ភាគទី21

239 32 48
                                    

ព្រឹកថ្មីអ្វីក៏ថ្មីតែខុសប្លែកពីរាល់ដងព្រោះថ្ងៃនេះមិនឃើញជូសុីមកផ្ទះថេយ៉ុងនោះទេនេះម៉ោងជិតប្រាំបីទៅហើយថេយ៉ុងក៏មិនទាន់ចុះមកខាងក្រោមដើម្បីទៅធ្វើការដែរ

" សួស្តីតើលោកប្រធាននៅឯណាដែរ "ជេគ ថ្ងៃនេះគេមកដល់ផ្ទះថេយ៉ុងទាំងព្រឹកព្រោះមានឯកសារខ្លះត្រូវឲ្យថេយ៉ុងសុីញ៉េ
" គេហេស ប្រហែលមិនទាន់ភ្ញាក់ទេដឹង " ហូស៊ុក ឆ្លើយទាំងមិនខ្វល់ណាមួយកំពុងតែមិនត្រូវគ្នាស្រាប់ផងតែគេមិនចាប់អារម្មណ៍ទេថាថ្ងៃនេះថេយ៉ុងគេងយូរខុសរាល់ដង
" មែនហើយអ៊ំថ្ងៃអ្នកប្រុសគេងយូរម្ល៉េះរាល់ដងគាត់ភ្ញាក់ពីព្រលឹមៗតើ " ចែម ដែលនៅជាមួយជិតនោះឆ្ងល់ដែររាល់ដងនាយក្រាស់ថេយ៉ុងទៅធ្វើការបាត់ហើយតែថ្ងៃនេះមិនទាន់ឃើញចុះមកខាងក្រោមរកបាយរកទឹកទៀត
" អឺពិតជាចម្លែកហូស៊ុកឯងទៅតាមអ្នកប្រុសថេបន្តិចទៅ " អ៊ំដា ក៏ដេញឲ្យហូស៊ុកទៅហៅថេយ៉ុង
" ហេតុអ្វីជាខ្ញុំទៀតហើយអ៊ំ "ហូស៊ុក
" យ៉ាងម៉េចឯងមានរឿងអីជាមួយអ្នកប្រុសមែនទេទើបមិនចង់ទៅ "អ៊ំដា
" បានបានខ្ញុំទៅហៅក៏បាន "ហូស៊ុក ក៏ដើរចេញទៅខាងលើ
" ក្មួយអង្គុយលេងសិនទៅ ចែមមើលលើកទឹកឲ្យក្មួយម្នាក់និងផង " អ៊ំដា ប្រាប់ចែមហើយចែមក៏ទៅយកមកឲ្យជេគផឹកនៅលើសាឡុង

+ខាងលើ

តុក តុក
" លោកបើកទ្វារអ៊ំដាឲ្យហៅ" ហូស៊ុក គោះទ្វារនឹងស្រែកហៅថេយ៉ុងតែមិនមានការឆ្លើយតបអ្វីមកវិញទេ
" ស្ងាត់ម្ល៉េះស្លាប់បាត់ហើយទេដឹង "ហូស៊ុក ឈរអស់មួយសន្ទុះហើយមិនឃើញមានការឆ្លើយតបទើបគេបើកទ្វារចូលទៅព្រោះទ្វារអត់ចាក់សោទេ

" នេះប្រុងដេកឲ្យមានមែនទេថ្ងៃឡើងកម្ពស់ណាណីហើយមិនទាន់ក្រោកទៀត " ហូស៊ុក ដើរចូលទៅក្នុងបន្ទប់ថេយ៉ុងក៏ឃើញថានាយកំពុងតែដេកលក់មិនទាន់ក្រោកឈររអូ៊ម្នាក់ឯងតិចៗ
" ន៎ែ! នាយភ្ញាក់ឡើង " ហូស៊ុក ក៏ទៅទាញដៃដាស់ថេយ៉ុងឲ្យភ្ញាក់ឡើងតែអ្នកម្ខាងទៀតមិនភ្ញាក់ទាល់តែសោះ
" ម៉េចក៏ក្ដៅខ្លួនខ្លាំងម្ល៉េះលោកកើតអីនឹង " ហូស៊ុក ពេលកាន់ដៃមាំក្រាស់ក៏មានអារម្មណ៍ក្ដៅដូចជារងើកភ្លើងទើបគេលូកដៃទៅស្ទាបថ្ងាស់នាយដើម្បីវាស់កម្ដៅតែពេលលូកទៅខ្លួននាយក្ដៅខ្លាំងដូចជាភ្លើងចឹង
" អ៊ំជួយផងគេក្ដៅខ្លួនខ្លាំងណាស់ "ហូស៊ុក ស្រែកចេញពីបន្ទប់ថេយ៉ុងយ៉ាងខ្លាំងៗនឹងឮៗដែលសម្លេងមួយធ្វើឲ្យអ្នកនៅខាងក្រោមឮច្បាស់តែម្ដងទើបធ្វើឲ្យពួកគាត់ប្រញាប់រត់ចូលមកបន្ទប់ថេយ៉ុងទាំងអស់គ្នា

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now