ភាគទី35

230 33 2
                                    

ថ្ងៃនេះផ្ទះត្រកូលគីមទាំងមូលកំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អផ្ទះអ្នកបម្រើរត់ឆ្វេងរត់ស្ដាំខំប្រឹងរៀបចំកន្លែងឲ្យស្អាតទាន់ពេលវេលា

+ពេលរាត្រី

ថ្មើរនេះភ្ញៀវកិត្តិយសជាច្រើននាក់ដែលលោកគីមព្រមទាំងភរិយាបានទៅអញ្ជើញដើម្បីឲ្យចូលរួមកំពុងនាំគ្នាអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករទាំងអស់នោះសុទ្ធតែជាអ្នកមានអភិជនអ្នករកសុីជំនួញធំដុំដែលអញ្ជើញមកចូលរួមព្រមទាំងបង្អួតប្រណាំងសម្រស់គ្នាទាំងស្រីទាំងប្រុសទាំងក្មេងទាំងចាស់លាយលំជាមួយគ្រឿងពេជ្រភ្លឺចញ្ចាចពេញក្នុងកម្មវិធី

"ជម្រាបសួរ! អញ្ជើញចូលទៅខាងក្នុងទាំងអស់គ្នា"លោកគីម នឹងកូនប្រុសច្បងគីមថេយ៉ុងកំពុងតែនាំគ្នាឈរចាំទទួលរាក់ទាក់ភ្ញៀវដែលបានអញ្ជើញមកយ៉ាងកក់ក្ដៅ
" សួស្ដី សូមអញ្ជើញខាងក្នុង " ទាំងពីរនាក់ប៉ាកូននាំភ្ញៀវចូលទៅក្នុងពិធីមិនឲ្យទាស់ចិត្តអី្វឡើង
" លោកបងភ្ញៀវចូលរួមច្រើនខ្លាំងណាស់" លោកស្រីសុីនឌី ទើបតែចេញមកក៏ដើរសម្ដៅមករកលោកគីមដើម្បីទៅរាក់ទាក់ភ្ញៀវជាមួយគ្នា
" បងក៏គិតដូចអូនដែរតែឯណាហ្គុកគីនឹងហូស៊ុកទៅ" លោកគីម
" ពួកគេនៅមិនទាន់រួចទេទើបអូនចុះមករាក់ទាក់ភ្ញៀវជាមួយមុនទៅ " លោកស្រីសុីនឌី
" លោកប៉ាខ្ញុំទៅរកហូស៊ុកហើយ "ថេយ៉ុង
" មិនបាច់ទេក្មួយថេហូស៊ុកមកឥឡូវហើយ " លោកស្រីស៊ីនឌី
" ខ្ញុំចង់រកអ្នកមីងមានអីដែរទេ " ថេយ៉ុង
" គ្មានទេតាមតែក្មួយទៅ "លោកស្រីសុីនឌី ថេយ៉ុងក៏ដើរចេញពីពួកទៅខាងលើបន្ទប់វិញដើម្បីមករកមើលហ្គុកគីនឹងហូស៊ុក
" បងស៊ុករួចឬនៅនឹងហ្គុកគីឃើញបងរើសឈុតច្រើនហើយណា "ហ្គុកគី
" នៅទេហ្គុកគី បងពាក់មិនត្រូវទេរលុងទាំងអស់នឹង"ហូស៊ុក
" តែហ្គុកគីថាប៉ុណ្ណឹងបានហើយបងស៊ុកស្អាតខ្លាំងណាស់"ហ្គុកគី
" ហ្គុកគី តែបងគិតថាវាអាក្រក់មើលណាស់មើលចុះដៃអាវក៏វែងហើយរញ៉េរញ៉ៃទៀតផង" ហូស៊ុក
" បងស៊ុកមិនជឿហ្គុកគីទេឬតែហ្គុកគីថាស្អាតគឺស្អាតហើយមើលចុះបងស៊ុកស្អាតជាងរាល់ថ្ងៃឆ្ងាយណាស់"ហ្គុកគី
" បងមិនសុីជោទេហ្គុកគីកុំមកបញ្ជោរនោះ" ហូស៊ុក ធ្វើមុខជូរដូចជាមិនសូវពេញចិត្តនឹងឈុតដែលខ្លួនកំពុងតែស្លៀកនេះទេ
" ហ្គុកគីនិយាយពិតមែនណាបើបងស៊ុកមិនជឿទៅសួរបងថេជាមួយអូនមក " ហ្គុកគី ចាប់អូសដៃហូស៊ុករត់ចេញទៅក្រៅបន្ទប់តែក៏វ៉ាកអឺជាមួយនឹងថេយ៉ុងដែលកំពុងតែនៅឈរបម្រុងគោះទ្វារបន្ទប់
" បងថេនៅទីនេះល្មមបងថេបងថាទៅមើលបងស៊ុកស្អាតខ្លាំងណាស់ត្រូវទេ" ហ្គុកគី ងើយនិយាយជាមួយនឹងថេយ៉ុងតែនាយបែរជាភ្លឹកមិនមាត់កអ្វីទៅវិញ
" បងថេ~ ឮហ្គុកគីសួរដែរទេនឹង "ហ្គុកគី ក្មេងតូចសម្លេងស្រួយដូចចង្រិតស្រែកហៅអ្នកជាបងដែលកំពុងភ្លឹកពេញមួយទំហឹងឡើងនាយភ្ញាក់ពីការភ្លឹកមកវិញភ្ញាក់ក្រញាង
" ស្អាតខ្លាំងណាស់" ថេយ៉ុង
"មើលអីប្រយ័ត្នយើងចាក់ខ្វាក់ភ្នែកទៅ "ហូស៊ុក
" បើអូនស្អាតម្លឹងៗមិនឲ្យបងមើលយ៉ាងម៉េចទៅ"ថេយ៉ុង
" តោះហ្គុកគីយើងចុះទៅខាងក្រោមបងខ្លាចមុខអាស្វានឹងណាស់" ហូស៊ុក
" ចង់ទៅចោលបងផងនឹងអី គេមិនត្រូវដើរទៅទាំងបែបនេះទេត្រូវធ្វើបែបណាអូនសម្លាញ់"ថេយ៉ុង ស្ទាក់មុខមិនឲ្យផ្លូវហូស៊ុកចេញទៅចោលខ្លួនទេទើបនាយប្រញាប់ចាប់ដៃតូចៗស្រឡូនៗមកកៀកនឹងដៃនាយធ្វើដូចកូនកំលោះកូនក្រមុំកៀកដៃគ្នា
" មិនបាច់ធ្វើបែបនេះទេអាក្រក់មើល "ហូស៊ុក ក៏រលាស់ដៃមកវិញ
" បើមិនធ្វើតាមអ្វីដែលបងប្រាប់ទេអូននឹងមិនបានលុយដែលពួកយើងព្រមព្រៀងគ្នានោះសូម្បីតែមួយសេន" ថេយ៉ុង
" ឯងចង់លេងខ្សែរលើមែនទេនឹង "ហូស៊ុក
" អ្នកណាថាមកពីអូនរឹងចចេសខ្លួនតើដែលមិនព្រមបំពេញកាតព្វកិច្ចខ្លួនឯងឲ្យល្អនោះ "ថេយ៉ុង ដោយសារតែអស់ពាក្យត្រូវតវ៉ាទៀតហើយទើបហូស៊ុកព្រមទៅប្រកៀកដៃថេយ៉ុងវិញនឹងបណ្ដើរគ្នាចូលទៅក្នុងពិធីដោយមានហ្គុកគីជាអ្នកដើរពីមុខ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now