ភាគទី4

269 34 7
                                    

"ជួយទុកវានៅត្រង់នឹងហើយ"អ្នកបម្រើស្រី
"បាទ"
"នេះជាផ្លែឈើដែលអ៊ំដាឲ្យយកមកមែនទេ"ចែម ចុះមកដល់ក៏សួរទៅអ្នកដែលដាក់ផ្លែឈើនៅលើតុតាមដែលអ្វីដែលអ្នកបម្រើបានប្រាប់
"បាទនេះផ្លែឈើដែលអ្នកនៅក្នុងផ្ទះនេះបានកម្មងបើសិនជាអស់ការអីហើយខ្ញុំសុំទៅវិញហើយ" ហូស៊ុក   ឧគោរពលាបម្រុងនឹងចេញទៅវិញហើយតែពេលងាកមកមិនបានប្រយត្ន័ក៏បុកនឹងជូសុីដែលដើរមកពីណាក៏មិនដឹងព្រមទាំងក្នុងដៃមានកាន់ទឹកមួយទៀតផងដោយសារតែជូសុីរវល់តែចុចទូរស័ព្ទមិនបានមើលផ្លូវក៏ដើរមកបុកនឹងហូស៊ុកពេលដែលគេងាកមកទើបធ្វើឲ្យកែវដែលជូសុីកាន់នឹងដៃនោះធ្លាក់បែបលាន់ឮយ៉ាងខ្លាំងភ្លាមៗ
"អើយ នេះឯងដើរមិនមើលទេឬយ៉ាងម៉េចនឹង" ជូសុី ក្រោយកែវធ្លាក់បែកគេក៏សុំមើលទូរសព្ទ័ហើយសម្លក់មកមើលនឹងស្ដីឲ្យហូស៊ុកញ៉ែតៗទាំងដែលវាជាកំហុសរបស់នាងដែលដើរមិនមើលផ្លូវមកបុកនឹងគេសោះ
"ឲ្យខ្ញុំសូមទោសផង"ហូស៊ុក ព្រោះតែមិនចង់ឲ្យមានរឿងវែងឆ្ងាយគេក៏សូមទោសជូសុីដើម្បីបញ្ចប់រឿងតែជូសុីវិញមិនបានលើកលែងទោសឲ្យទេគេនៅតែជេស្ដីទៅកាន់ហូស៊ុកបន្តទៀត
"សូមទោសបានការស្អីចុះបើមិញនេះជាកាំបិតវិញយើងមិនត្រូវធ្លាយពោះស្លាប់ហើយទេយ៉ាងម៉េច"ជូសុី
"តែមិញមិនមែនជាកាំបិតឯណា"ហូស៊ុក ដោយសារតែគេសូមទោសហើយជូសុីមិនព្រមចប់គេក៏មិនទ្រនាងដូចគ្នាមានតែឈ្លោះប្រកែកគ្នាមិនឲ្យចាញ់
"នេះឯងហ៊ានតមាត់ជាមួយនឹងយើងផង"ជូសុី រឹតតែខឹងហូស៊ុកទ្វេដងពេលដែលហូស៊ុកមាត់ជាមួយគេ
"ខ្លាចស្អីនាងជាស្អីដែលខ្ញុំតមាត់មិនបាននោះ"ហូស៊ុក ដោយអស់ទ្រាំមិនបានគេក៏មិនគោរពនាងក្នុងនាមនាងជាមនុស្សស្រីដែរ
"ឯងត្រឹមតែជាអ្នកដឹកផ្លែឈើទេណាកុំមកចង់ខ្លាំងមាត់ជាមួយយើង"ជូសុី
"ត្រឹមជាអ្នកដឹងផ្លែឈើយ៉ាងម៉េចខ្ញុំមានបានទៅសុំលុយនាងចាយដែរទេ"ហូស៊ុក ដោយសារតែចរិកកាចឆ្នាស់ដែរនោះគេថាឲ្យជូសុីវិញទាំងចុកៗធ្វើឲ្យជូសុីរកពាក្យមកឈ្លោះមិនចង់បាន
"ឯងអាអ្នកដឹកផ្លែឈើថ្នាក់ទាប"ជូសុី ទម្រាំជើងក្ដៅចិត្តដែលប្រកែកមិនឈ្នះហូស៊ុក
"ទោះបីខ្ញុំជាអ្នកដឹកជញ្ជូនថ្នាក់ទាបតែចរិកខ្ញុំមិនអន់ដូចជាកូនអ្នកមានមុខមានមាត់នោះទេ"ហូស៊ុក
"បងចែមមានរឿងអីមែនទេ" ហ្គុកគី ចុះមកពីខាងលើព្រះតែគេឮសំឡេងអ្វីម្យ៉ាងធ្លាក់បែកគេក៏ចុះមកមើលតាមការចង់ដឹងរបស់ក្មេង
