ភាគទី 33

211 35 4
                                    

មកដល់ផ្ទះភ្លាមចែមក៏យកឆត្រមកឲ្យថេយ៉ុងដើម្បីកុំឲ្យត្រូវទឹកភ្លៀងព្រោះភ្លៀងនៅតែបន្តធ្លាក់កាន់តែខ្លាំងឡើងៗមិនឈប់ឯហូស៊ុកដោយហេតុថាខ្លាចរន្ទះក៏សម្ងំគេងលក់មិនដឹងអីទាំងអស់សូម្បីតែមកដល់ផ្ទះវិញក៏ថេយ៉ុងមិនដាស់គេឲ្យភ្ញាក់នាយឲ្យចែមជួយបាំងឆត្រឲ្យឯខ្លួនក៏លើកបីហូស៊ុកចូលទៅក្នុងផ្ទះដោយខ្លួនឯង
" ចែមជួយបាំងឆត្រឲ្យផងខ្ញុំបីហូស៊ុកឡើងទៅលើ"ថេយ៉ុង ក៏ដោះខ្សែក្រវាត់ឲ្យហូស៊ុកហើយក៏ចាប់បីកាយតូចស្ដើងចេញពីក្នុងឡានដោយមានចែមបាំងឆត្រឲ្យដើម្បីកុំឲ្យត្រូវភ្លៀង

" អ្នកប្រុសថេយ៉ុងហូស៊ុកកើតអីនឹង "អ៊ំដា ដើរមករកថេយ៉ុងនឹងសួរនាំព្រោះឃើញនាយបីហូស៊ុកខ្លាចក្រែងថាហូស៊ុកកើតអី
" មិនអីទេអ៊ំគេគេងលក់ទើបខ្ញុំមិនចង់រំខានក៏បីគេទៅខាងលើដោយខ្លួនទៅតែអ៊ំជួយធ្វើបបរឲ្យគេញុាំផង" ថេយ៉ុង
" អ៎មិនអីទេចាំអ៊ំឲ្យនាងចែមយកទៅឲ្យក្នុងបន្ទប់ទៅចុះ" អ៊ំដា
" បាទអរគុណអ៊ំហើយ "ថេយ៉ុង នាយក៏បីហូស៊ុកឡើងទៅខាងលើបន្តទៀតដោយមានលោកគីមនឹងលោកស្រីសុីនឌីសម្លឹងមើលផងដែរ
" នេះហូស៊ុកកើតអីនឹងម៉ែដោះបានជាថេយ៉ុងបីគេមកចឹង" លោកស្រីសុីនឌី គាត់ចេញមកពីបន្ទប់ទទួលភ្ញៀវជាមួយលោកគីមក៏ឃើញថាថេយ៉ុងបីហូស៊ុកទៅខាងយ៉ាងប្រញាប់ ណាមួយពីល្ងាចទទួលដំណឹងពីជេគដែលត្រូវជាលេខារបស់ថេយ៉ុងប្រាប់ថាពួកគេបានឈ្លោះគ្នាព្រោះតែជូសុី
" ហូស៊ុកគេគេងលក់លោកស្រីហើយអ្នកប្រុសមិនចង់រំខានក៏បីគេទៅបន្ទប់ទៅ" អ៊ំដា គាត់ប្រាប់តាមអ្វីដែលថេយ៉ុងបាននិយាយប្រាប់គាត់ដូចគ្នា
" តែនេះទើបក្បាលប្រលប់តើហូស៊ុកគេងលឿម្ល៉េះ" លោកស្រីសុីនឌី
" រឿងក្មេងៗអូនកុំចង់ដឹងច្រើនអីប្រហែលគេមានរឿងនឹងគ្នាតិចតួចហើយ "លោកគីម
" បងមិនគិតថាចម្លែកទេហែសរាល់ដងហូស៊ុកមិនដែលគេងពីក្បាលប្រលប់ចឹងទេ" លោកស្រីសុីនឌី
" អូនកុំខ្វល់អីថាមិនត្រូវពួកយើងជិតបានចៅពរហើយក៏ថាបាន" លោកគីម
" បងចង់បានន័យថាម៉េចនឹង "លោកស្រីស៊ីនឌី
" អូនកុំឆ្ងល់ច្រើនឲ្យពួកគេដោះស្រាយគ្នាទៅពួកយើងទៅគេងវិញពេលនេះគេកំពុងសាសងគ្នាផងក៏មិនដឹង "លោកគីម ហេតុតែគាត់ចង់បានចៅគិតឡើងវែងឆ្ងាយទាល់តែលោកស្រីសុីនឌីក្រវីក្បាល
" នាងចែមមកតាមយើងយកបបរទៅឲ្យអ្នកប្រុសនឹងហូស៊ុកទៅ" អ៊ំដា គាត់ឮសម្តីលោកគីមហើយបានត្រឹមញញឹមសប្បាយចិត្តតែប៉ុណ្ណោះឯង
" ច៎ាសអ៊ំ "ចែម នឹងអ៊ំដាក៏ទៅផ្ទះបាយវិញដើម្បីធ្វើបបរទៅឲ្យហូស៊ុកនៅខាងលើ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now