Part 37 : ផែនការជោគជ័យ!!

1.3K 126 2
                                    

«ក្មួយ Emma!! មកឈរធ្វើអីត្រង់នេះ»Mrs Jeon សួរឡើងទៅកាន់នាងក្រមុំ បន្ទាប់ពីឃើញនាងឈរធ្មឹងម្នាក់ឯងនៅក្បែរទ្វារ ហេតុអ្វីក៏មិនចូលទៅខាងក្នុង នៅរេរ៉ រកអ្វីឬ? ចំណែកទឹកមុខក៏ដូចជាមនុស្សទើបនឹងមកពីជួបខ្មោចយ៉ាងអញ្ជឹង ធ្វើឱ្យ Mrs Jeon អត់នឹងឆ្ងល់មិនបាន

«អុ៎...សួស្ដីអ៊ំស្រី!!»Emma ភ្ញាក់ព្រឺត ប្រឹងញញឹមទៅកាន់រាងចំណាស់ដែលសម្ដៅមករកខ្លួន ថ្វីបើមុននេះរវល់តែភ្លឹកសញ្ជឹងគិតមិនបានឃើញពីវត្តមានរបស់គាត់

«មកដល់យូរឬនៅ? ម្ដេចមិនចូលទៅខាងក្នុង នៅក្រៅក្ដៅណាស់»Mrs Jeon

«គឺខ្ញុំទើបនឹងមកដល់ប៉ុណ្ណោះ»Emma ស្ញេញទាំងមិនសម នាងមកយូរគួរសមដែរហើយ តែដែលឈរនៅខាងក្រៅ ព្រោះរវល់ឈ្លោះជាមួយនឹងអនាគតកូនប្រសាររបស់គាត់នឹងឯង ប៉ុន្តែបើអោយប្រាប់តាមត្រង់វាមិនកើត

«អឹម...បើអញ្ជឹងចូលក្នុងសិនទៅ»Mrs Jeon ក៏នាំមុខ ដោយមាន Emma តាមទៅពីក្រោយកៀកប្រកិត

«អឺក...អ៊ំស្រី!!»បន្ទាប់ពី Mrs Jeon ជូននាងមកដល់បន្ទប់ទទួលភ្ញៀវ នាងក្រមុំក៏បង្ហើរសំនៀងទាំងទាក់ទើរក្នុងចិត្ត មិនដឹងគួរសួរឬអត់ ប៉ុន្តែបំណាច់ថាហៅគាត់ទៅហើយ នាងត្រូវតែសួរ

«ក្មួយមានអ្វីឬ»Mrs Jeon

«តើ...បង Jungkook មានមកឬអត់ចា៎ស»ព្រោះតែឃើញ Tae នៅទីនេះទើបនាងចេះតែសួរទៅ ម្យ៉ាងក៏ចង់ជួបនាយផង បើ Jungkook នៅនាងនឹងបានទៅរកតែម្ដង

«Jungkook មិនបានមកទេ ក្មួយមានការអ្វីចង់ជួបគេហេស៎ »Mrs Jeon

«គ្មានទេ គ្រាន់តែមួយរយៈនេះមិនសូវបានឃើញគាត់ ទើបខ្ញុំចង់ជួបនិយាយលេងធម្មតាប៉ុណ្ណោះ ឃើញ Tae នៅទីនេះ គិតថាក្រែងលោគាត់មកសួរសុខទុក្ខអ៊ំស្រីជាមួយគ្នានឹងណា(ហើយខ្ញុំនឹងបាននៅក្បែរគាត់ផងមិនអញ្ជឹង)»មួយឃ្លាចុងក្រោយ Emma បានត្រឹមនិយាយក្នុងចិត្តមិនហ៊ានបញ្ចេញមក ខ្លាច Mrs Jeon ដឹងពីគោលបំណងរបស់ខ្លួន

«អ៊ំថាមិនបាច់ជួបញឹកក៏បាន ព្រោះពេលនេះ Jungkook គេមានគូដណ្ដឹងហើយ ខ្លាចចិត្ត Tae ដែលគេជាអនាគតប្រពន្ធ អ៊ំមិនចង់អោយកូនៗមានរឿងល្អក់កកជាមួយគ្នាទេ»Mrs Jeon ទោះគាត់មិនបង្ហាញអារម្មណ៍ ប៉ុន្តែគាត់គិតច្រើនខ្លាំងណាស់ ជាពិសេសគឺសុភមង្គលរបស់កូន គាត់មិនចង់ឃើញមនុស្សពីរនាក់ដែលទើបនឹងភ្ជាប់ពាក្យ ចាប់ផ្តើមទំនាក់ទំនងជាមួយគ្នាក្នុងនាមជាគូដណ្តឹង ត្រូវមកប្រេះឆា មើលមុខគ្នាមិនចំដោយសារតែអ្នកក្រៅឡើយ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now