"គ្មានរឿងអ្វីទេអ្នកប្រុសហ្គុកគី"ចែម ប្រញាប់បដិសេដចំពោះសំណួររបស់ក្មេងព្រោះខ្លាចថាជាគំរូមិនល្អ
"តែមិញនេះខ្ញុំឮសំឡេងអ្វីធ្លាក់បែក" ហ្គុកគី
"នេះបងប្រុសមែនទេជួបបងម្ដងទៀតហើយ"ហ្គុកគី គ្រាន់តែឃើញហូសុ៊កភ្លាមគេក៏ស្គាល់ភ្លាមព្រោះតែជួបគ្នាកាលពីថ្ងៃមិញ
"នេះហ្គុកគីស្គាល់មនុស្សថ្នាក់ទាបបែបនេះដែរឬ"ជូសុី ពេលឃើញថាហ្គុកគីនិយាយទៅហូស៊ុកទាំងញញឹមរួសរាយដាក់គេក៏សួរឡើងទាំងមិនចូលចិត្ត
"បងថាឲ្យអ្នកណា" ហ្គុកគី មិនឆ្លើយតបនឹងសំណួរដែលជូសុីបានសួរមកខ្លួនទេថែមទាំងសួរបកទៅវិញថែមទៀតផង
"គឺអាក្មេងអ្នកដឹកជញ្ជូនម្នាក់នឹងហើយ"ជូសុី
"ណែនាងមួយម៉ាត់អ្នកដឹកជញ្ជូនពីរម៉ាត់អ្នកដឹកជញ្ជូនយ៉ាងគិតថាខ្លួនឯងល្អជាងដឹកជញ្ជូននឹងត្រង់ណាទៅចរិកមើលតែខ្លួនឯងខ្ពស់ហួសគេអញ្ជឹង"ហូស៊ុក
"ត្រូវហើយយើងនេះគឺជាកូនអ្នកមានមិនដូចឯងដែលដើរដឹកផ្លែឈើទ្រុកៗទាំងថ្ងៃក្ដៅចែសបែបនេះទេ" ជូសុី
"អ៎នេះឬកូនអ្នកមានចរិកមិនកើតដូចស្រីទាក់ប្រុសអញ្ជឹងឬ" ហូស៊ុក
"នេះឯងហ៊ានហុឺយ~" ជូសុី ដោយត្រូវគេតមាត់មិនបាត់មួយម៉ាត់ក៏ក្ដៅចិត្តឡើងនឹងច្រានហូស៊ុកឲ្យដួលនៅលើឥដ្ឋការ៉ូដែលមានអម្បែងកែវធ្លាក់បែកអម្បាញ់មិញនេះធ្វើឲ្យហូស៊ុកត្រូវរបួសហូរឈាមមកភ្លាមៗ
"អួយ...." ដោយសារតែមិនបានទប់លំនឹងខ្លួនគេក៏ដួលទៅតាមកម្លាំងដែលជូសុីបានច្រាន
"នេះបងធ្វើអីនឹង"ហ្គុកគី
"ស្លាប់ហើយលោកកើតអីឬអត់នឹង"ចែម ក៏ជួយទៅលើកហូស៊ុកឲ្យក្រោកឈរវិញនឹងសួរនាំព្រោះមុននេះគេឮសំឡេងហូស៊ុកស្រែក
"ព្រះអើយមានឈាមនេះប្រហែលជាមុតនឹងអម្បែងកែវហើយ" ចែម ក្រោយជួយលើកហូស៊ុកឡើងហើយគេឃើញដៃហូស៊ុកមានឈាមជាច្រើនដែលបានមុតនឹងអម្បែងកែវ
"ប៉ុណ្ណឹងវាមិនស្លាប់ទេ" ជូសុី ដោយឃើញថាអ្នកបម្រើដែលនៅក្នុងនេះដូចជាបារម្ភនឹងអ្នកក្រៅមិនគិតពីខ្លួនដែលចេញចូលទីនេះសឹងតែរាល់ថ្ងៃក៏ស្ដីថាឲ្យថែមទាំងអ្នកបម្រើថែមទៀត
"បងចែមទៅយកបង់រំរបួសមករំឲ្យគាត់សិនទៅឈាមច្រើនណាស់"ហ្គ្កកគី ត្បិតតែជាក្មេងប៉ុន្តែគេក៏ចេះគិតគួរពីមនុស្សដែលនៅជុំវិញខ្លួនដែរ
"ចាស ពួកឯងទៅប្រដាប់លាងរបួសមក" ចែម ក៏ប្រាប់ទៅអ្នកបម្រើស្រីម្នាក់ដែលនៅជិតនេះឲ្យទៅយកប្រដាប់លាងរបួសមកលាងឲ្យហូស៊ុកឯអ្នកបម្រើក៏ទៅយកប្រដាប់លាងរបួសមក
