ភាគបញ្ចប់

353 40 4
                                    

ថ្ងៃនេះទាំងគ្រួសារគីមនឹងគ្រួសារជុងបាននាំគ្នាមកជូនដំណើរជូសុីទៅបរទេសទាំងអស់គ្នាសូម្បីតែលេខារបស់ថេយ៉ុងក៏ទៅជាមួយនឹងថេយ៉ុងដែរ

+ ប្រលានយន្តហោះ

" កូនលាហើយលោកប៉ាអ្នកម៉ាក់ " ជូសុី ចូលទៅអោបអ្នកមានគុណទាំងពីរដើម្បីលាទៅកាន់កន្លែងដែរឆ្ងាយពីប្រទេសកូរ៉េនឹងយូរឆ្នាំទើបនាងត្រឡប់មកវិញ
" ថែខ្លួនផងណាកូនម៉ាក់ ពេលគ្មានម៉ាក់ប៉ានៅក្បែរត្រូវចេះមើលថែខ្លួនឯងដឹងទេ "លោកស្រីជីយ៉ា អោបអង្អែលសក់កូនជាលើកចុងក្រោយមុននឹងនាងចេញទៅបរទេសមិនដឹងជាប៉ុន្មានឆ្នាំទើបមកវិញ
" ច៎ាស ម៉ាក់កូននឹងមើលថែខ្លួនឯងឲ្យល្អ ម៉ាក់នឹងប៉ាក៏ចឹងដែរ " ជូសុី លាពីការអោបលោកទាំងពីរក៏ទៅលាគ្រួសារគីមម្ដង
" ខ្ញុំលាហើយលោកអ៊ំអ្នកមីង "ជូសុី សំពះលាទៅលោកទាំងពីរ
" មើលថែខ្លួនណាក្មួយ មានការអីមិនស្រួល call មករកអ្នកទីនឲ្យដឹងផងឮទេ "លោកស្រីសុីនឌី អោបជូសុីនឹងនិយាយណែនាំ
" ច៎ាស អរគុណអ្នកមីង " ជូសុី
" អូនលាហើយបងថេ "ជូសុី ថេយ៉ុងងក់ក្បាលទាំងញញឹម
" បងលាហើយហូស៊ុក "ជូសុី ក៏អោបលាប្អូនមុននឹងចូលទៅកន្លែង check in 
" ថែខ្លួនឲ្យល្អណាបងស្រី "ហូស៊ុក អោបបងស្រីលាទាំងទឹកមុខស្រពាប់ស្រពោន
" ខ្ញុំលាហើយអ្នកគ្រប់គ្នា "ជូសុី យន្តហោះជិតចេញដំណើរហើយទើបនាងចូលទៅ check in នឹងឡើងទៅលើយន្តហោះដើម្បីចាកចេញទៅ
" ពួកយើងត្រឡប់ទៅវិញទៅ "លោកគីម ជូសុី បានចាកចេញទៅហើយក៏ដល់ពេលដែលអ្នកគ្រប់គ្នាមកជូនដំណើរត្រឡប់ទៅវិញដែរ មិននៅបង្អង់យូរតទៀតគ្រប់គ្នាក៏ចាកចេញពីប្រលានយន្តហោះត្រឡប់ទៅផ្ទះវិញរៀងខ្លួន
" រឿងដែលយើងឲ្យចាត់ចែងនោះយ៉ាងម៉េចហើយ"ថេយ៉ុង បោះសម្ដីទៅសួរលេខាខ្លួពីរឿងដែលនាយឲ្យរៀបចំ
" រួចរាល់ហើយចៅហ្វាយ ត្រូវការទៅពិនិត្យមើលទេ"ជេគ
" អឹម " ងក់ក្បាលយល់ព្រម ហើយក៏ប្រាប់ទៅហូស៊ុកឲ្យត្រឡប់ទៅផ្ទះមុនជាប៉ាម៉ាក់របស់នាយព្រោះនាយនឹងលេខាត្រូវទៅមើលការរៀបចំសិន

ថេយ៉ុងនឹងលេខាបានមកដល់ក្រុមហ៊ុនដើម្បីមើលការរៀបចំដែលនាយឲ្យធ្វើទុកសម្រាប់យប់នេះ បុគ្គលិកទាំងត្រូវជួយរៀបចំគ្នាដើម្បីឲ្យមើលទៅ romantic សម្រាប់គូរស្នេហ៍ថ្មីថ្មោង
" ពិតជាល្អណាស់ឯងមិនធ្វើឲ្យយើងខកចិត្តទេ" ថេយ៉ុង សរសើរចំពោះការរៀបចំមើលទៅស្រស់ស្អាតនឹង romantic ទោះបីជាមើលទៅ សាមញ្ញៗតែថ្លៃថ្នូរនឹងស្រស់ស្អាតមិនរញ៉េរញ៉ៃ ភ្លើងទៀនបានទុកដុតពេលយប់អមសងខាងមានតុសម្រាក់អង្គុយមើលព្រះចន្ទមួយសម្រាប់គូរស្នេហ៍សាងសងគ្នា នៅជុំវិញខាងៗមានអមជាមួយក្រុមផ្កាទាំងតូចទាំងធំចម្រុះពណ៍មើលទៅស្រស់បំព្រងនឹងទាក់ទាញជំវិញកន្លែងនោះមានក្លិនក្រអូបផ្កានានាដែលបានសាយក្លិនពាស់ពេញដំបូងអគារក្រុមហ៊ុន 

You've reached the end of published parts.

⏰ Last updated: Apr 07, 2023 ⏰

Add this story to your Library to get notified about new parts!

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now