ភាគទី 46

212 35 0
                                    

ផ្ទះត្រកូលជុង ជូសុីបើកឡានមកដល់ផ្ទះភ្លាមក៏ដើរសម្ដៅទៅរកលោកជុងភ្លាមពីរឿងដែលហូស៊ុកមកជួបគាត់កាលពីប៊ិតភ្លឺនេះ
" អ្នកម៉ាក់លោកប៉ានៅឯណាដែរ" ជូសុី មកដល់ក៏ឃើញម៉ាក់ខ្លួននៅអង្គុយនឹងសាឡុងទើបនាងក៏សួររកលោកជុង
" ប៉ាកូននៅក្នុងបន្ទប់ឯណោះមានអីមែនទេកូន"លោកស្រីជីយ៉ា
" ខ្ញុំចង់សួរប៉ាខ្លះៗនឹងណាម៉ាក់ " ជូសុី ក៏ដើរឡើងទៅខាងលើបាត់

តុក តុក ~
" លោកប៉ាគឺខ្ញុំណាអាចចូលបានទេ " ជូសុី គោះទ្វារបន្ទប់ហើយនាងក៏ស្រែកហៅសុំការអនុញ្ញាត
" ចូលមកកូន "លោកជុង
" អ៎ស មានអីឬជូសុី ក្រែងទៅផ្ទះក្មួយថេមិនអញ្ចឹងអី" លោកជុង
" ចា៎ស ខ្ញុំទៅផ្ទះបងថេតែខ្ញុំមកវិញហើយ "ជូសុី
" ប៉ា ខ្ញុំសួរប៉ាមួយបានអត់ " ជូសុី
" កូនមានអីសួរប៉ាឆាប់សួរមក "លោកជុង
" ខ្ញុំឃើញហូស៊ុក មកជួបប៉ាគេមករកប៉ាមានការអីដែរទៅ" ជូសុី សំណួរនេះធ្វើឲ្យលោកជុងងាកមើលមកនាងមិនដាក់សោះតើនាងឃើញដោយរបៀបណាហើយនាងចង់ដឹងធ្វើអី
" កូន ឃើញដោយរបៀបណា " លោកជុង តើនាងសង្ស័យអីមកលើគាត់នឹងហូស៊ុកឬទើបមកសួរបែបនឹង
" ប៉ាមិនបាច់ចង់ដឹងទេថាខ្ញុំដឹងបានយ៉ាងម៉េចនោះប៉ាគ្រាន់តែប្រាប់មកថាហូស៊ុកគេមករកប៉ាធ្វើអី "ជូសុី
" វាមិនដូចដែលកូនគិតទេណា" លោកជុង
" កូនដឹងមែនទេថាហូស៊ុកជាកូនរបស់ប៉ា" លោកជុង
" ខ្ញុំដឹងហើយតែអ្វីដែលខ្ញុំចង់ដឹងពេលនេះថាតើហូស៊ុកគេទៅណា... "ជូសុី ...

រឺងៗ~ៗ សម្លេងទូរស័ព្ទថេយ៉ុង រោទ៍ឡើងទើបនាយប្រញាប់លើកក្រែងបានដំណឹងពីហូស៊ុក
" Hello " ថេយ៉ុង
" Hello បងថេលោកប៉ាប្រាប់ថាហូស៊ុកទៅ Gwangju " ជូសុី
" ថាម៉េច ហូស៊ុកទៅ gwangju គេទៅធ្វើអីនៅទីនោះទៅ " ថេយ៉ុង រួចចុះហូស៊ុកទៅ gwangju យ៉ាងម៉េចបើម៉ាក់ប៉ាគេនៅ Seoul នឹងហើយទៅរស់នៅជាមួយអ្នកណា
" ខ្ញុំក៏មិនដឹងទេប៉ាប្រាប់តែប៉ុណ្ណឹងឯអាសយដ្ឋានវិញក៏លោកប៉ាមិនប្រាប់ដែរព្រោះហូស៊ុកគេឲ្យលាក់"ជូសុី
" បងអរគុណហើយជូសុីដែលផ្ដល់ដំណឹងឲ្យបង"ថេយ៉ុង
" ច៎ាស មិនអីទេបងថេត្រូវនាំហូស៊ុកមកវិញឲ្យបានណា "ជូសុី
" បាទ " ទឺត ទូរស័ព្ទក៏ផ្ដាច់ទំនាក់ទំនងត្រឹមតែប៉ុណ្ណោះ ថេយ៉ុងរត់សម្ដៅទៅឡាននាយយ៉ាងលឿន

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now