Part 2 : យើងចង់បានឯង!!

3.5K 216 3
                                    

#Flash back

ស្ថិតនៅក្នុងទីងងឹត មើលអ្វីក៏មិនឃើញ បង្កើនជាការព្រឺព្រួចមួយជាន់ទៀតដល់ក្មេងតូចដែលកំពុងតែជាប់ចំណងទៅណាមិនរួច ។ រាងតូច Taehyung ប្រឹងកញ្ជ្រោលដើម្បីអោយដាច់ចំណងដែលគេចងដៃរបស់ខ្លួនព័ទ្ធទៅក្រោយកៅអី ចំណែកមាត់ត្រូវបានបិទជិតដោយស្កុតមិនអោយគេស្រែក Tae ព្យាយាមរហូតដល់ហត់ ប៉ុន្តែមិនបានផល ។ មួយសន្ទុះក្រោយទើបទ្វាបើកឡើង ធ្វើអោយពន្លឺចាំងជះមកប៉ះផ្ទៃមុខ Tae ធ្វើឲ្យគេបើកភ្នែកមិនកើត ។

«ហឹស....ស្មានថាជាអ្នកណា តាមពិតជាឯងសោះ»សម្ដីមកមុនម្ចាស់ នាំឲ្យនាយតូចរហ័សងាកទៅមើល ទើបឃើញរូបរាងបុរសម្នាក់ដែលស្លៀកពាក់ក្រហ្ស៊េយ៉ាងស្អាតបាត ទាស់ត្រង់បន្តិចនៅដៃខាងស្ដាំរបស់នាយគឺមានសាក់ដែលគេឃើញនៅម្រាមដៃរបស់នាយ តើប្រុសម្នាក់នេះជាអ្នកណា? ហេតុអ្វីក៏ចាប់គេមកទីនេះ?

«ជាសង្សានឹងគ្នា ចរិតមិនខុសពីគ្នាពិតមែន ចូលចិត្តតែប្រើទង្វើថោកទាប នេះវាអស់មនុស្សបញ្ជូនមកហើយហេស៎ បានជាដាច់ចិត្តបញ្ជូនឯងមកជំនួស»ព្រោះមនុស្សមុនៗ ដែល Krist បញ្ជូនមកអោយធ្វើជារនុកក្នុងត្រូវបាន Jungkook សម្លាប់ចោលអស់បាត់ទៅហើយ ថែមទាំងផ្ញើសាកសពទាំងនោះទៅអោយគេវិញទៀតផង ដោយពេលខ្លះមានតែក្បាល ពេលខ្លះ មានតែដៃជើង ឯខ្លះទៀតក៏ត្រូវនាយចាប់បំពាក់គ្រាប់បែកយកទៅទម្លាក់ខាងមុខភូមិគ្រឹរបស់ Krist ក៏មាន ។ ចម្លែកតែលើកនេះបែជាលេចមុខសង្សាររបស់គេទៅវិញ តើគេចង់លេងស្អី?

«ហឹម....»Tae បានត្រឹមបញ្ចេញសម្លេងក្រហឹម បដិសេធនឹងការចោទប្រកាន់របស់ Jungkook ទាំងមិនយល់ថានាយចង់សម្ដៅលើអ្វីអោយប្រាកដ ។ រាងក្រាស់ឃើញបែបនេះក៏បញ្ចេញស្នាមញញឹមបន្តិចមុននឹងចាប់បកស្កុតចេញពីមាត់របស់ Tae មួយទំហឹង

«អ៊ួយ...»Tae ស្រែកឡើងព្រោះតែឈឺ ប៉ុន្តែរឿងនេះទុកមួយឡែកសិនហើយ អ្វីដែលចាំបាច់គឺត្រូវបកស្រាយកុំអោយនាយច្រឡំ

«ចង់ជួយសង្សាដល់ថ្នាក់យកខ្លួនឯងមកប្រថុយឬ ស្មោះស្ម័គ្រពិតមែន»Jungkook សើចដើមកយ៉ាងរងំ នឹកអស់សំណើចនឹងនាយតូច

«ខ្ញុំមិនយល់ពីអ្វីដែលលោកនិយាយទេ តើខ្ញុំទៅធ្វើអ្វីលោក ហើយចុះ Krist គេពាក់ព័ន្ធអីដែរ លោកកំពុងតែចោទប្រកាន់លើពួកខ្ញុំច្បាស់ណាស់»Tae តវ៉ាដោយមិនខ្លាចរអានឹងក្រសែភ្នែកអ្នកម្ខាងទៀត ដែលសម្លឹងមកគេដូចជាចង់សុីសាច់

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now