Part 47 : ធុញហេស៎??

1.6K 147 21
                                    

ពីមួយថ្ងៃទៅមួយថ្ងៃអ្វីៗកាន់តែកន្លងហួស ទំនាក់ទំនងរវាងពួកគេក៏កាន់តែឃ្លាតឆ្ងាយ ។ Tae ត្រូវគេងម្នាក់ឯងជារៀងរាល់យប់ គ្មានវត្តមានមនុស្សសំខាន់ចាំគេងអោបគេដូចជាពីមុនឡើយ ព្រោះតែការងារដែលរវល់រកពេលដកឃ្លាមិនបាន ទើបមិនអាចនៅក្បែរគ្នាដូចពីមុន ។ ប៉ុន្តែវាក៏មិនធ្វើឱ្យ Tae គិតច្រើនដល់ថ្នាក់ត្រូវលេបថ្នាំដើម្បីអោយគេងលក់នោះដែរ បើ Jungkook មិនចេញបាត់ៗពីផ្ទះដោយយក Stella ទៅជាមួយនោះ គេជាប្រពន្ធ នាយមិនដែលនាំចេញដើរនៅខាងក្រៅ ផ្ទុយពីស្រីកំដរដែលអាចមានមុខគ្រប់កម្មវិធី សួរថាគេអាចធ្វើចិត្តបានដោយរបៀបណា?

រំលងមកជិតមួយសប្ដាហ៍ទៅហើយ ដែល Tae និង Jungkook មិនសូវបាននិយាយគ្នា ត្រឹមជួបមុខនៅក្រុមហ៊ុនមួយភ្លែតៗ ក៏ត្រូវធ្វើដូចជាមនុស្សមិនធ្លាប់ស្គាល់ ប៉ុន្តែក្រែងវាជាអ្វីដែលគេត្រូវការមិនអញ្ជឹង? ពិតមែនហើយ! Tae ចង់លាក់បាំងពីទំនាក់ទំនងរវាងពួកគេ តែមិនមែនអោយ Jungkook សោះអង្គើយនឹងគេនោះទេ សូម្បីតែថ្ងៃអាទិត្យក៏នាយមិនអាចផ្ដល់ពេលវេលាមួយអោយខ្លួនបានដែរនោះ ពិតជាពិបាកទទួលយកខ្លាំងណាស់ វាហាក់ដូចជាឆ្ងាយពីគ្នាពេកហើយ ។

«ហឹម...»Tae ដកដង្ហើមធំ បន្ទាប់ពីគិតនូវរឿងដែលធ្វើឱ្យខ្លួនឈឺក្បាល ។ មួយរយៈនេះសុខភាពរបស់គេមិនសូវល្អឡើយ អស់កម្លាំង ស្លេកស្លាំង ដែលសំខាន់មានឈាមហូរតាមច្រមុះទៀតផង តែក៏ប្រឹងលាក់មិនអោយអ្នកណាដឹង ចំណែកថ្ងៃនេះដែលជាថ្ងៃសម្រាកក៏ចេញមកស្រូបខ្យល់អាកាសនៅសួនសាធារណៈមួយ ដើម្បីអោយស្បើយក្នុងអារម្មណ៍ខ្លះ

«មកអង្គុយម្នាក់ឯង មិនអផ្សុកទេឬ»រំពេចនោះសម្កេងគ្រលរធំមួយមកពីណាមិនដឹង ពោលសួរគេ អោយ Tae រហ័សងាកទៅរក មុននឹងឃើញបុរសដែលគេជួបពីថ្ងៃមុន កំពុងញញឹមមកកាន់ខ្លួន

«លោក?»Tae

«សុំអង្គុយផងបានទេ»Mason សួរទៅកាន់នាយតូចដោយសម្លេងស្រទន់ជាមួយទឹកមុខពព្រឹមមិនប្ដូរ ខុសពី Tae ដែលឡេងឡង់ធ្វើអ្វីមិនចេញ

«លោកអង្គុយចុះ ខ្ញុំទៅសិនហើយ»គ្រាន់តែឃើញគេភ្លាមរូបភាពឆ្លុះបញ្ចាំងពេញខួរក្បាលអោយ Tae នឹកឃើញដល់ថ្ងៃដែល Jungkook យល់ច្រលំរឿងខ្លួនជាមួយនិងប្រុសម្នាក់នេះ ទើបគេបារម្ភថានឹងកើតរឿងដូចជាលើកមុនទៀត ហេតុដូច្នេះគួរតែនៅអោយឆ្ងាយពីបុរសម្នាក់នេះ ។

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now