Part 43 : តើបងនៅឯណាទៅ Jung!

1.4K 140 8
                                    

តើគេអាចទ្រាំទ្រដល់កម្រិតណា បើភាពឈឺចាប់ចេះតែសម្រុកមកផ្ទួនៗបែបនេះ ។ ទឹកភ្នែកមួយដំណក់ក៏ផ្ដើមស្រក់ចុះមក តក់ទៅលើអេក្រង់ទូរស័ព្ទដែលកំពុងតែបង្ហាញពីរូបភាពច្បាស់ៗអោយគេឃើញពេញៗភ្នែកនោះ ។ ព្រោះតែរូបនេះឬ ទើបធ្វើអោយ Jungkook ត្រឡប់ទៅដូចពីមុន ទាំងដែលនាយកែប្រែបានច្រើនមកហើយ តើអាចទេ ទុកពេលអោយគេបានបកស្រាយ ហើយពួកយើងនឹងវិលមកដូចដើមវិញ ។

«ហឹក... Jungkook លែងអូនសិនទៅ អូនឈឺ»បើនាយគិតតែពីរុញគេឥតឈប់បែបនេះ មិនអោយគេស្រែកម្ដេចនឹងបាន Jungkook ប្រើកម្លាំងមិនថមថយ ធ្វើឱ្យមុខ Tae សឹងតែអឹបនឹងទូរស័ព្ទទៅហើយ

«វាឈឺមិនស្មើនឹងចិត្តរបស់បងនៅពេលនេះទេ Tae»Jungkook កញ្ឆក់ដើមដៃតូច អោយក្រោកមកទល់មុខរបស់នាយ រួចក៏ប្រើសម្លេងស្រែកគំហកអោយនាយតូចញ័រប្រាណ រកនិយាយអ្វីមិនចេញ

«Jung ហឹក..ហឹក ស្ដាប់អូនសិន វាមិនមែន....»Tae ប្រឹងបើកមាត់ ទាំងកំពុងដង្ហក់ ឯជើងក៏ត្រូវចង្អើតតាមការចាប់របស់រាងក្រាស់ សូម្បីតែទុកពេលអោយគេនិយាយអោយចប់ក៏មិនបានផង

«ស្ដាប់ពាក្យដោះសាររបស់អូននឹងហេស៎...រូបថតច្បាស់ដល់ថ្នាក់នេះហើយ អូនគិតថាបងល្ងង់ឬ»Jungkook អង្រួនកាយតូចដែលកំពុងតែសម្រក់ទឹកភ្នែកនោះទៅមកខ្លាំងៗ ហាក់ដូចជាគ្មានចិត្តអាណិតអ្វីសូម្បីតែបន្តិច ថ្វីបើអារម្មណ៍ប្រច័ណ្ឌវាបាំងមុខទៅហើយ

«អត់ទេ...បង ហឹក អូនអត់មានទេ»Tae ក្រវីក្បាល បញ្ជាក់ថាគេមិនបានប្រព្រឹត្តនូវទង្វើដូចដែល Jungkook ចោទប្រកាន់ឡើយ គេគឺស្អាតស្អំ ក៏មិនបានចង់ថានាយល្ងង់នោះដែរ គ្រាន់តែចង់អោយនាយស្ដាប់ហេតុផលគេបន្តិចប៉ុណ្ណោះ

«ហេតុអីអូនធ្វើបែបនេះ...អូនលួចទៅទាក់ទងវាតាំងពីពេលណា អូនសប្បាយណាស់ទៅហេស៎ ពេលដែលបានលួចលាក់អ្នកថ្មីក្រោយខ្នងបង!!»ដឹងទេថានាយខឹងប៉ុណ្ណា បន្ទាប់ពីឃើញ Emma ផ្ញើររូបទាំងអស់នោះមក Jungkook សឹងតែទៅអូសដៃ Tae មកសួរនាំដោយខ្លួនឯងទៅហើយ ប៉ុន្តែបាន Niel ឃាត់ ទើបព្រមនៅចាំទាំងភ្លើងប្រច័ណ្ឌឆេះពេញទ្រូង

«ហេតុអីបងមិនស្ដាប់អូនខ្លះ...គ្រប់យ៉ាងបងអាកាត់តែម្នាក់ឯង ហុឹកៗ រួចក៏មកចោទអូនចឹងឬ»Tae បកសំណួរទៅអ្នកជាគូដណ្តឹងដែលមុខក្រហម មកសម្លុតគេអោយបាក់ស្បាតនេះ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now