Part 21 : ទៅជួបប្រពន្ធ

2.2K 190 4
                                    

ភាពអ៊ូអរអមជាមួយនឹងសម្លេងតន្ត្រីញាក់កន្ត្រាក់អារម្មណ៍ជាការកំដរភ្ញៀវដែលបានមកចូលរួម អ្នកខ្លះក៏ឡើងរាំលេងកំសាន្តតាមចំណង់ចំណូលចិត្តនិងភាពសប្បាយរបស់ខ្លួន ។ បន្ទាប់ពីពិធីកាត់នំបានចប់ ក៏ដល់ពេលរបស់ភ្ញៀវម្ដង នាងតូចដែលត្រូវជាម្ចាស់ខួបក៏មិនបាននៅមួយកន្លែង ដើររាក់ទាក់គ្រប់គ្នាដើម្បីអោយគេបានស្គាល់នឹងកាន់តែស្និទ្ធស្នាលជាការងាយស្រួលដល់ការងាររបស់នាងនៅពេលក្រោយ ។ ទោះជារវល់យ៉ាងណា Stella ក៏មិនរំលងតុ លោកប្រុសម៉ាហ្វៀម្នាក់នេះដែរ ។ Jungkook អង្គុយនៅតុផ្សេងដាច់ដោយឡែកពីគេបន្តិចជាមួយនឹងអ្នកជំនួញឯទៀត ដូចជាកំពុងតែសំណេះសំណាលការងារព្រោះអ្នករកសុីដូចជាពួកគេនេះគ្មានអ្វីសំខាន់ជាងការបណ្ដាក់ទុនជាមួយគ្នាឡើយ ហើយ ក៏ជាឱកាសសម្រាប់នារីរូបស្រស់ចូលទៅជ្រៀតជ្រែកទាំងមិនខ្លាចក្រែង ។

«អត់ទោស តើពួកលោកមិនចូលទៅរាំលេងនឹងគេទេឬ»Stella ញញឹមស្រស់ចោទសួរទៅមនុស្សប្រុសមួយក្រុមដែលមានអាយុសឹងអាចក្លាយជាឪពុករបស់នាងបាន ពួកគេអញ្ជើញមកតាមការហៅរបស់លោក Devin ចំណែកឯក្មេងៗដែលជាមិត្តភក្តិរបស់នាងតូចគឺនៅអង្គុយមួយតុផ្សេង

«អា៎...ពួកយើងចាស់ហើយ មិនពូកែខាងនេះទេ»

«អូ៎...រួចចុះលោក Jeon ...»នាងតូចងាកមកសួរអ្នកកម្លោះដែលអង្គុយស្ងៀម មិនស្រដីអ្វីក្រៅពីអកស្រាដាក់មាត់ បង្កើតជាភាពខ្នក់ខ្នាញ់សម្រាប់នាងក្រមុំដែលប្រុសសោះកក្រោះរូបនេះកាន់តែទាក់ទាញនាងឡើងហើយ បំណងរបស់នាងក៏មិនបានមករកអ៊ំៗទាំងអស់នេះដែរ តែមករកបុរសសង្ហារបស់នាងទៅវិញទេ

«អត់ទេ!!»Jungkook មិនផ្ដល់ឱកាសឱ្យនាងនិយាយចប់ នាយក៏បដិសេធមុន ព្រោះគ្មានចំណង់ទៅខាងនឹងស្រាប់ ម្យ៉ាងក៏មិនបានត្រូវចិត្តនឹងដៃគូម្នាក់ណាគួរអោយឡើងទៅរាំជាមួយនោះដែរ

«ខ្ញុំថាបើអ្នកនាង stella មិនប្រកាន់ អាចឡើងរាំជាមួយនឹងលោក Jeon ក៏បាន»Man ស្រដីជួសមុខអោយនាងក្រមុំ ទាំងមិនដឹងឡើយថា Stella ពេញចិត្ត ហើយក៏រំភើបជាខ្លាំង ខុសពី Jungkook ដែលមុខងាប់ បែរមករកបុរសម្នាក់នោះជាមួយនឹងក្រសែភ្នែកស្មានមិនត្រូវពីគំនិតរបស់នាយ មនុស្សកំពុងតែធុញ បែរជារុញច្រានអោយទៅរកភាពរំខានបន្ថែមទៀត អត់មិនបានបំបាក់មុខលែងស្គាល់ថាអ្នកធំឥឡូវហើយ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now