ភាគទី 26

229 33 21
                                    

ត្រឹមរយៈពេលមិនដល់ប្រាំនាទីផងថេយ៉ុងក៏មកដល់ផ្ទះហូស៊ុកយ៉ាងលឿនធ្វើឲ្យអ្នកដែលទើបនឹងបិទទូរសព្ទ័មុននេះបន្តិចចំហរមាត់ធំនឹកស្មានមិនដល់
" បងថេមកដែរ" ហ្គុកគី អើតក្បាលមើលជាមួយហូស៊ុករួចក៏និយាយឡើងទាំងសប្បាយចិត្ត
" នេះខ្មោចឬក៏មនុស្សនឹងបានជាមកដល់លឿនម្លឹងៗ" ហូស៊ុក មិននឹកស្មានថាថេយ៉ុងមកដល់លឿនម្លឹងពេកទេគេនឹកស្មានតែថានាយមកផងតែនេះគឺលឿនជាងការគិតរបស់គេឆ្ងាយណាស់
" បងស៊ុកពួកយើងទៅកន្លែងអ្នកម៉ាក់ទៅ "ហ្គុកគី
" បងថាហ្គុកគីទៅរកគាត់ចុះបងទៅបន្ទប់បងវិញ " ហូស៊ុក ក៏រត់ចូលទៅបន្ទប់គេងរបស់យ៉ាងលឿនស្លេវព្រោះបើទៅជួបថេយ៉ុងប្រាកដណាស់គេគ្មានពាក្យដោះសារជាមួយនាយទេព្រោះគេមកនេះថេយ៉ុងមិនបានអនុញ្ញាត
" បងស៊ុក ឈប់សិន " ហ្គុកគី ហៅឲ្យឈប់ក៏មិនទាន់ដែរបើលឿនយ៉ាងនេះនោះ។ ពេលព្យាយាមហៅហូស៊ុកឲ្យឈប់មិនបានសម្រេចហើយក្មេងតូចក៏ត្រឡប់មកតុអាហារតែម្នាក់ឯង

- បន្ទប់ទទួលភ្ញៀវ

" ហ្គុកគី ឯណាកូនស៊ុកទៅក្មួយ " អ្នកស្រីជុង
" មែនហើយហ្គុកគីម៉េចក៏មកតែម្នាក់ឯង "លោកស្រីសុីនឌី
"បងស៊ុកទៅបន្ទប់គាត់បាត់ហើយម៉ាក់ " ហ្គុកគី
" អៅ រួចចុះមិនមកនិយាយគ្នាលេងឲ្យបាត់នឹកទេអី នឹង"អ្នកស្រីជុង
_______ក្រាក _____
"ក្មួយថេ" លោកស្រីសុីនឌី ទ្វារត្រូវបានបើកចេញបង្ហាញឲ្យឃើញនូវមនុស្សពីរនាក់ដែលកំពុងដើរចូលមក
" ក្មួយថេ មានការអីមែនទេក្មួយ "អ្នកស្រីជុង
" ហូស៊ុកនៅឯណាអ្នកមីង " ថេយ៉ុង នាយចូលមកជាមួយនឹងលេខាប្រុសរបស់នាយមកដល់ក៏សួររកហូស៊ុកភ្លាម
" គេនៅក្នុងបន្ទប់ឯណោះមកអង្គុយលេងជុំគ្នាតែម្ដងមកក្មួយ" អ្នកស្រីជុង
" ខ្ញុំទៅរកគេហើយអ្នកមីង ជេគឯងនៅទីនេះហើយ"ថេយ៉ុង ក៏ដើរសម្ដៅទៅរកហូស៊ុក
" តិចកើតសង្រ្គាមទៀតទៅ" ជេគ គេព្រឺក្បាលមិនស្ទើទេព្រោះឲ្យតែពីរនាក់នេះនៅជិតគ្នាដឹងតែឈ្លោះហើយ
" កុំខ្វល់អីឯងមកញុាំផ្លែឈើមក "លោកស្រីសុីនឌី គាត់ក៏ចង់ដឹងរឿងខ្លះៗរបស់ថេយ៉ុងពីលេខាគេដែរព្រោះប្រហែលគេអាចដឹងចិត្តថេយ៉ុងច្រើន
" បាទកិត្តិយសណាស់លោកស្រី" ជេគ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now