Part 55 : ចាំដល់ខ្ញុំស្លាប់សិនឬ?

1.9K 156 7
                                    

វេលាស្ងប់ស្ងាត់ដែលលឺតែសម្លេងយំ នឹងដកដង្ហើមរបស់មនុស្សពីរនាក់ដែលកំពុងតែប្រឈមមុខដាក់គ្នាដោយការតានតឹង ។ ម្នាក់ក៏ឈឺចាប់ រៀបរាប់ពីរបួសក្នុងចិត្តដែលខ្លួនមានបញ្ចេញអោយស្វាមីបានដឹង ឯម្នាក់ទៀតក៏ឈរស្ដាប់ទាំងអួលដើម.កទៅតាមមិនដឹងថាគួរបរិយាយបែបណាបន្ត ខណៈដែលផែនការដែលខ្លួនបានរៀបចំ ប្រៀបដូចជារណ្ដៅជីកកប់ខ្លួនឯងបែបនេះ គឺកប់នាយក្នុងភាពសោកសៅ ដែលបណ្ដាលឱ្យប្រពន្ធរបស់ខ្លួនត្រូវមករងគ្រោះកម្រិតនេះ ព្រោះតែភាពចង់ឈ្នះ និងអំណាចដែលនាយត្រូវការដើម្បីយកមកបំពេញនូវចន្លោះខ្វះខាតរបស់ខ្លួន ទាំងមិនយល់ពីចិត្តរាងតូចថាគេចង់បានវាដូចជានាយឬអត់ ។

«Tae គឺ....»Jungkook ទប់ទឹកភ្នែករបស់ខ្លួនមិនអោយរលីងរលោងតាមប្រពន្ធ បម្រុងចូលទៅចាប់ដៃរបស់គេ ប៉ុន្តែបែរជាត្រូវរាងតូចគេចមិនអោយបំប៉ះសូម្បីតែចុងក្រចក ត្រឹមប្រឈមមុខដាក់គ្នាបែបនេះគេស្ទើរតែទប់អារម្មណ៍ខ្លួនឯងមិនបានទៅហើយ បើអោយទៅនៅក្នុងរង្វង់ដៃរាងក្រាស់ទៀត ធានាថាគេនឹងចាញ់ច្រាបប្រុសម្នាក់នេះមិនខាន

«បើលោកកែចរិតនេះមិនបាន លោកមកយកខ្ញុំនាំអោយទើសទាល់ធ្វើអី ម្ដេចមិនបន្តសប្បាយជាមួយនឹងជីវិតហ៊ឺហារបស់លោកទៅ ហឹក..ហឹក ចាំបាច់អីនាំខ្ញុំអោយមកឈឺចាប់ជាមួយ...»សួរថាការមានជីវិតជាគូរ ព្រមចាប់ដៃគ្នាដើរមកដល់ត្រង់នេះ ដើម្បីតែអ្វី? ឬគ្រាន់តែតាមដែលចិត្តចង់បានមួយឆាវ? គេដឹងថាការស្រឡាញ់វាគ្មានហេតុផលឡើយ ប៉ុន្តែការស្អប់គឺកើតចេញពីទង្វើរបស់មនុស្សធ្វើទៅកាន់មនុស្សម្នាក់ទៀត ហើយការដែលរស់នៅមិនយល់ពីគ្នាទៅវិញទៅមកបែបនេះ រឹតតែធ្វើឱ្យស្នេហាមួយនេះដើរដល់ផ្លូវបំបែក ឬមួយក៏បងចង់បានដូច្នេះ?

«មិនមែនបែបនឹងទេ Tae អូនស្ដាប់បងបកស្រាយសិនបានទេ?»គ្រប់យ៉ាងវាគ្រាន់តែជាអចេតនា ស្ងប់អារម្មណ៍រួចស្ដាប់នូវការបកស្រាយបន្តិចតើបានទេ គ្មាននរណាម្នាក់ចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់ឈឺចាប់ឡើយ ត្បិតថាពេលខ្លះមិនអាចគ្រប់គ្រងអារម្មណ៍បាន ក៏ជ្រុលជ្រោះមួយពេល ប៉ុន្តែនាយមិនបានតាំងចិត្តនោះទេ ថានឹងធ្វើឱ្យ Tae ឈឺដល់ថ្នាក់នេះ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now