ភាគទី 31

215 32 2
                                    

ព្រះទិនកររះបញ្ចេញរស្មីសន្សឹមៗដើម្បីដាស់អស់មនុស្សម្នារឲ្យក្រោកឡើងដើម្បីទៅធ្វើការងាររៀងៗខ្លួន។ នៅក្នុងបន្ទប់ធំមួយមានមនុស្សបីនាក់ដែលកំពុងតែដេកអោបគ្នាយ៉ាងកក់ក្ដៅដោយមានក្មេងតូចជាអ្នកគេងនៅកណ្ដាល
" ហ្ហឹម~ សឺត " ថេយ៉ុង ភ្ញាក់ពីគេងមកនៅក្នុងរង្វង់ដៃកំពុងមានមនុស្សពីរនាក់ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់នាយសម្លឹងមើលមុខអ្នកដែលកំពុងគេងលងលក់មួយសន្ទុះក៏អោនទៅថើបថ្ងាស់អ្នកនៅក្នុងរង្វង់ដៃមួយខ្សឺតយ៉ាងវែង
" អ្ហឹម~ " សំឡេងក្រហឹមដើមកនឹងរើបម្រាស់ដៃជើងដែលបញ្ជាក់ថាអ្នកនៅក្នុងរង្វង់ដៃនាយទាំងពីរបានភ្ញាក់ឡើងហើយ
" Good morning ហ្គុកគី " ថេយ៉ុង
" បងថេហ្គុកគីចង់ងូតទឹក " ហ្គុកគី ឈ្លីភ្នែកតិចៗដើម្បីឲ្យស្វាងងងុយដេក
" ចឹងតោះបងនាំទៅងូតទឹក " ថេយ៉ុង នាយចុះពីលើពូកហើយត្រដាងដៃដើម្បីពរក្មេងទៅងូតទឹក
" ចុះបងស៊ុកនោះបងថេ" ហ្គុកគី
" ឲ្យបងស៊ុកគេងសិនទៅហ្គុកគីទៅងូតទឹកជាមួយបងក្រែងហ្គុកគីត្រូវទៅសាលាផងមែនទេ" ថេយ៉ុង
"បាទ " ហ្គុកគី
ពីរនាក់បងប្អូនក៏ចូលទៅងូតទឹកដោយទុកឲ្យហូស៊ុកនៅគេងលើគ្រែដធំតែម្នាក់ឯង
" ហុឹម..ហ្ហឹម ទៅណាអស់ហើយចេះនៀក" ហូស៊ុក ក្រោកត្រពាត់ដៃត្រពាត់ជើងពត់ពែនខ្លួនរួចទើបងាកសម្លឹងរកមើលថេយ៉ុងនឹងហ្គុកគី
ក្រាក_____

