Part 10 : លោកចង់នាំខ្ញុំទៅណា

2.7K 196 2
                                    

«អ្នកប្រុស ក្រោកហើយហេស៎»ម៉ែដោះដែលទើបនឹងចូលមកនោះ ក៏ស្រដីសួរទៅកាន់រាងតូចដែលទើបនឹងបើកភ្នែក មមីមមើម្នាក់ឯងនៅលើគ្រែ ។ Tae មិនបានតប ប៉ុន្តែក៏ប្រឹងក្រោកច្រត់ដៃនឹងពូកទាំងខ្សត់កម្លាំងឯក្បាលក៏ឈឺឡើងខ្ទោកៗ ម៉ែដោះឃើញបែបនេះក៏រហ័សចូលទៅជួយជាជំនួយ ដាក់អោយគេអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ

«យ៉ាងម៉េចហើយអ្នកប្រុស មានមិនស្រួលត្រង់ណាឬអត់ ខ្ញុំនឹងបានហៅពេទ្យមកពិនិត្យ»Yeon

«ខ្ញុំមិនអីទេម៉ែដោះ»មិនអីប៉ុន្តែមុខរបស់គេស្លេកអស់ហើយ

«បើអញ្ជឹងអ្នកប្រុសរៀបចំខ្លួនចុះ ហើយនេះសម្លៀកបំពាក់ដែលលោកម្ចាស់បានរៀបចំជូន គាត់ផ្ដាំអោយអ្នកប្រុសធ្វើខ្លួនអោយស្អាត បន្តិចទៀតគាត់នឹងមកទទួល»Yoen ស្រដីទាំងញញឹមខ្ជឹប ហាក់សប្បាយចិត្តជួសម្ចាស់គេទៅទៀត

«គេចង់នាំខ្ញុំទៅណា»Tae គ្រាន់តែលឺភ្លាម ក៏ចាប់ផ្ដើមភ័យ គិតដល់សម្ដីដែលរាងក្រាស់ធ្លាប់គម្រាមខ្លួន ឬមួយនាយចង់យកគេទៅលក់ អត់ទេណា គេអត់ព្រមទេ

«អ្នកប្រុសរៀបខ្លួនសិនទៅ »Yeon ក៏ចេញទៅវិញ ទុកអោយរាងតូចអង្គុយបុកពោះម្នាក់ឯង ព្រោះតែគេផ្គើននាយឬ បានជាចង់យកគេទៅលក់បែបនេះ ។ Tae នៅសញ្ជឹងគិត តើគេគួរធ្វើបែបណា ដើម្បីឲ្យ Jungkook ប្ដូរចិត្តវិញ ប៉ុន្តែបើរត់គេច មានតែផ្លូវមួយប៉ុណ្ណោះ គឺគេអាចនឹងត្រូវធ្ងន់លើសដើម ដូច្នេះហើយជម្រើសល្អគឺមានតែ....

រសៀលបន្តិចឡានស្ព័ររបស់ Jungkook ក៏បានបោលចូលមកខាងក្នុងវិមាន កាយសង្ហាដើរចូលមកខាងក្នុង ភ្នែករេរកអ្នកដែលមាននាមជាទាសករ ត្រូវអោយលោកម្ចាស់មកអង្គុយចាំព្រោះគេនៅមិនទាន់រៀបខ្លួនរួចរាល់នៅឡើយ។

«តែងខ្លួនស្អីក៏យូរម៉េះ»Jungkook រអ៊ូទាំងលួចងាកសម្លឹងទៅកាន់កាំជណ្ដើរមិនដាច់ ចាំសាមីខ្លួនដែលនាយបានហៅ ប៉ុន្តែនៅមិនទាន់ឃើញគេចុះមក ទៀត ទើបនាយនៅមិនស្រណុក

«ម៉ែដោះ ឡើងទៅមើលបន្តិចទៅ ថាគេនៅធ្វើស្អី»Jungkook

«ចាស៎...»ម៉ែដោះឱនគំនាប បម្រុងនឹងឡើងទៅហើយ ក៏ស្រាប់តែប្រទះនឹងម្ចាស់ខ្លួនដែលកំពុងតែរក កំពុងតែចុះមកល្មម ។ Tae ក្នុងឈុតអាវយឺតទ្រនុយជាមួយនឹងខោសាច់ក្រណាត់ ធ្វើអោយរឹបចង្កេះបង្ហាញរាងដ៏តូចច្រឡឹងរបស់គេជាមួយនឹងស្បែកជើងប៉ាត់តាពណ៌ស ឯសក់ក៏សិតទម្លាក់បាំងថ្ងាសថែមទាំងរួញតិចៗ បញ្ចេញស្ទាយតាមបែបយុវវ័យ ព្រមជាមួយនឹងការ make up ស្រាលៗ កាន់តែបង្កើនសម្រស់អោយគេមួយកម្រិតទៀត ។ នាយតូចបោះជំហានស្មឿកៗមករក Jungkook ខណៈដែលអ្នកម្ខាងទៀតកំពុងតែភ្លឹកនឹងសម្រស់របស់គេ សម្លឹងមិនដាក់ភ្នែក ។ កាយទាំងពីរបានមកឈរទល់មុខគ្នា រាងតូចអៀនមិនហ៊ានមើល Jungkook ចំ គិតតែពីគេចចេញពីក្រសែភ្នែកខ្មៅក្រឹបមួយនោះ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now