Part 56 : ខ្ញុំចូលចិត្តស្ត្រប៊ឺរី

1.7K 150 2
                                    

«Jeon Jungkook!!»Mason ពោលហៅឈ្មោះអ្នកម្ខាងទៀតទាំងភ្ញាក់ផ្អើល ដែលគេអាចស្គាល់លេខរបស់ខ្លួន ជាពិសេសគឺរូបគេផ្ទាល់តែម្ដង ម្ដេចក៏ Jungkook ខលមកឡកឡើយទាំងដែលនាយមិនធ្លាប់ដឹងថាខ្លួនជាសត្រូវលាក់មុខរបស់គេនោះ

«មិនបាច់តក់ស្លុតទេអាកូនជន្លេន ទោះឯងប្រឹងត្បុលខ្លួនចូលក្នុងភក់ជ្រៅកម្រិតណា ក៏មិនអាចគេចពីក្រញុាំយើងបានដែរ»Jungkook ញញឹមចុងមាត់ ស្រដីអោយម្ខាងទៀតក្ដៅស្លឹកត្រចៀក ហីយ៉ា...សម្ងំក្នុងភក់យូរប៉ុណ្ណាហើយ ហេតុអ្វីក៏នៅតែអោយឥន្ទ្រីនេះចាប់បានទៀតអញ្ជឹង ទោះមិនសុីក៏សម្លាប់មិនអោយនៅបន្តកូនចៅដែរ

«កុំសម្ដីថ្លោះ មនុស្សកំសាកញីដូចជាឯងមិនហ៊ានទាំងប្រឈមមុខជាមួយនឹងច្បាប់ដោយខ្លួនឯងផង តើខុសពីអាវែកត្រង់ណាទៅ ដែលនៅក្នុងរូងចាំតែលួចឆ្មក់ពីក្រោយនោះ»Mason

«ជុជុ..បែបនេះគេហៅថាឆ្លាត!! ហាស៎ហាស៎...ក៏យើងចាំឱកាសល្អចឹកឯងនោះអី យ៉ាងម៉េចដែរពឹសរបស់យើងខ្លាំងដែរទេ លេងតែមួយក្បាច់ឯងក៏ត្រូវប៉ូលិសតាមចាប់ឡើងវិលទៅហើយ សប្បាយទេលោក Lee»Jungkook ជញ្ជក់មាត់ក្រវីក្បាល រួចក៏សើចឡើងខ្លាំងៗចម្អកអោយ Mason កាន់តែពុះកញ្ជ្រោល បើសិនជានៅទល់មុខគ្នាប្រហែលជាមានការបង្ហូរឈាមទៅហើយ

«ជាស្នាដៃឯងមែនទេអាចង្រៃ!!»ពេលនេះវាកាន់តែបញ្ជាក់ច្បាស់ថា អ្នកបង្កហេតុជានរណា តាមពិតជាគោលដៅរបស់គេសោះ ប្រហែសតែបន្តិចក៏ត្រូវគេវាយបកមកវិញយ៉ាងចាស់ដៃ

«ត្រូវហើយ....ប៉ុន្តែថាណា យើងក៏ចង់អរគុណដល់កូនលោក Hudson ដូចគ្នា ដែលជួយយើងសម្រេចរឿងនេះ ហឹសៗ»Jungkook សើចឡើងរងំដើម.ក ពិតជាចង់ឃើញប្រតិកម្មអ្នកម្ខាងទៀតដល់ហើយ មិនដឹងថាឆេះកម្រិតណាឡើយ

«Stella Hudson នាងក្មេងល្ងង់!!»Mason បន្លឺឈ្មោះស្រីស្រស់អោយដៃខ្លួនកាលពីលើកមុនទាំងសង្គ្រឺតជើងធ្មេញ នឹកខ្នាញ់នឹងនាងជាខ្លាំងដែលទៅឆ្កួតចូលដៃជាមួយសត្រូវមកបំផ្លាញ់គ្នាឯងទៅវិញ

«នែ...យើងហាមណា កុំធ្វើបាបកូនលាដ៏ស្លូតបូតរបស់យើង ប្រយ័ត្នមិត្តភាពរវាងឯងនឹងលោក Hudson ត្រូវរលាយ យើងគ្រាន់តែជួយដាស់តឿន»Jungkook ស្រដីធ្វើដូចបារម្ភទាំងដែលពាក្យពេចន៍គឺកំពុងដៀលប្រាកដណាស់

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now