part 40 : ឈប់គិតទៅ Tae

1.4K 127 3
                                    

@ វីឡា Kim

បន្ទាប់ពីធ្វើនំរួចរាល់ រាងតូចបានវិចខ្ចប់យ៉ាងស្អាតយកមកជូនអ្នកម៉ាក់ដែលនៅផ្ទះ ។ Tae បានឈៀងចូលទៅរក Mrs Jeon មុន ទើបបន្តមកទីនេះតាមក្រោយ ព្រោះគេចង់ចំណាយពេលយូរដើម្បីនៅជាមួយ Mrs Kim ។ នាយតូចឈរនៅខាងមុខផ្ទះចុចកណ្ដឹងផ្ដល់ជាដំណឹងដល់មនុស្សខាងក្នុង រង់ចាំអោយគាត់មកបើកទ្វារ ។

ក្រាក៚

«អ្នកម៉ាក់!!»Tae គ្រាន់តែទ្វារបើកភ្លាមក៏ស្រវាអោបអ្នកម្ដាយជាប់ទាំងនឹកជាខ្លាំង ខានមកលេងគាត់យូរដែរហើយ ល្មមដល់ពេលដែលគេត្រូវការរង្វង់ដៃរបស់គាត់មកថ្នាក់ថ្នមសារជាថ្មី

«Tae...នេះមិនទៅធ្វើការទេហេ៎ស បានជាមករកម៉ាក់»ក្រែងថ្ងៃនេះការងារគេមានអោយឈប់ឯណា ម្ដេចក៏កូនរបស់គាត់មិនទៅក្រុមហ៊ុន បែរជាស្លៀកពាក់ធម្មតាមកលេងគាត់ទៅវិញ

«គឺកូនមិនស្រួលខ្លួន ទើបដាក់ច្បាប់ឈប់សម្រាកនឹងណា ប្រហែលជាថ្ងៃស្អែកកូនចូលធ្វើការវិញហើយ»Tae ស្រដីទាំងលែងចេញពីការអោប

«កូនឈឺអី Tae ....ធ្ងន់ធ្ងរឬអត់!! បើមិនស្រួលចាំម៉ាក់ជូនទៅពេទ្យ»Mrs Kim បង្វិលរាងតូចចុះឡើង មើលលើមើលក្រោមចង់ដឹងថាគេឈឺត្រង់ណា ខណៈដែលមុខរបស់គាត់ឡើងស្លេកអស់ទៅហើយ

«កូនមិនអីទេម៉ាក់...ពេលនេះធូរហើយ គ្រាន់តែឈឺក្បាលតិចតួចប៉ុណ្ណោះ»Tae

«អញ្ជឹងហេ៎ស...ម៉ាក់ថាមិនមែនទេដឹង»Mrs Kim ក្រលៀសភ្នែកទៅប្រទះនឹងស្នាមលើកញ្ជឹង.ករបស់កូន ក៏អាចសន្និដ្ឋានបានទៅហើយ ថាមកពីមូលហេតុអ្វី នេះបើប៉ារបស់គេមកឃើញ មិនដឹងប្រតិកម្មបែបណាទេ កូនគាត់យកទៅមិនបានប៉ុន្មានផងទក់សាច់ប៉ុណ្ណឹងទៅហើយ ទម្រាំរៀបការរួចទៀត សង្ស័យមិនសល់ឆ្អឹងទេមើលទៅ

«ម៉ាក់កុំខ្វល់អី...កូនថាចូលក្នុងសិនទៅ»Tae ឃើញអ្នកម្ដាយចាប់បានដូច្នេះ ក៏ប្រញាប់បង្វែររឿងអូសគាត់ចូលទៅខាងក្នុងបាត់ ។

«នេះកូនធ្វើនំមកផ្ញើរម៉ាក់ណា៎»Tae ចាប់ផ្តើមអួតខ្លួន ក្រោយពីនាំគាត់ចូលមកដល់ខាងក្នុង

«ហឹម...ឯណា ម៉ាក់សុំមើលបន្តិច»Mrs Kim

«ឈប់ កូនយកទៅរៀបដាក់ចានសិន អ្នកម៉ាក់ចាំមួយភ្លែត»Tae ប្រញាប់ចូលទៅក្នុងផ្ទះបាយ យកនំដែលខ្លួនរៀបមួយប្រអប់ធំនោះ យកចេញមកដាក់តម្រៀបលើចានយ៉ាងស្អាត ចំណែកនំដែលនៅសល់គេក៏បិទគម្របវិញ យកទៅដាក់ក្នុងទូទឹកកកទុកអោយលោកប៉ារបស់គេភ្លក់ផង រួចក៏លើកនំមកអោយ Mrs Kim ដែលអង្គុយចាំនៅឯតុបាយ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now