ភាគទី16

234 36 12
                                    

   ព្រឹកថ្មីអ្វីៗក៏ថ្មីហូស៊ុកព្យាយាមសុំជួយធ្វើការងារផ្ទះគ្រប់ពេលតែអ៊ំដានឹងចែមមិនព្រមឲ្យគេជួយធ្វើទេដោយទុកឲ្យគេនាំតែហ្គុកគីលេងតែប៉ុណ្ណោះ ជាហេតុធ្វើឲ្យហូស៊ុកមានការធុញទ្រាន់នឹងអបសុខជាខ្លាំងក៏បបួលហ្គុកគីក្មេងទៅបាញ់ទឹកដើមឈើលេងម្ដងរីឯថេយ៉ុងថ្ងៃនេះក៏មិនទៅក្រុមហ៊ុនដែរព្រោះមិនសូវមានការងារច្រើនទើបនាយសម្រាកនៅផ្ទះដែរទៅ

" អ៊ំហ្គុកគីនឹងគេនោះទៅណាហើយ "ថេយ៉ុង ចុះមកខាងក្រោមមិនឃើញមានក្មេងរត់លេងដូចរាល់ថ្ងៃទើបនាយសួរនឹងខំសម្លឹងរកមើល
" គេ ហែស គេជាអ្នកណាអ្នកប្រុស "អ៊ំដា ថេយ៉ុងមិនប្រាប់ឈ្មោះឲ្យចំទើបគាត់សួរទៅនាយទាំងដែលនាយកំពុងងាកមើលឆ្វេងមើលស្ដាំមិនព្រមឈប់
" គឺហូស៊ុកនឹងណាអ៊ំ "ថេយ៉ុង ឆ្លើយតែភ្នែកនៅតែសម្លឹងរករបស់អ្វីម្យ៉ាងដដែល
" អ៎គឺពួកគេទៅស្រោចទឹកដើមឈើនៅខាងក្រោយផ្ទះឯណោះអ្នកប្រុស "អ៊ំដា
" អរគុណអ៊ំហើយអញ្ចឹងខ្ញុំសុំទៅសិនហើយ "ថេយ៉ុង ពេលដឹងថាហ្គុកគីនឹងហូស៊ុកនៅកន្លែងណាហើយនាយក៏ដើរចេញទៅខាងក្រៅបាត់ដែរ ។ នាយចេះតែដើររកមនុស្សដែលថាមកបាញ់ទឹកដើមឈើតាមអ្វីដែលម៉ែដោះបានប្រាប់តែដូចជាមិនឃើញមានស្រមោលអ្នកណាម្នាក់នៅទីនេះសោះ នាយក៏ចេះតែដើររកបន្តទៅទៀត

" បងស៊ុក ហ្គុកគីបាញ់ដែរ " ហ្គុកគី ទាយកទុយោរទឹកសម្រាប់បាញ់ដើមឈើនឹងដើមផ្កាយកមកបាញ់តាមហូស៊ុកដែរ
" កុំអីហ្គុកគីប្រយត្ន័សើមណា "ហូស៊ុក ដៃកាន់ទុយោរបាញ់ទឹកបាញ់ដើមឈើខ្ពស់នឹងផ្កាធំៗកំពុងតែរីកផ្កាបញ្ចេញនូវសម្រស់ដ៏ស្រស់ស្អាតតាមបែបធម្មជាតិមានយ៉ាងចម្រុះពណ៍មើលទៅគួរឲ្យចង់គយគន់
" អត់ទេហ្គុកគីចង់បាញ់អាដើមផ្កានោះវារីកធំៗស្អាតខ្លាំងណាស់ណាបងស៊ុកណាឲ្យហ្គុកគីមកណា" ហ្គុកគី ធ្វើមុខគួរឲ្យស្រឡាញ់ដាក់ហូស៊ុកហើយក៏ចង្អុលទៅផ្កាដែលទើបរីកយ៉ាងស្រស់សោភាគួរជាទីមនោរម្យ
" បានបាននេះតែបើសើមខ្លួនបងមិនដឹងទេណា "ហូស៊ុក ក៏ហុចទុយោរឲ្យទៅក្មេងរួចក៏យកទុយោរទឹកមួយផ្សេងទៀតមកឈរបាញ់ដើមផ្កាទន្ទឹមនឹងក្មេង
" បងស៊ុកថ្ងៃនេះសប្បាយដល់ហើយ " ហ្គុកគី
" អញ្ចឹងថ្ងៃស្អែកយើងធ្វើអីទៀតទៅណោះ "ហូស៊ុក ខាំមាត់គិតរឿងថ្ងៃស្អែកថាតើរកអ្វើលេងឲ្យសប្បាយបែបនេះទៀត

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now