Part 52 : អូនស្អាតណាស់

1.6K 138 7
                                    

មកដល់ហាងសម្លៀកបំពាក់មួយកន្លែងដែលជាទីប្រាថ្នារបស់មនុស្សប្រុសស្រី ដែលតែងតែស្រមៃចង់កាន់ដៃមនុស្សជាទីស្រឡាញ់មកលឈុតជាមួយគ្នានៅទីនេះ ។ សូម្បីតែ Tae ក៏សប្បាយចិត្តមិនស្ទើរដែរ ទីបំផុតថ្ងៃដែលគេទន្ទឹងរង់ចាំក៏បានមកដល់ហើយ គេសឹងមិនជឿថាខ្លួនអាចនឹងមានថ្ងៃមួយនេះដូចជាអ្នកដទៃ ព្រោះតែស្នេហាខុសធម្មជាតិវាពិបាកនឹងបើកបង្ហាញខ្លាំងណាស់ ។

Jungkook បាននាំ Tae មកហាង ខោអាវមួយដែលរៀបចំនិងឌីហ្សាញសម្រាប់តែកូនកម្លោះ កូនក្រមុំប៉ុណ្ណោះ ឬនិយាយអោយចំគឺសម្លៀកបំពាក់រៀបអាពាហ៍ពិពាហ៍និងឯង ប៉ុន្តែក៏អាចជួលពួកគេអោយឆ្នៃសម្លៀកបំពាក់ផ្សេងៗអោយបានដូចគ្នា បើសិនជាពួកគេព្រមទទួល ។ មកដល់ខាងក្នុងក៏មានបុគ្គលិកចេញមកទទួលយ៉ាងរាក់ទាក់ រួចក៏ណែនាំទៅកាន់ពួកគេនូវឈុតរបស់មនុស្សប្រុសមួយគូរដែលមានទំហំខុសគ្នាដែលវាតម្រូវទៅតាមរាងរូវរបស់ពួកគេ ។

«មួយឈុតនេះគឺពេញនិយមខ្លាំងណាស់ ដែលភាគច្រើនគឺ Sold out លឿនជាងគេ »Staff បានបង្ហាញនូវសម្លៀកបំពាក់មួយ ជាឈុតក្រស្សេ ដែលមានពណ៌ខ្មៅជាគូរនឹងគ្នាតែម្ដង

«អូនគិតយ៉ាងម៉េចដែរ Tae»Jungkook ងាកមកសួរយោបល់រាងតូច ក្រែងលោគេមិនពេញចិត្តបែបនេះ បើសម្រាប់នាយបែបណាក៏បាន អោយតែ Tae គេអូខេ នាយក៏គ្មានបញ្ហា ម្យ៉ាង Jungkook ក៏មិនបានផ្ដោតទៅលើរឿងនេះខ្លាំងនោះដែរ ត្រឹមកាន់ដៃនាយតូចចូលរោងការគឺគ្រប់គ្រាន់ហើយ

«ហឹម...ប៉ុន្តែខ្ញុំស្រឡាញ់មួយឈុតនោះជាង»Tae ចង្អុលទៅទូរកញ្ចក់មួយផ្សេងទៀតដែលមានតាំងនូវសម្លៀកបំពាក់ម៉ូតផ្សេង ចំណែកពណ៌គឺសគូរជាមួយនឹងខ្មៅ ព្រោះគេមិនមែនជាមនុស្សដែលមានរសនិយមជាមួយនឹងពណ៌ស្រអាប់ដូចជារាងក្រាស់ឡើយ សូម្បីតែបន្ទប់គេពិតជាចង់ប្ដូរទៅជាសខ្លាំងណាស់ ប៉ុន្តែមិនហ៊ានសុំ Jungkook

«អូនស្រឡាញ់មួយនឹង?»Jungkook ឱនមកសួរនាយតូចដែលបើកភ្នែកម៉ក់ៗសម្លឹងទៅកាន់ទូរកញ្ចក់មិនដាក់ ទើប Tae បានត្រឹមងក់ក្បាលផ្ងក់ៗដូចជាកូនក្មេង បណ្ដាលឱ្យរាងក្រាស់សើចឡើងមកទាំងក្រឺតខ្នាញ់

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now