"នេះមានរឿងអីនឹង"ថេយ៉ុង ក្រោយឮសំឡេងរញ៉េរញ៉ៃនៅខាងក្រោមច្រើនពេកគេក៏ចុះមកខាងក្រោមជាមួយនឹងលេខារបស់គេដើម្បីមកមើលថាមានរឿងអ្វីកើតឡើង
"បងថេមកហើយមែនទេអាអ្នកដឹកជញ្ជូនម្នាក់នេះវាមើលងាយអូន" ជូសុី កាលដែលឃើញថាថេយ៉ុងចុះមកហើយក៏ទៅអោបដៃថេយ៉ុងជាប់នឹងនិយាយប្រាប់នាយថាហូស៊ុកបានមើលងាយនាង
"ចែមនេះប្រដាប់លាងរបួស"អ្នកបម្រើស្រីដែលបានទៅយកប្រដាប់លាងរបួសក៏មកវិញជាមួយនឹងប្រដាប់លាងរបួសមកជាមួយកាលដែលមកដល់ហើយក៏ហុចទៅឲ្យចែមដើម្បីលាងរបួសឲ្យហូស៊ុក
"លោកមកខ្ញុំលាងរបួសឲ្យ" ចែម
"នេះឮខ្ញុំសួរទេថាមារឿងអី"ថេយ៉ុង
"បងថេសួរបងស្រីនេះទៅថាមានរឿងអីនោះ"ហ្គុកគី លើកដៃទៅចង្អុលមុខជូសុី
"មានរឿងអីជូសុី" ថេយ៉ុង ក៏ងាកមុខមកសួរជូសុី
"គឺអាក្មេងអ្នកដឹកផ្លែឈើនវាមកឈ្លជាមួយនឹងអូនហើយវាថែមទងមើលងាយអូទៀត" ជូសុី និយាយប្រាប់ថេយ៉ុងទាំងធ្វើទឹកមុខគួរឲ្យអាណិតតែមិនដឹងទេថា ជេគ ដែលជាលេខារបស់ថេយ៉ុងលួចសើចនឹងពាក្យសម្ដីរបស់នាង
"គេមើលងាយអ្នកនាងខ្ញុំថាអ្នកនាងមើលងាយគេច្រើនជាង" ជេគ
"ពិតមែនណាបងថេវាមើលងាយអូនពិតមែន"ជូសុី
"បានហើយអ្នកប្រុសរួចហើយ"ចែម
"អរគុណបងណាស់"ហូស៊ុក ក្រោយពីចែមរំរបួសឲ្យហើយគេក៏អរគុណនឹងរៀបចំត្រឡប់ទៅវិញ
"ឯងចង់ទៅណា"ថេយ៉ុង
"ក៏ទៅផ្ទះវិញនឹងហើយ"ហូស៊ុក
"នេះឯងមិនគិតសូមទោសជូសុីទេ"ថេយ៉ុង
"សូមទោសរឿងអីដែលខ្ញុំត្រូវសុំទោសនាងនោះ"ហូស៊ុក
"គឺរឿងដែលឯងមើលងាយជូសុីនឹងហើយ"ថេយ៉ុង
"ថាម៉េចខ្ញុំមើលងាយនាងលោកមានបានឃើញដែរទេដែលថាខ្ញុំមើលងាយនាងនោះ"ហូស៊ុក
"ជូសុីប្រាប់យើងអស់ហើយថាឯងមើលងាយគេ"ថេយ៉ុង
"ហើយលោកក៏នាយអញ្ជឹងឬ"ហូស៊ុក
"បានហើយខ្ញុំមិនចង់ឈ្លោះជាមួយលោកម្នាក់ទៀតទេ" ហូស៊ុក ថាហើយក៏ដើរចេញមកខាងក្រៅដើម្បីត្រឡប់មកផ្ទះវិញ
___ skip ____
ពេលដល់ហាងវិញហូស៊ុកទឹកមុខមិនញញឹមដាក់អ្នកណាទាំងអស់ទាំងភ្ញៀវនៅក្នុងហាងក៏ដោយ
"អ្នកម៉ាក់កូនទៅសម្រាកមិនហើយ"ហូស៊ុក
"ចាស កូន" លោកស្រីជុង រាងចំលែកចិត្តបន្តិចដែរពេលដែលហូស៊ុកមកវិញក៏សុំគាត់ទៅសម្រាកភ្លាម

  សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

សរសេរដោយ: IN RANEY

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now