Part 30 : កុំធ្វើបាប ឬវាយដំគេអោយសោះ

2.2K 171 3
                                    

រាត្រីយប់ស្ងាត់បណ្ដាលឲ្យលឺសម្លេងសត្វយំយ៉ាងត្រសងក្នុងភូមិគ្រឹះបុរាណមួយនេះ ។ រាងតូចឈរគយគន់ទេសភាពតែម្នាក់ឯងបន្ទាប់ពីស្រស់ស្រូបអាហារជាមួយនឹងអនាគតម្ដាយក្មេករួច គេបានសុំអនុញ្ញាតឡើងមកបន្ទប់មុន មិនបាននៅជជែកលេងជាមួយគាត់ឡើយ ។ Tae សម្លឹងទៅទិដ្ឋភាពខាងក្រៅខណៈដែលគេកំពុងតែឈរនៅវេរ៉ងដាខាងក្រៅ បែបនេះក៏អាចកាត់បន្ថយអារម្មណ៍នឿយហត់ និងមិនអោយគេគិតច្រើនបានខ្លះដែរ ។

«ហឺយ...»Tae ដកដង្ហើមធំហាក់ដូចជាតានតឹងណាស់អញ្ជឹង ទាំងដែលមុននេះនៅធម្មតាសោះ ។ នេះក៏ព្រោះតែគេគិតដល់រឿងមុននេះ ។ តាមពិតហត់កាយមិនស្មើនឹងហត់ចិត្តឡើយ កាលដែលគេសុំ Mrs Jeon ឡើងមកមុន ព្រោះមិនអាចទ្រាំមើលសកម្មភាពរបស់មនុស្សស្រីដែលចាំយកចិត្តប្ដីរបស់ខ្លួនបាន ទោះប្រច័ណ្ឌក៏មិនអាចបញ្ចេញប្រតិកម្មហួសហេតុ ទើបត្រូវដកខ្លួនគេចមកខាងលើតែម្ដង ។

«ហឹម...»កំពុងតែ លិចលង់នឹងការគិតស្រាប់តែមានដៃក្រាស់មកអោបចង្កេះរបស់ខ្លួនពីក្រោយ នាំឲ្យរាងតូចភ្ញាក់ព្រើតតែក៏ធ្វើធម្មតាវិញបន្ទាប់ពីដឹងថាជានរណា

«អូនមិនទាន់គេងទេឬ»Jungkook បន្លឺឡើងជាមួយនឹងសម្លេងងុលៗស្ដាប់សឹងមិនយល់ ព្រោះកំពុងតែជ្រប់មុខនឹងកញ្ជឹង.ក ប្រពន្ធ រវល់ថែលថើបសាច់សខ្ចីដែលក្រអូបសាយភាយ ពង្វក់នាយមិនអោយងើបមុខរួច

«ខ្ញុំចាំលោក»Tae ពោលទាំងញញឹមទៅកាន់រាងក្រាស់ យ៉ាងណារឿងមុននេះ Jungkook ក៏មិនបានទុកគេចោលឬមើលរំលងនោះដែរ នាយយកចិត្តទុកដាក់ជាមួយនឹងគេខ្លាំងណាស់ ទាស់តែកញ្ញា Emma ដែលចូលចិត្តមកកាត់ចង្វាក់ ហាច់ហើរខុសពេល

«ហឹស...បើអញ្ជឹងចាប់ផ្ដើមទៅ»Jungkook សើចដើម.ក ញញឹមមានល្បិចមុននឹងលើកបីរាងតូចចូលមកក្នុងបន្ទប់សម្ដៅទៅរកគ្រែដ៏ប្រណិតរបស់ខ្លួន រួចក៏ទម្លាក់គេសន្សឹមៗ

«ចង់ធ្វើស្អីលោក Jeon»Tae បន្លឺឡើងសួរអ្នកម្ខាងទៀតទាំងភ័យ រហ័សក្រសោបមុខសង្ហារដែលបម្រុងនឹងឱនមកញក់ញីខ្លួនប្រាណរបស់គេ

«លោក Jeon ? Tae ពេលណាទើបអូនឈប់ហៅបងបែបនេះ»ពេលនេះពួកគេមិនមែនជាអ្នកដទៃនឹងគ្នាឡើយ ជិតភ្ជាប់ពាក្យហើយហេតុអ្វីនៅប្រើភាសាដូចជាមនុស្សឆ្ងាយគ្នាបែបនេះទៀត

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now