ដៃអ្នកស្រីជុងហើយក៏ធ្វើជាយំដើម្បីឲ្យអ្នកស្រីជុងប្ដូរចិត្ត តែទឹកភ្នែករបស់ហូស៊ុកមិនបានផលទេព្រោះថាយំនេះគឺសម្ដែងមិនមានទឹកភ្នែកមួយដំណក់ស្រក់ចុះមកទេ
" កូនប្រើក្បាច់នេះដាក់ម៉ាក់ឡើងសុាំហើយណាវាលែងបានផលហើយ" អ្នកស្រីជុង គាត់ដឹងចរិកហូស៊ុកច្បាស់ណាស់ថាគេមិនងាយយំដោយសាររឿងបែបៗនឹងទេ ហើយយំនេះគឺសម្ដែងដូចរាល់ដងពេលដែលគេខ្ជិលទៅសាលានឹងឯង
" ម៉ាក់ដាច់ចិត្តឲ្យកូនប្រុសម៉ាក់ទៅដែរអី" ហូស៊ុក ឈប់យំហើយក៏ធ្វើមុខ cute cute ដាក់អ្នកស្រីជុងវិញ
" មិនបាច់ធ្វើ cute ទេម៉ាក់សម្រេចរួចហើយក្មួយថេមីងផ្ញើគេផងណា" អ្នកស្រីជុង និយាយញ៉ោះកូនប្រុសខ្លួនហើយក៏ប្រាប់ទៅថេយ៉ុងដែលកំពុងឈរមើលឲ្យជួយមើលថែគេផងត្បិតតែគាត់ឲ្យហូស៊ុកទៅធ្វើជាអ្នកមើលថែក្មេងតែគាត់ក៏មិនមែនមិនបារម្ភពីកូនដែរព្រោះគាត់ឃើញហ្គុកគីចូលចិត្តហូស៊ុកនឹងចូលចិត្តលេងជាមួយគ្នាហើយថេយ៉ុងមើលទៅក៏មិនមែនមនុស្សអាក្រក់អីដែរទើបគាត់យល់ព្រមឲ្យហូស៊ុកទៅធ្វើការទៅ។
"បាទមិនអីទេអ្នកមីង" ថេយ៉ុង ក៏លើកវ៉ាលីហូស៊ុកយកទៅដាក់នៅក្រោយឡានហើយក៏ដើរមកវិញ
" ម៉ាក់ហា ~"ហូស៊ុក កាន់ដៃអ្នកស្រីជុងហើយអង្រួនតិចជាការសុំអង្វរ
" ឯងទៅបានឬនៅ "ថេយ៉ុង
" ម៉ាក់..." ហូស៊ុក
" មើលថែខ្លួនផងណាកូនស៊ុក"អ្នកស្រីជុង
" កូនលាហើយម៉ាក់ ជុប "ហូស៊ុក ក៏ព្រមទៅព្រោះអ្នកស្រីជុងមិនព្រមប្ដូរចិត្តទាល់តែសោះ
"  Bye Bye "អ្នកស្រីជុង
ថេយ៉ងនឹងហូស៊ុកក៏ដើរចូលទៅក្នុងនឹងបើកទៅផ្ទះថេយ៉ុងវិញចំណែកហ្គុកគីក៏មិនដឹងថាដេកលង់លក់តាំងពីពេលណាទេ។
______________

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now