Part 54 : បងសូមទោស Tae !!

2K 165 10
                                    

# Flash back

    ត្រឡប់មកកាលដែលរាងក្រាស់ចូលមកជួប Stella  វិញ ។ ក៏ពិតមែនដែល Jungkook មករកនាងមុនម៉ោងកំណត់ ហើយក៏ជានាយដូចគ្នាដែលជាអ្នកហៅនាងអោយមកស្មើលនេះ ព្រោះបន្តិចទៀតនាយអាចនឹងជាប់រវល់ ទើបឆ្លៀតពេលការងារមិនទាន់ទម្លាក់មក ចេញមកជួប Stella អោយហើយ ព្រោះតែនាងថាមានការសំខាន់ចង់និយាយជាមួយនាយ ទើប Jungkook ត្រិះរិះមួយសន្ទុះ ក៏ព្រមតាមសំណើររបស់នាង ។

@ហាងកាហ្វេ

«លោក Jeon!!»Stella ដែលមកដល់មុននាយធំនោះ គ្រាន់តែឃើញ Jungkook ចូលមកភ្លាម ក៏ត្រេកអរ ត្រហេបត្រហបក្រោកឈរទាំងញញឹមញញែមសឹងរហែកមាត់  បាត់តែមួយថ្ងៃនាងនឹកសឹងស្លាប់ទៅហើយ ខំមកអង្គុយចាំឡើង 10 នាទីមុន ខ្លាចថាខ្លួនមកខក មិនបានជួបរាងក្រាស់

«យឺតបន្តិចហើយ Stella គ្មានបញ្ហាទេឬ?»Jungkook ចោទសួរទៅនាងក្រមុំ មុននឹងដាក់ខ្លួនអង្គុយទល់មុខនាងតែម្ដង រាងក្រាស់មិនបានអោយកូនចៅមកតាមឡើយ ព្រោះគិតថាវានៅជិតក្រុមហ៊ុនស្រាប់ ម្យ៉ាងនាយថាចេញមកជួប Stella មួយភ្លែតប៉ុណ្ណោះ ទើបមិនចង់អោយរញ៉េរញ៉ៃច្រើន

«មិនអីទេចាស៎ ខ្ញុំខ្លាចតែលោក Jeon មិនព្រមមកតាមការណាត់របស់ខ្ញុំទៅវិញទេ»ព្រោះតែរឿងកាលពីយប់មិញ បានធ្វើអោយនាងខ្លាច ថា Mrs Jeon  នឹងហាមប្រាមមិនអោយ Jungkook ទាក់ទងជាមួយនឹងនាងទៀត

«ម៉េចនឹងអាចទៅ ខ្ញុំបាត់អ្នកនាងពេញមួយថ្ងៃនឹកស្ទើរស្លាប់ទៅហើយ ទើបខំប្ដូរមកមុនម៉ោងដូច្នេះ»រាងសង្ហារសម្ដីជាមួយនឹងទឹកមុខស្មើរអត់ជាតិ ប៉ុន្តែវានៅតែធ្វើអោយ Stella អឹមអៀនញញឹមក្បួចម្នាក់ឯង មិនគិតថាវាគ្រាន់តែជាសម្ដីព្រានរបស់នាយប៉ុណ្ណោះ

«ហិកហិក ខ្ញុំ....»Stella ឱនមុខចុះ គេចពីក្រសែភ្នែករបស់ Jungkook វែកសក់របស់ខ្លួនដែលធ្លាក់បាំងមុខនោះទៅម្ខាង បង្ហាញនាយអោយឃើញថ្ពាល់ដែលក្រហមទុំព្រោះតែសម្ដីបេះបួយអម្បាញ់មិញ

«កម្មង់អ្វីញុាំសិនទេ?»Jungkook

«ខ្ញុំបានកម្មង់រួចហើយ ព្រមទាំងសម្រាប់លោកផងដែរ ប៉ុន្តែមិនដឹងថាត្រូវចិត្តឬអត់ទេ»នាងក៏មិនច្បាស់ថា Jungkook ចូលចិត្តកាហ្វេដែលមានជាតិស្ករកម្រិតណាឡើយ នាងចេះតែកុម្មង់ព្រាវប៉ុណ្ណោះ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now