Part 24 : បារម្ភ?

2.1K 189 4
                                    

Jungkook បើកភ្នែកធំៗ បន្ទាប់ពីដឹងថាខ្លួនមកខុសបន្ទប់ ស្លាប់ហើយលើកនេះ នាយមិនរស់ឡើយបើសិនជា Mr Kim ភ្ញាក់មកទាន់នោះ ។ រាងក្រាស់រហ័សទាញវាំងននបិទវិញ មុននឹងបែរខ្នងដើម្បីសម្រួលផ្លូវដង្ហើមដែលសឹងតែស្ទះព្រោះតែមិនហ៊ានដក ក្រោយពីធ្វើចិត្តបានបន្តិចហើយទើប Jungkook ទាញទ្វារមកបិទ ដោយលើកនេះថ្នមជាងពេលបើកទៅទៀត ។ មកធ្វើជាចោរលើកដំបូងហេតុអ្វីក៏វេទនាម្ល៉េះ និយាយតាមត្រង់ទោះមាននាមជាម៉ាហ្វៀក៏ពិតមែន ប៉ុន្តែរាងក្រាស់ក៏មិនដែលធ្វើអ្វីនាំឲ្យអាប់មុខដែរ ទើបតែលើកនេះលះបង់អស់ហើយដើម្បីជួបប្រពន្ធ ដែលសំខាន់មកច្រឡំទៀត នេះបើ Mr Kim ដឹង ច្បាស់ណាស់ថានឹងបានគាត់សំពងមិនខាន អ្នកណាមិនស្គាល់ Kim Jonghyun ឪពុកមហាហួងហែងកូន បើបែបនេះអីមិនអោយនាយភ័យម្ដេចនឹងកើត ព្រលឹងចុងសក់ឯណោះ ។

«អុញ! ម៉េចក៏ចុះមកវិញ»Niel ចងចិញ្ចើមសួរទៅកាន់ចៅហ្វាយ ដែលស្រាប់តែត្របាញ់ជើងចុះមកយ៉ាងលឿន ឯទឹកមុខដូចមនុស្សទើបនឹងជួបខ្មោច ។ Jungkook មិនស្រដី ឈរដកដង្ហើមទាំងហត់ មុននេះភ័យពេកបិសចុះខុសជណ្ដើរទៀត

«យ៉ាងម៉េចចៅហ្វាយ បានជួប Taehyung ទេ»Niel លមុខសួរទៅ Jungkook ទាំងញញឹមស្រស់ ប្រហែលជាបានជួបហើយ ទើបមកវិញលឿនយ៉ាងនេះ ដូចគេនិយាយតៗគ្នាថា ពេលដែលយើងមានស្នេហា បានត្រឹមឃើញដំបូលផ្ទះរបស់គេក៏អស់ចិត្ត ចំណែកចៅហ្វាយរបស់គេវិញ ឃើញត្រឹមមុខក៏ស្កប់ស្កល់ហើយ ប៉ុន្តែ...ផូស~

«ជួបក្បាលឯងស្អី!! ខែនេះយើងនឹងកាត់ប្រាក់ខែរបស់ឯងគុណនឹងបីមិនខានអា Nielsen»នៅមិននៅ នាំនាយទៅរកបន្ទប់ឪក្មេក ដឹងទេថាដូចនាំនាយទៅចូលរូងខ្លាមិនខុសទេ សំណាងចេះចុះមកវិញទាន់ បើមុននេះច្រឡំភ្លាត់មាត់ស្រែកអីល្មម

«ហេតុអីចៅហ្វាយ!!»Niel អង្អែលក្បាលត្រង់កន្លែងដែល Jungkook ទះមិញនេះ តើគេបានធ្វើអ្វីខុស ទើបមកកាត់ប្រាក់ខែ ទាំងដែលមុននេះទើបនឹងនិយាយថាតម្លើងប្រាក់ខែអោយគេសោះនឹង ចិត្តចៅហ្វាយរបស់គេប្រែប្រួលមិនទៀងមែន

«ទោសដែលឯងអោយយើងឡើងទៅជួប Mr Kim »នៅមកសួរទៀត មិនបានដាក់ថែមគិតថានាយចិត្តល្អពេកហើយ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now