" បងស៊ុក good morning ជុប* " ហ្គុកគី ចេញមកពីបន្ទប់ទឹកទាំងស្លៀកពាក់សម្លៀកបំពាក់រួចជាស្រេចរត់មកថើបហូស៊ុកដែលកំពុងអង្គុយនៅលើពូក
" សឺត Good morning ហ្គុកគី ម៉េចមិនដាស់បងផងនឹងអាងបានងូតទឹកជាមួយគ្នា" ហូស៊ុក ក៏ថើបថ្ពាល់ប៉ោងៗ ក្មេងមួយខ្សឺតទើបចាប់ច្បិចថ្ពាល់តិចទាំងនឹកគ្រឺតខ្នាញ់
" មកពីបងថេប្រាប់ថាឲ្យបងស៊ុកគេងតសិនទៅទើបហ្គុកគីមិនបានដាស់បងស៊ុកឲ្យភ្ញាក់" ហ្គុកគី
" ហ្អែមៗ ហ្គុកគី បងខំងូតទឹកឲ្យមិនថើបបងអីទេតែមកថើបតែអ្នកដែលទើបងើបពីដេកទៅវិញនៅនិយាយ good morning ទៀតបងនិយាយជាមួយមិនតបនឹងបងវិញសោះ" ថេយ៉ុង នាយស្លៀកតែកន្សែងត្រឹមចង្កេះបង្ហាយផ្នែកខាងលើមកទាំងអស់មកឈរផ្លុំសក់ដែលសើមតិចៗនៅជិតចុងគ្រែ
" ហ្គុកគី មិនទៅថើបបងថេឯងទេសទុកឲ្យបងស៊ុកជាអ្នកថើបទៅ" ហ្គុកគី អោបដៃចូលគ្នាពេបមាត់ធ្វើមិនដឹង
" រឿងអីត្រូវឲ្យបងជាអ្នក...." ហូស៊ុក គេស្ទើតែគាំងនិយាយលែងចេញទៅហើយឥឡូវនេះឲ្យតែនៅជិតហ្គុកគីពេលណាក៏គេមិនយល់ពីអ្វីដែលក្មេងនិយាយមកទេគឺប្លែកៗតាំងពីថេយ៉ុងប្រាប់ពួកគេទាំងពីរជាសង្សារនឹងគ្នាមក
" បងស៊ុកជាសង្សារបងថេចឹងមិនយូរទេបងនឹងក្លាយជាប្រពន្ធបងថេហើយ ហិហិ " ហ្គុកគី
" ហ្គុកគី និយាយត្រូវចឹងហ្គុកគីកុំឧស្សាហ៍មកថើបប្រពន្ធបងពេកដឹងទេ " ថេយ៉ុង ក្មេងនិយាយត្រូវចិត្តនាយក៏បញ្ជួសថែមធ្វើឲ្យហូស៊ុកក្ដៅស្លឹកត្រចៀកទាំងព្រឹក
" ត្រូវក្បាលឯងស្អីបិទមាត់ទៅ ហ្គុកគីក៏ដូចគ្នាទៅដឹងរឿងអស់នេះពីណាមក" ហូស៊ុក សម្លក់ថេយ៉ុងសឹងជ្រុះគ្រាប់ភ្នែកមុននឹងមកនិយាយជាមួយហ្គុកគីវិញ
" យ៉ាងម៉េចនឹងអូនសម្លាញ់ហ្គុកគីនិយាយត្រូវពេកមែនទេ" ថេយ៉ុង
" អូនសម្លាញ់ឆ្កួតស្អីរបស់ឯងឆាប់ទៅរកខោអាវពាក់ទៅ" ហូស៊ុក គេទើសភ្នែកនឹងថេយ៉ុងយូរហើយមកឈរផ្លុំសក់មិនទៅរកខោអាវពាក់ទៅកើតដែរ
" យ៉ាងម៉េចកម្ដៅក្នុងខ្លួនអូនកើនឡើងមែនទេទើបប្រញាប់ដេញបងឲ្យទៅរកអីពាក់" ថេយ៉ុង នាយដើរមករកហូស៊ុកនឹងហ្គុកគីមួយៗទាំងក្នុងដៃនៅកាន់ម៉ាសុីនផ្លុំសក់នៅឡើយ
" កម្ដៅឡើងឡប់អីឯងឆាប់ទៅរកអីស្លៀកពាក់ទៅកុំមកសម្ញែងរាងអីបែបនេះនោះអាក្រក់មើលណាស់" ហូស៊ុក
" ហួយ បងថេធ្វើឲ្យបងស៊ុកខឹងទៀតហើយ" ហ្គុកគី
" អានឹងគេមិនហៅថាខឹងទេណាហ្គុកគីគេហៅថាកំពុងប្រចណ្ឌ័ណាហ្គុកគី" ថេយ៉ុង
" អ៎ អានឹងគេហៅថាប្រចណ្ឌ័ណ៎បងថេណ៎" ហ្គុកគី
" ត្រឹមត្រូវហើយហ្គុកគីគេហៅថាប្រចណ្ឌ័" ថេយ៉ុង នឹងហ្គុកគីសើចកខឹកខុសដាច់ពីហូស៊ុកមុខឡើងម៉ូវដូចចង់វៃអ្នកណាចឹង
" ចៀសចេញពីផ្លូវយើង ឆើស" ហូស៊ុក ក៏ដើរបំបុកថេយ៉ុងមួយទំហឹងចូលទៅបន្ទប់បាត់
" ........ " ថេយ៉ុង ត្រឹមលួចញញឹមនឹងដើរទៅបើកទូសម្លៀកបំពាក់នឹងរៀបចំខ្លួនឲ្យរួចរាល់នឹងនាំហ្គុកគីចុះទៅខាងក្រោមដោយទុកឲ្យហូស៊ុកនៅងូតទឹកម្នាក់ឯងទើបចុះទៅតាមក្រោយ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now