Part 46 : បងទុកអូនចោលម្ដងទៀតហើយ Jung

1.6K 143 9
                                    

«អឹស....»ថ្ងូរមួយម៉ាត់ចុងក្រោយ បញ្ជាក់ថាពួកគេមកដល់គោលដៅហើយ ។ Jungkook សម្ងំបញ្ចូលរាល់អ្វីៗចូលទៅក្នុងខ្លួននាយតូចដែលគេងផ្កាប់មុខនឹងសាឡុងទយត្រកៀកហុចអោយនាយនោះ ។ Tae ដកដង្ហើមញាប់ៗទាំងទ្រូងភឺតផត ឯមុខក៏ក្រហម សក់ឡើងកន្រ្ទីងកន្រ្ទើង សភាពមើលសឹងមិនយល់ បើនរណាមកឃើញ ប្រហែលជាសង្វេគនឹងគេណាស់ហើយ ។

បន្ទាប់ពីប្រគល់អោយប្រពន្ធអស់ហើយ រាងក្រាស់ក៏ដករបស់ខ្លួនចេញ ស្របពេលដែលរាងតូចក៏ទម្លាក់ខ្លួនគេងទាំងអស់កម្លាំង ពេលនេះសូម្បីតែដើរមិនដឹងថាគេអាចឬអត់ផង បើភ្នែកក៏មមីរចង់បិទទៅហើយ ។

«ស្លៀកពាក់ទៅ»Jungkook ក្រោកឡើង មករើសសម្លៀកបំពាក់របស់ Tae បោះទៅអោយគេដែលដេកជាមួយនឹងដង្ហើមចង្រិត ត្រឹមបីទឹកសោះ Tae ក៏បាក់ស្បាតទៅហើយ Jungkook ក៏បន្តមករើសខោអាវរបស់ខ្លួនស្លៀកពាក់វិញដូចគ្នា

«............»Tae មិនបានធ្វើតាមបញ្ជារបស់ Jungkook ឡើយ ផ្ទុយទៅវិញគេបែរជាបិទភ្នែក នៅស្ងៀមមួយកន្លែង ព្រោះគេចង់សម្រាក ពេលនេះល្ហិតល្ហៃធ្វើអ្វីមិនចេញទេ គេអស់ពីខ្លួនរលីងហើយ

«ហឺយ....ហេតុអីក៏វេទនាយ៉ាងនេះ»Jungkook ពោលឡើងទាំងធុញទ្រាន់ក្រោយច្រត់ចង្កេះរង់ចាំប្រពន្ធមួយសន្ទុះ នៅឡើយគេធ្វើមិនដឹងដដែល ទើបនាយធំទាញសម្លៀកបំពាក់របស់ Tae យកមកស្លៀកពាក់អោយ ប៉ុន្តែលែវអាវរបស់គេដាច់អស់បីទៅហើយ ព្រោះតែនាយជាអ្នកខាំផ្ដាច់ដោយខ្លួនឯង បណ្ដាលឱ្យចំហរទ្រូងសរខ្ចីបង្ហាញអោយឃើញពេញៗភ្នែក ប៉ុន្តែគិតឬថា Jungkook ព្រមនោះ មនុស្សហួងហែងប្រពន្ធស្ទើរស្លាប់ នាយយកអាវធំរបស់ខ្លួនមកគ្របពីលើគេជិត

«ក្រោកបានហើយ រួចត្រឡប់ទៅផ្ទះ!!»សម្ដីដាច់ក្បាលដាច់កន្ទុយរបស់ Jungkook ធ្វើឱ្យរាងតូចហួសចិត្តជាខ្លាំង ប៉ុន្តែក៏មិនតបត ប្រឹងបើកភ្នែក យកដៃច្រត់នឹងសាឡុងទប់ខ្លួនឡើងដោយមិនសុំជំនួយពីរាងក្រាស់ឡើយ ព្រោះដឹងថាប្រុសសាតានម្នាក់នេះគឺគ្មានចិត្តអាណិតគេនោះទេ ទើបខ្ជិលខាតពេល សុខចិត្តលំបាកខ្លួនឯង ប៉ុន្តែមិនបានប៉ុន្មានផង គ្រប់យ៉ាងហាក់ប្រែជាវិលនិងងងឹត បន្តិចម្ដង Tae ក៏ត្រូវដួលសន្លប់ភ្លាមៗ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now