Part 49 : ជួយលាក់រឿងនេះកុំអោយអ្នកណាដឹង

1.8K 171 21
                                    

គ្រាន់តែមកដល់មន្ទីរពេទ្យភ្លាម រាងតូចក៏ត្រូវបានក្រុមគ្រូពេទ្យរុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់យ៉ាងរហ័ស ចាប់ផ្ដើមរៀបចំឧបករណ៍ដើម្បីពិនិត្យមើលរាងកាយរបស់គេ ពីចុងជើងរហូតដល់ក្បាលដើម្បីដឹងពីមូលហេតុដែលបណ្ដាលឱ្យ Tae ក្លាយជាបែបនេះ ។ Mrs Jeon ដែលនៅចាំខាងក្រៅក៏អន្ទះអន្ទែងភ័យ ខ្លាចថាគេនឹងកើតអ្វីធ្ងន់ធ្ងរ ឯកូនប្រុសឯណោះក៏អញ្ជឹងទៀត ខលហៅហើយបែរជាមិនមក យកការងារជាធំ បើកូនគេកើតអ្វីទៅមិនស្លាប់ទាំងម្ដាយទាំងកូនទៅហើយទេហេស៎ ។ គិតថាស្រឡាញ់ទើបខំដណ្ដឹងមកអោយ ដល់ពេលគេឈឺ នាយបែរជាធ្វើហីមិនខ្វល់ទៅកើត ចាំមើលតែពេលមកគាត់សុតមួយរយៗហើយ ។

«សាច់ញាតិអ្នកជំងឺ!!»គ្រូពេទ្យ ដែលចូលទៅមុននេះ ក៏បានចេញមកវិញ ក៏មិនភ្លេចសួររកគ្រួសាររបស់អ្នកជំងឺនោះដែរ ដើម្បីឱ្យគាត់បានប្រាប់ពីអាការៈរបស់គេ

«លោកគ្រូពេទ្យ កូនខ្ញុំគេយ៉ាងម៉េចហើយ»Mrs Jeon មិនបង្អែរបង្អង់សម្ដៅមករកគាត់ ដោយទឹកមុខព្រួយបារម្ភជាខ្លាំង

«អ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយ ខ្ញុំក៏បានដាក់ថ្នាំជំនួយកម្លាំងអោយគេរួចរាល់ដែរ បន្តិចទៀតខាងខ្ញុំនឹងផ្លាស់អ្នកជំងឺអោយទៅបន្ទប់ធម្មតាវិញ »គ្រូពេទ្យ

«អរគុណហើយលោកគ្រូពេទ្យ ដែលជួយកូនរបស់ខ្ញុំ»Mrs Jeon រាងស្បើយក្នុងចិត្តបន្តិច យ៉ាងណាក៏អាចរួចផុតមួយគ្រា តទៅយ៉ាងម៉េចទៀត ចាំគាត់គិតតាមក្រោយ

«ប៉ុន្តែខ្ញុំនៅមានរឿងចង់ប្រាប់លោកស្រី ទាក់ទងនឹងជំងឺរបស់គេ សូមតាមខ្ញុំទៅបន្ទប់»គ្រូពេទ្យ ក្រោយពីទទួលបានការយល់ព្រមពី Mrs Jeon រួច ក៏ដើរចេញទៅកាន់ការិយាល័យរបស់គាត់ ដែលនៅជាន់ខាងក្រោម ។ មកដល់បន្ទប់ គ្រូពេទ្យក៏ដាក់ខ្លួនអង្គុយស្របពេលដែលដៃក៏ចាប់ផ្ដើមវាយកុំព្យូទ័រដែលមានទិន្នន័យវិនិច្ឆ័យពីជំងឺរបស់ Tae នៅក្នុងនោះ មុននឹងយកវាទៅព្រីនចេញមក

«នេះគឺជាលទ្ធផលដែលពួកយើងរកបានចេញពីក្នុងខ្លួនរបស់គេ ត្បិតថាកូនលោកស្រីអាចជួយសង្គ្រោះបាននៅពេលនេះក៏ពិតមែន ប៉ុន្តែបើមិនប្រញាប់ព្យាបាលទេ អាចនឹងលែងមានសង្ឃឹមសង្គ្រោះគេម្ដងទៀតក៏ថាបាន»គ្រូពេទ្យ ហុចក្រដាសពីរសន្លឹកទៅអោយ Mrs Jeon

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now